រថយន្តរ៉េនជ័របុកម៉ូតូសេ១២៥រងការខូចខាតទាំងសងខាង

0

ភ្នំពេញ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ មួយរវាងរថយន្តរ៉េនជ័របុកជា មួយម៉ូតូសេ១២៥បណ្ដាល ឲ្យរងការ ខូចខាត ទាំងសងខាង កាលពីវេលាម៉ោង២១និង៣០នាទីយប់ថ្ងៃទី២១ខែមេសា ឆ្នាំ២០១៤ នៅចំណុចមុខមុន្ទីរពេទ្យព្រះកុសុមៈ តាម បណ្ដោយផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តាមសាក្សីនៅកន្លែងកើតហេតុគេបានឃើញយុវជនម្នាក់ជិះម៉ូតូសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BJ-3442 ធ្វើ ដំណើរតាមបណ្ដោយផ្លូវលេខ២៧១ក្នុងទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ាករ៉េនជ័រពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2Z-1323 ធ្វើដំណើរបញ្ច្រាស់ទិស គ្នាបានបុកគ្នាចំពីមុខ ពេញទំហឹងបណ្ដាល ឲ្យរងការ ខូចខាត។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុនិងធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋានគរបាលខណ្ឌសែនសុខដើម្បីរងចាំដោះស្រាយពេលក្រោយ៕01 02 04 04