​បុណ្យ​រុក្ខទិវា​ដាំ​កូនឈើ​ចំនួន​១៥០០​ដើម ដុតបំផ្លាញ​រណា​យន្ត​១៤២​គ្រឿង​និង​អាំង​វ៉ា​ត់​ ​ឆក់​១៣​គ្រឿង​នៅក្នុង​ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស​

0

​កំពង់ឆ្នាំង​៖​ ​ឯកឧត្តម យុទ្ធ ភូ​ថង បាន​មានប្រសាសន៍ថា​«​ថ្ងៃនេះ​យើង​នាំគ្នា​ដាំ​កូនឈើ​ចំនួន​១៥០០​ដើម​ក្នុង​បុណ្យ​រុក្ខទិវា ប៉ុន្តែ​ដោយសារតែ​យើង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​មិនបាន ទើប​ធ្វើអោយ​ព្រៃឈើ​ក្នុង​សហគមន៍​រង​ការបំផ្លិចបំផ្លាញ​នៅក្នុង​ចំណុច​ខ្សាច់​ពូន​ឃុំ​ក្បាលទឹក កន្លងមក​»​។​ឯកឧត្តម​បានលើកឡើង​បែបនេះ​នៅក្នុង​ពិធីបុណ្យ​រុក្ខទិវា​០៩​កក្កដា នៅ​ព្រឹក​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០១៥ នៅក្នុង​ដីព្រៃ​សហគមន៍​ចំណុច​ខ្សាច់​ពួន ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស ។​DSC06540
​ ​លោក ថោង វ៉ាន់​វី​រ៉ា​វុទ្ធី នាយ​ខ័​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ទើប​កាន់តំណែង​ថ្មី​បានអោយដឹងថា​៖​ដើម្បី​អបអរ​ថ្ងៃបុណ្យ​រុក្ខទិវា ថ្ងៃ​០៩ ខែកក្កដា ឆ្នាំ​២០១៥ នៅក្នុង​ព្រឹក​នេះ ខ័​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​ក្នុង​ខេត្ត បាន​នាំយក​កូនឈើ​ចំនួន​១៥០០​ដើម​រួមមាន កូនឈើ​ធ្នង់ បេង គគីរ មក​ដាំ​ដុះ​នៅលើ​ដីព្រៃ​សហគមន៍​ចំណុច​ខ្សាច់​ពូន ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស​។​ក្នុងពេល​នេះដែរ​ក៍បាន​ប្រកាស​ប្រគល់​ដីព្រៃ​បំរុង​ទុក​របស់​រដ្ឋ​ចំនួន​៣៩៣​ហិកតា ទៅអោយ​សហគមន៍​ព្រៃឈើ​គ្រប់គ្រង មាន​៣​ភូមិ​នៅក្នុង​ឃុំ​ក្បាលទឹក​គឺ​៖ មាន​ភូមិ​ខ្វិត​ទួល​ឃ្លាំង ភូមិ​ក្រសាំង​ដុះ​ឡើង និង​ភូមិ​ថ្នល់កែង​។​
​នៅក្នុង​ពិធី​នេះដែរ​ក៍​មានការ​ដុតបំផ្លាញ​រណា​យន្ត​ចំនួន​១៤២​គ្រឿង និង​ឧបករណ៍​ឆក់​ត្រី​ចំនួន​១៣​គ្រឿង ដែល​ត្រូវបាន​ប្រជាពលរដ្ឋ​ស្ម័​គ​ចិត្ត​ប្រគល់ជូន​អាជ្ញាធរ និង​សមត្ថកិច្ច​ក្នុងស្រុក​ទឹកផុស​កន្លងមក​។​DSC06551
​ ​ឯកឧត្តម យុទ្ធ ភូ​ថង បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋនៅក្នុង​សហគមន៍​ដែល​បាន​ចូលរួម​ក្នុង​ពិធី​ដាំ​កូនឈើ​ថ្ងៃនេះ​ថា​៖​សូម​ប្រជាពលរដ្ឋ ចូលរួម​សហការ​ការពា​រ​ព្រៃឈើ​នៅក្នុង​សហគមន៍​របស់ខ្លួន​អោយបាន​ល្អ កុំអោយ​ជនល្មើស​ឆ្លៀតឱកាស​កាប់​គាស់​រុករាន​ទន្ទ្រាន​យក​ដីធ្លី​ធ្វើជា​កម្មសិទ្ធិ ហើយ​ឯកឧត្តម​សង្ឃឹមថា​តំបន់​នេះ​នឹង​ក្លាយជា​តំបន់​ព្រៃឈើ​ពណ៌​បៃតង​ស្រស់បំព្រង​ក្នុងពេល​អនាគត ដើម្បី​ធានា​និរន្តរភាព​ព្រៃឈើ​រក្សា​លំនឹង​បរិស្ថាន​ធម្មជាតិ សំរាប់​ទ្រទ្រង់​ជីវិត​មនុស្ស សត្វ​គ្រប់​ប្រភេទ និង​ការ​ស្ថិតស្ថេរ​នៃ​ភពផែនដី​យើង​នេះ​។​
​ ​គួរ​បញ្ជាក់ដែរថា​៖​កន្លងមក​បទល្មើស​ព្រៃ​ឈើ​នៅក្នុង​ស្រុក​ទឹកផុស កើតមាន​ច្រើន​ជា​ហូរហែរ​ជា​រៀងរាល់ថ្ងៃ ដូចជា​ការកាប់​ព្រៃឈើ​មិនទាន់​គ្រប់​អាយុ​គ្រប់​ប្រភេទ​ធ្វើជា​អុស​ស្ទែ​រលក់​អោយ​ឈ្មួញ​ទៅ​ក្រៅ​ខេត្ត ដែល​ក្នុង​១​ថ្ងៃៗ​មាន​ដល់​រាប់រយ​គោយន្ត និង​រថយន្ត នៅក្នុង​ឃុំ​ក្បាលទឹក ឃុំ​ទួល​ខ្ពស់ ឃុំ​ជៀប និង​ឃុំ​ក្រាំង​ស្គារ ដែល​ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ថា មិនត្រូវ​បាន​សមត្ថ​កិ​ច្ជ​រដ្ឋបាល​ព្រៃឈើ សង្កាត់ និង​ផ្នែក នៅក្នុង​ស្រុក​ទឹកផុស​ធ្វើការ​បង្ក្រាប​ឡើយ​បានឡើយ ដែល​គេ​និយាយថា​ពិ​តេ​ជាមាន​ការឃុបឃិត​ជាមួយ​ពួក​ឈ្មួញ​៕DSC06556