នាយក​សាលា​ទំនើង​ម្នាក់​ជេរ​ប្រតិ​ច​បណ្ដាសារ​លោកគ្រូ​អ្នកគ្រូ សិស្ស ធ្វើអោយ​មហាជន​ស្អប់ខ្ពើម​

0

​កំពង់ធំ​=​នរណា​ក៏បាន​ដឹង​ដែរ​ថា​នៅ​សាលា​វិទ្យាល័យ ស្ទឹងសែន ស្ថិតនៅ​ក្នុងភូមិ ស្រ​យ៉ូ​វ ឃុំ​ស្រ​យ៉ូ​វ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ពោរពេញ​ដោយ​រឿងអាស្រូវ​ជាច្រើន ជាមួយនិង​នាយក​សាលា​ទំនើង​ម្នាក់ ដែល​បាន​ប្រើប្រាស់​ភាសារ ជេរ​ប្រ​ទិ​ត ប្ដា​សា ដល់​លោកគ្រូ​អ្នកគ្រូ​Image42សិស្សានុសិស្ស តាម​ក្បាល​មេគ្រូ​ហ្វូ​ន ធ្វើអោយ គ្រូ និង​សិស្ស ព្រមទាំង មាតាបិតា​សិស្ស​ទាំងអស់​ដែលមាន​កូន​រៀន​នៅ​សាលា​នេះ​មិន​ពេញចិត្ត និង​អាកប្បកិរិយា របស់​នាយក​សាលា​ទំនើង​ដែល​ប្រើប្រាស់​ភាសា​ជេរប្រមាថ មាឃងាយ​ដល់​ពូជ​អំបូរ ស្ទើរតែ​គ្រប់គ្នា​នៅក្នុង​សាលា​នេះ​។​
ពាក់ព័ន្ធ​និង​នាយក​សាលា​ទំនើង​ម្នាក់នេះ ត្រូវបាន​លោកគ្រូ​អ្នកគ្រូ​និង​សិស្ស​ជាច្រើន​នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឆ្លើយ​ប្រាប់​អ្នក​សារ​ព័ត​មាន​តាម​កិច្ច​សម្ភាស​ថា ពួកគាត់​ធ្លាប់បាន​នាយក​សាលា​ទំនើង​នេះ ជេរ​ប្រ​ទិ​ត​ប្ដា​សា យ៉ាង​ជ្រះ​ឆ្អេះ​និង មាឃងាយ​ដល់​ពូជ​អំបូរ​ជារឿយៗ មិនតែប៉ុណ្ណោះ​ក៏មាន​ប្រើ​អំពើ ហិង្សា ដាក់​គ្រូ ដាក់​សិស្ស​ជាច្រើន​នាក់​រាប់មិនអស់ រយះពេល​ជាច្រើន​ឆ្នាំ​មកហើយ ដែល​នាយក​សាលា​ទំនើង​ម្នាក់នេះ​ប្រើ​ភាសា​អសា​រោះ​បែបនេះ​។​
​ទាក់ទិន​ទៅ​និង​នាយក​សាលា​ទំនើង​ម្នាក់​នេះដែរ​ត្រូវបាន​មហាជន​រឹះ​គន់​ពេញទំហឹង និង​សួរថា តើ​ក្រសួង​អប់រំ ក៏ដូចជា​មន្ទីរអប់រំ​ខេត្តកំពង់ធំ​ខ្វះ​មន្ដ្រី​ល្អៗ​យកមក​ដឹកនាំ​សិស្ស​និង​លោកគ្រូ​អ្នកគ្រូ មែន​ទេ ?​បានជា​យក​មនុស្ស​ពាល ខ្វះ​សី​លធ​ម៍​ក្នុង​ខ្លួន អាង​អំណាច អាងខ្នង មក​ដឹកនាំ​ក្នុង​ថ្នាល់​បណ្ដុះបណ្ដាល​មនុស្ស ដែលជា​ទំពាំង​ស្នង​ឬ​ស្សី​បែបនេះ​? ធ្វើអោយ​សិស្ស​មួយចំនួនធំ​យក​តំរាប់​តាម ធ្វើអោយ​សង្គម​ទាំងមូល​ពោរពេញ​ដោយ​អ​សី​លធ​ម៍ មិន​ខុស​មនុស្ស​ពាល​ខ្វះ​ការ​ការអប់រំ​នោះទេ និង​ម្យ៉ាង​ធ្វើអោយ​អាប់អោន ដល់​កិត្តិយស​សាលា​ផង អាប់អោន​ដល់​ខេត្តកំពង់ធំ​ទាំងមូល​ទៀតផង​។​Image50
