ខេត្តពោធិ៍សាត់; បុរសញៀនថ្នាំនិងសារធាតុញៀនគីមីបេតំហ្វីតតាមីុនម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្ត៍អន្លង់ត្នោតសហការណ៍ជាមួយកំម្លាំងនគរបាលស្រុកក្រគរ ចុះចាប់បាននៅនិងកន្លែងជក់ថ្នាំញៀនភ្លាមៗខណះដែលមានប្រជាពលរដ្ឋបានឃើញរាយការណ៍មកកាន់សមត្ថកិច្ចនគរបាល។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាមោ៉ង១និង៣០នាទីរសៀលថ្ងៃទី០៧ ខែកក្ដដា ឆ្នាំ២០១៥ ស្ថិតក្នុងភួមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
បើតាមសាក្សីជាប្រជាពលរដ្ឋឃើញហែតុការណ៍នោះបាននិយាយថា បុរសខាងលើនេះបានធ្វើសកម្មភាពចែកចាយនិងជក់ថ្នាំញៀននៅក្នុងបរិវេនក្រុមហ៊ុនកាត់ដេថៃអីុសីុ ក្នុងភួមិសាស្ត្រខាងលើ ក្នុងបន្ទប់ជួលមួយកន្លែង ទើបរាយការណ៍ជូនសមត្ថកិច្ចនគរបាលចុះចាប់ខ្លួនជនសង្ស័យខាងលើនេះភ្លាមៗតែម្ដង។
លោក ឈួន ពិសិទ្ធិ នាយរងប៉ុស្ត៍រដ្ឋបាលប៉ុស្ត៍ឃុំអន្លងត្នោតបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថាជនសង្ស័យឈ្មោះ ហាត់ មា៉រា៉ភីត អាយុ៣២ឆ្នាំរស់នៅភួមិឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។ លោកពិសិទ្ធិ បន្តថាជនសង្ស័យខាងលើនេះត្រូវកម្លាំងប៉ុស្ត៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកក្រគរឃាត់ខ្លួនរួមនិងវត្ថុតាង បង្ករសំណុំរឿងបញ្ជូនទៅការិយាល័យប្រយុទ្ធប្រឆាំងគ្រឿងញៀនននៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់កាបន្តទៅតុលាកា។



































