កិច្ចប្រជុំ​បូក សរុប​លទ្ធផល​ការងារ​ឆមាស​ទី​១ និង​លើក​ទិស ដៅ ឆមាស​ទី​២​ឆ្នាំ​២០១៥ ​ឯកឧត្ដម​ឧ​ត្ត​ម​សេនីយ៍​ត្រី ពុទ្ធ សារ៉ាន់ មេបញ្ជាការ កងរាជអាវុធហត្ថ​

0

​ខេត្តឧត្ដរមានជ័យ បាន​ជម្រុញ​ដល់ ពលទាហាន កងរាជអាវុធហត្ថ នៅក្នុង​ទូទាំង​ខេត្ត ត្រូវ​សំរេចបាន​ភារកិច្ច និង​រក្សា​អោយបាន​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​ក្នុង​ខេត្ត​អោយ​ល្អប្រសើរ​បន្ថែមទៀត​។​
​ឯកឧត្តម​មេបញ្ជាការ មានប្រសាសន៍​លើកឡើង ក្នុង​ង​ឧិ​កាស កិច្ចប្រជុំ​បូក សរុប​លទ្ធផល​ការងារ​ឆមាស​ទី​១ និង​លើក​ទិស ដៅ ឆមាស​ទី​២​ឆ្នាំ​២០១៥ របស់​កងរាជអាវុធហត្ថ ខេត្តឧត្ដរមានជ័យ ដែល​រៀបចំ​ធ្វើ​នៅ​ថ្ងៃទី​៨ ខែ​កក្ត​ដា ឆ្នាំ​២០១៥​។​IMG_6891
​បើតាម​របាយការណ៍រ​បស់​លោក​អនុសេនីយ៍ឯក រុំ ម៉ា នាយការិយាល័យ​ផែនការ​ប្រតិបត្តិកា កងរាជអាវុធហត្ថ​ខេត្ត បាន​ឲ្យ​ដឹង ថាៈ កម្លាំង​កងរាជអាវុធហត្ថ​បាន​ខិតខំ​ប្រឹងប្រែង​បំពេញ​ភាត​កិច្ច​បាន​យ៉ាង​ល្អប្រសើរ លោក​បន្តថាៈ​ក្នុង​ឆមាស​ទី​១​នេះ បទល្មើស ព្រហ្មទណ្ឌ កើត មាន​០៧​លើក និង​បទល្មើស​ម​ជ្ឈឹ​ម​កើតមាន ២៦​លើក ។ ហើយ​ក្នុង​ឆមាស​ទីមួយ​នេះ​ឆ្នាំ​២០១៥​នេះ​កង​កុំ​លាំង​កងរាជអាវុធហត្ថ​ទូទាំង​ខេត្ត​ច បាន​ភារកិច្ច និង​រក្សា​អោយបាន​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​ក្នុង​ខេត្ត​អោយ​ល្អប្រសើរ មាន​កិច្ចសហប្រតិបត្តិកា​ល្អ ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី​ក្នុង​ខេត្ត​។​IMG_6890
​ឯកឧត្តម ឧត្ដមសេនីយ៍ត្រី ពុទ្ធ សារ៉ាន់ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បានធ្វើការ​កោត​ស​សើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​កម្លាំង​កងរាជអាវុធហត្ថ​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច​ក្នុង​រយៈកាល​កន្លងមក ទទួលបាន លទ្ធផល​ល្អ ។ ក្នុងនោះ ក្រៅពី​ការខិតខំ​បំពេញភារកិច្ច​បាន​យ៉ាង​ល្អប្រសើរ ហើយ​នោះ​ក៏​នៅមាន​ចំណុច អវិជ្ជមាន​មួយចំនួន ដែល​ត្រូវ​ការកែលំអ ទៅលើ​កម្លាំង​ទាំងអស់ ត្រូវ​បន្ត​អនុវត្ត​តួនាទី​របស់ខ្លួន​ឲ្យ​បានល្អ ប្រសើរ និង បន្ត​សហការ​ជាមួយ អង្គភាព​ពាក់ព័ន្ធ អជ្ញាធរ​ដែនដី ការពារ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នានា ដែល​កើតឡើង នៅក្នុង​ភូមិសាស្ត្រ​ក្នុង​ខេត្ត​។​ទន្ទឹមនឹងនេះ ត្រូវ​បន្ត​ការ​ការខិតខំ​ប្រឹងប្រែង​បន្តទៀត ក្នុង​ភារកិច្ច​របស់ខ្លួន​ឲ្យ​បានល្អ ក្នុងនោះ ត្រូវមាន​សាមគ្គី ភាព គោរព​វិន័យ លើក​កំពស់​កិត្យានុភាព​កងរាជអាវុធហត្ថ ត្រូវ​យកចិត្តទុកដាក់​កសាង​អភិវឌ្ឍន៍​អង្គភាព និង​ត្រូវ​បន្ត​បង្កើន​កិច្ចសហការ​ជាមួយ អង្គភាព​ពាក់ព័ន្ធ អជ្ញាធរ​ដែនដី និង​ចេះ​ជួយ​ដល់​ប្រជាពលរដ្ឋ ក្នុងពេល​លំបាក​៕IMG_6889