​ស្ថិតក្នុង​ការ​ចោត​ប្រកាន់​នេះ​ដែល លោកនាយក​សាលា​ទំនើង​ដែលមាន​ឈ្មោះ ផៃ នន បាន​បកស្រាយ​តាម​កិច្ច​សម្ភាស​ប្រាប់​អ្នក​សា​រព​ត័​មាន​ថា លោក ស្រលាញ​រាប់អាន​ដល់​លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស ទើបបានជា​លោក ជេរ ប្រទិច​ប្ដា​សា ប្រៀបបាន​ទៅ​និង​ឪពុកម្ដាយ ជេរ​ទៅ​ហៅ​មក តែបើ​លោក​ឈប់​ជេរ គឺ​លោក​ស្អប់​ហើយ ក្រោយមក​យើង​បាន​សួរថា តើ​លោកនាយ​កថា តើ​អាចមាន​ការកែរ​ប្រែ​ទំលាប់​ជេរ​នេះដែរ​ទេ ទៅ​ថ្ងៃក្រោយ លោក​ក៏​ប្រាប់ថា​លោក​និង​កែប្រែ តែ​នេះ​គ្រាន់តែ​ជា​ឡេះ​ដោះសារ​តែប៉ុណ្ណោះ ព្រោះ លោកគ្រូ​អ្នកគ្រូ​ប្រាប់ថា នាយក​ទំនើង​នេះ​ត្រូវ​បានទទួល​ការអប់រំ ៣​ដង់​មកហើយ ប៉ុន្ដែ​នៅតែ​ដដែល មិន​ចោល​ទំលាប់​អាក្រក់​នេះ​ទេ​។​Image49
ចំពោះ​មតិ​មហាជន​បាន​រឹះ​គន់​ថា រហូតដល់​សម័យនេះ​ហើយ ហេតុ​ធ្វើ​បានជា មនុស្ស​យក ភាសារ​គំរោះគំរើយ ជេរប្រទិច​ប្ដា​សា មក​ប្រៀនប្រដៅ​មនុស្ស​បែបនេះ​ទៅវិញ ហើយ ក្រសួង​អប់រំ និង​មន្ទីរអប់រំ​គួរ​ចាត់វិធានការ​បែបណា ចំពោះ​នាយក​សាលា​បែបនេះ ចុះ​នាយក​សាលា​ដ៏ទៃទៀត គេ​ប្រៀនប្រដៅ​សិស្ស​បែបណា ខុស​តែ​នាយក​សាលា​ទំនើង​ម្នាក់នេះ​ប្រៀនប្រដៅ​មនុស្ស​បែប ជា មនុស្ស​ពាល យោគ​ឃ្នង​គ្មាន​ការអប់រំ​។​
ទង្វើរ​ទាំងនេះ​ត្រូវបាន​លោក ជូ​វុន ធី ប្រធាន​មន្ទីរអប់រំ​ខេត្តកំពង់ធំ​ឆ្លើយថា​លោក​ពុំបាន​ទទួលដំណឹង​ទេ​ពីមុនមក​ទើបបាន​ដឹង​ពី​ម្សិល​ម៉ិ​ញ​នេះ ហើយក៏​អោយ​មន្ដ្រី​ខាង​មន្ទីរអប់រំ​ចុះមក​ពិនិត្យមើល ហើយ​លោក​សន្យាថា​និង​ហៅ​នាយក​សាលា​ទំនើង​រូបនេះ​ទៅ​អប់រំ តែ​លទ្ធផល​យ៉ាងណា​នោះ​យើង​និង​រងចាំ​ពិនិត្យ​និង​តាមដាន​យក​ព​ត័​មាន​នេះ​តទៅទៀត​៕​ប៊ុន​រិទ្ធី​Image41