ផ្លូវ​កៅស៊ូ​៣​ខ្សែ​៤​ប្រវែង​៦៧​គីឡូម៉ែត្រ​នៅក្នុង​ស្រុក​ទឹកផុស​និង​ស្រុក​កំពង់ត្រឡាច​ ​កំពុង​កសាងឡើង​ដើម្បី​សម្រួល​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ​

0


​ខេត្តកំពង់ឆ្នាំង​៖ ផ្លូវលំ​៤​ខ្សែ​ប្រវែង​៦៧​គីឡូម៉ែត្រ កំពុង​កសាង​ទៅជា​ផ្លូវ​កៅស៊ូ ក្នុង​គំរោង​ថវិកាជាតិ​ជា​កម្ចី​ពី​ធនាគារ A B B ចំនួន​១៦​លាន​ដុល្លា ដែល​តាម​កិច្ច​ស្យា​ជាមួយ​ក្រុមហ៊ុន​ម៉ៅការ វិស្វកម្ម​សំណាង និង​ត្រូវ​ធ្វើអោយ​ហើយ​ក្នុង​រយៈពេល​៣​ឆ្នាំ​ទៀត ដើម្បី​សម្រួល​ការធ្វើ​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ នៅក្នុង​មូលដ្ឋាន​ស្រុក​ទឹកផុស និង​ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។​​ ​លោក ម៉េង ហាក់ អភិបាលស្រុក​ទឹកផុស បាន​និយាយ​អោយដឹង​នៅ​ព្រឹក​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០១៥​នេះ​ថា​៖ ក្រោម​ការដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ផ្លូវលំ​៤​ខ្សែ​ប្រវែង​៦៧​គីឡូម៉ែត្រ​នៅក្នុង​​ស្រុក​ទឹកផុស និង​ស្រុក​កំពង់ត្រឡាច បាន​កំពុង​កសាងឡើង​ដោយ​ក្រុមហ៊ុន​វិស្វកម្ម​សំណាង អោយទៅជា​ផ្លូវ​កៅស៊ូ ក្រោម​គម្រោង​ថវិកាជាតិ​ជា​កម្ចី​របស់​ធនាគារពិភពលោក A B B ដើម្បី​សម្រួល​ចរាចរណ៍​ជូន​​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ស្រុក​ទាំង​២​។​DSC06512
​ ​លោក ប៉ុក ល​ក្ខ័​ស្មី តំណាង​ក្រុមហ៊ុន​វិស្វកម្ម​សំណាង​បាន​និយាយ​អោយដឹងថា​៖​ក្រុមហ៊ុន​របស់លោក​បាន​ទទួល​ការដេញថ្លៃ និង​ម៉ៅ​ការកសាង​ផ្លូវ​៤​ខ្សែ​នេះ ពី​ផ្លូវលំ​ដី ស អោយទៅជា​ផ្លូវ​កៅស៊ូ​មាន​ប្រ វែង​៦៧​គីឡូម៉ែត្រ មាន​ទឹកប្រាក់​១៦​លាន​ដុល្លា ពី​ក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន ក្នុង​កិច្ចសន្យា​កសាង​រយៈពេល​៣​ឆ្នាំ ដែល​ក្រុមហ៊ុន​បាន​ដំណើរការ​កសាង​ពី​ខែមេសា ឆ្នាំ​២០១៥ ដល់​ខែមេសា ឆ្នាំ​១០ ១៨ អោយ​ហើយ​ជា​ស្ថាពរ​។​
​ ​លោក ប៉ុក ល​ក្ខ័​ស្មី បានបញ្ជាក់​អោយដឹងទៀតថា​៖​ផ្លូវ​ទាំង​៤​ខ្សែ​ដែល​ត្រូវ​កសាង​នោះ​គឺ​៖​ទី​១​ផ្លូវ​ជា​DSC06518
​តិ​លេខ​៥៣ ប្រវែង​៣១​គីឡូម៉ែត្រ​ពី​ឃុំ​ជី​ប្រង ទៅ​ភូមិ​ព្រៃ​ជ្រៅ ទី​២ ប្រវែង​៣​គីឡូម៉ែត្រ ពី​ផ្លូវ​ចិន ទៅ​ឃុំ​អម​លាំង ទី​៣ ប្រវែង​២៨​គីឡូម៉ែត្រ ពី​ស្រុក​ទឹកផុស ទៅ​ផ្សារ​តា​ជេស​ស្រុក​កំពង់ត្រឡាច និង​ទី​៤ ប្រវែង​៥​គី​
​ឡូ​ម៉ែត្រ ពី​ផ្សារ​តា​ជេស​ទៅដល់​មាត់ទន្លេ​។​ដំណើរ​ការកសាង​ផ្លូវ​នេះ​មាន​៤​ជំ​ហ៊ាន​គឺ ១.​ចាក់ដី ស ធម្មតា​មាន​ទទឹង​៨​ម៉ែត្រ និង​កំពស់​ទៅតាម​ការកំណត់​ជាក់ស្តែង​ក្នុង​កិច្ចសន្យា ២.​ចាក់​គ្រួស​ក្រហម​កិន​បង្ហាប់ ៣.​ចាក់​ថ្ម​មិច​កិន​បង្ហាប់ និង​៤.​ចាក់​កៅស៊ូ​ទៅតាម​ស្តង់ដា​កំណត់​។​
​ ​លោក ម៉េង ហាក់ បាន​អោយដឹងទៀតថា​៖ ការកសាង​ផ្លូវ​៤​ខ្សែ​ខាងលើនេះ និង​អាចមាន​ផល​ប៉ះ​​ពាល់​ជាមួយ​ប្រជាពលរដ្ឋ​តិច​តូច ក្នុងពេល​ពង្រីក​ទទឹង​ផ្លូវ​អោយ​ធំ​ទំហំ​៨​ម៉ែត្រ ប៉ុន្តែ​ការកសាង​ផ្លូវ​នេះ​ត្រូវ​DSC06524
​បាន​ប្រជាពលរដ្ឋ​និង​អាជ្ញាធរ​ភូមិ ឃុំ គ្រប់​មូលដ្ឋាន​ចូលរួម​គាំទ្រ និង​អបអរ​សារ​ទរ​យ៉ាង​ក្រែ​លែង នៅពេល​មើលឃើញ​ការគិតគូរ​អភិវឌ្ឍន៍​ផ្លូវថ្នល់ យ៉ាង​យកចិត្តទុកដាក់​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​​ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គសេនាបតី ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​។​ក្នុងនាម​លោក​ជា​អភិបាល​ស្រុ ក​ទឹកផុស​តំណាងអោយ​ប្រជាពលរដ្ឋ សូម​គាំទ្រ​យ៉ាង​ពេញទំហឹង​និង​ប្តេជ្ញា​ចូលរួម​គ្រប់​សកម្មភាព ចំពោះ​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៥ ដើម្បី​កសាង​មាតុភូមិ​កម្ពុជា​អោយ​សំ​
​បូរ​សប្បាយ​រុងរឿង​តទៅ​នាគ​ត​៕​ ​