សៀមរាប៖ ជាអកុសល់កូនគោចម្លែកបន្ទាប់ពីកើតមកហើយមិនបានទាំងឃើញពន្លឺថ្ងៃមិនយូប៉ុន្មានផងក៍ស្លាប់វិញធ្វើអោយម្ចាស់អស់សង្ឃឹម។
ហេតុការកូនគោចម្លែកកើឡើងនេះកាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ស្ថិតនៅក្នុង ភូមិបឹង សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាបថ្ងៃទី០៨ខែកក្កដាឆ្នាំ២០១៥។
តាមប្រភបពីអ្នកភូមិបានអោយដឹងថាម្ចាស់គោមានឈ្មោះ ទុយ ផល ភេទស្រីអាយុ៤៥ឆ្នាំមុខរបធ្វើស្រែ រសនៅក្នុងភូមិបឹង សង្កាត់ជ្រាវ ក្រុងនិងខេត្តសៀមរាបបើតាមការរៀបរាបពីម្ចាស់គោបានអោយដឹងថា មេរបស់វាគាត់បានប្រវ៉ាស់ពីលោកស៊ុនមកចិញ្ចឹមរយៈពេលជាង១ឆ្នាំមកហើយដោយកូនលើកទី១ត្រូវបានម្ចាស់ដើម។
បងស្រីផលបានបន្តថាដោយសារតែគាត់មានជីវៈភាពខ្វះខាតមិនមានសមត្ថភាពទិញមេគោផងនោះក៍សំម្រេចចិត្តទៅប្រវ៉ាស់មេគោរបស់គេមកចិញ្ចឹមដើម្បីគ្រាន់ជួយទប់ជីវៈភាព១ម្តង១គ្រាព្រោះគាត់ជាស្ត្រីរស់នៅម្នាក់ឯងមិនមានអ្នកជួយជ្រុំជ្រែងខ្លួនទីពឹងខ្លួន។
ប្រភពពីប្រជាពលរដ្ឋបានអោយដឹងទៀតថាកើតនៅវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់កើតមិនរួចរហូតដល់ម្ចាស់ជួយបង្កើតរហូតដល់ម៉ោង៥៣០នាទីល្ងាចដោយមានអ្នកភូមិ៥នាក់ជួយផងទើបបង្កើតបានបច្ចុប្បន្នកូនគោចម្លែកនោះបានស្លាប់បន្ទាប់កើតមកមិន១ថ្ងៃ ផងនោះចំណែកអ្នកភុមិខ្លះនាំគ្នាយកម្សៅលាបដើម្បីសុំសេចក្តីសុខតាមការយល់ឃើញរៀងៗខ្លួនកូនគោក៍ត្រូវបានម្ចាស់យកទៅបញ្ចុះរួចរាល់នៅថ្ងៃទី៩ខែកក្កដាឆ្នាំ២០១៥នេះ៕ ដោយ ឧត្តម