បន្ទាយមានជ័យៈ បញ្ហាបង្ក្រាបបទល្មើសក្នងខេត្តបន្ទាយមានជ័យ ត្រូបានឆ្លើយដាក់គ្នាថា គ្មានកិច្ចសហកាក្នុងការបង្ក្រាបបទល្មើសពីសំណាក់សមត្ថកិច្ចជំនាញ និងស្ថាប័ណពាក់ព័ន្ធ ក្នុងខេត្ត ។
ការលើកឡើងខាងលើនេះពីសំណាក់អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធជំវិញខេត្ត កិច្ចប្រជុំរវាងគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិទ្ធផលក្លែងក្លាយ និងអាជ្ញាធរខេត្តបន្ទាយមានជ័យ ដែលផ្តោតសំខាន់លើការទប់ស្កាត់ការចរាចរឱសថក្លែងក្លាយ និងការផ្តល់សេវាសុខាភិបាលខុសច្បាប់ ដែលបង្ករគ្រោះថ្នាក់ខ្ពស់ដល់សុខភាព សុវត្ថិភាពសង្គម កាលពីថ្ងៃទី០៧ កក្កដា ២០០១៥ កន្លងទៅនេះ ។
ជាមួយនិងការពុំបានបង្ក្រាបបទល្មើសឱសថក្លែងក្លាយ តំណាងសាខាគយខេត្តបន្ទាយមានជ័យលោក ហែម ម៉ាណិត អនុប្រធានសាខាគយទទួលបន្ទុក្នុងការបង្ក្រាបបទល្មើសបានលើកឡើងថា កន្លងមកគយពុំដែលបានបង្ក្រាបបទល្មើសឱសថដោយសារតតែពុំមានជំនាញ ហើយមន្ទីរជំនាញមិនដែលទំនាក់ទំនង ។
លោក កែវ សុភ័ត្រា ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ លោកទទួលស្គាល់ថា មន្ទីរជំនាញមិនបានអនុវត្ត១០០%លើការបង្ក្រាបទាក់ទងទៅនិង ការផ្តល់សេវាសុខាភិបាលរបស់ឯកជន ឬពលរដ្ឋដែលគ្មានច្បាប់អនុញ្ញាត ដោយសាតែមើលឃើញពីបញ្ហាជីវភាពរបស់ពលរដ្ឋ ។
ដោឡែករឿងចោតថា ការបង្ក្រាបខុសជំនាញលោក ផាន់ វណ្ណរ័ត្ន ព្រះរាជអាជ្ញាអបសាលាដំបូងខេត្តបន្ទាយមានជ័យ បានឆ្លើយតបថា ចំពោះបទល្មើសជាក់ស្តែងសមត្ថកិច្ចជំនាញមានការយឺតយ៉ាវក្នុងការបង្ក្រាបដែលធ្វើអោយបទល្មើសជាក់ស្តែងអាចគេចផុត ដូចជាការរត់ពន្ធម៉ូតូ ឬបទល្មើសផ្សេង ៗ កន្លងមកសមត្ថកិច្ចជំនាញមិនធ្វើ តែពេលដែលលោកបញ្ជាអោយសមត្ថកិច្ចផ្សេងបង្ក្រាប បែរជាថាលោកខុស បើលោកមិនមានវិធានការទប់ស្កាត់គេនឹងនិយាយថា លោកគ្មានវិធានការទប់ស្កាត់ ។ តែតាមច្បាប់ព្រហ្មទណ្ឌ លោកមានតួនាទីសំខាន់ណាស់ក្នុងការដឹកនាំ និងសម្របសម្រួលមន្ត្រីរាជការគ្រប់ប្រភេទ ។
ទោះបីជាមានការលើកឡើងឆ្លើយដាក់គ្នាយ៉ាងណាក៏ដោយ លោក មៀន សុផាន់ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិទ្ធផលក្លែងក្លាយ ស្នើរសុំអោយសមត្ថកិច្ចទាំងអស់រួមសហការគ្នាទប់ស្កាត់បទល្មើសក្លែងក្លាយ ព្រោះថាខេត្តបន្ទាយមានជ័យជាខេត្តមួយជាប់ព្រំដែនថៃ ពោពេញទៅដោយបទល្មើសនាំចូលហើយបន្តទៅខេត្តផ្សេង ៗ ៕




































