​សាខា​កាកបាទក្រហម​ខេត្ត​និង​សប្បុរសជន​បាន​នាំយក​អំណោយ​ផ្តល់ជូន​កុមារ​ទុ​តគ​ត៌​ ២​គ្រួសារ​មាន​គ្នា​៨​នាក់​នៅក្នុង​សង្កាត់​ខ្សា​ម

0

​ខេត្តកំពង់ឆ្នាំង​៖ ក្រុមការងារ​កាកបាទ​ក្រហម​ខេត្ត​ដឹកនាំ​ដោយ​លោក ប្រាក់ សោ​ភ័​ណ្ឌ នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហម​ខេត្ត លោក​ថោង ចំរើន ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្ត លោក​សោម សុជាតា និង​លោក លី​សុភា អនុប្រធាន​សហភាព​ស​ហ​ព័ន្ធ​ខេត្ត និង​អាជ្ញាធរ​ដែនដី​សង្កាត់​ខ្សា​ម នៅ​រសៀល​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០១៥ បាន​ចុះសាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ ជូន​ដល់​កុមារកំព្រា​ទុ​រគ​ត៌​៨​នាក់​បងប្អូន​នៅក្នុង​គ្រួសារ ដែល​កំពុង​រស់នៅ​តែលតោល​លំបាក​វេទនា ដោយ​គ្រួសារ​បោះបង់ចោល នៅ​ភូមិ​ទី​៨​សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង​ ​ខេត្តកំពង់ឆ្នាំង​។S3060013
​លោក ប្រាក់ សោ​ភ័​ណ្ឌ នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហម​ខេត្តកំពង់ឆ្នាំង បានអោយដឹងថា​
​ក្រោយពី​បានដឹង​ពី​ជីវិត​ក្មេង​កំព្រា​ទុ​រគ​ត៌​២​គ្រួសារ​មាន​ចំនួន​៨​នាក់ ក្នុងនោះ​គ្រួសារ​ទី​១ ឪពុក​បាន​ស្លាប់ចោល​រយៈពេល​២​ខែ និង​ម្តាយ​ឈ្មោះ​គឹម​សារ៉េត​ទៅធ្វើ​ការ​នៅ​ប្រទេស​រយៈពេល​២​ឆ្នាំ​ហើយ​មិនដែល​បានមក​មើល​កូន​សោះ​  និង​បច្ចុប្បន្ន​លោកយាយ​ជា​អ្នកជិតខាង​និង​កូន​បង​ឈ្មោះ បាន ស្រី​ណាន់ អាយុ​១៣​ឆ្នាំ រៀន​ថ្នាក់​ទី​៦​ជា​អ្នកដើរ​បោក​ខោអាវ​អោយគេ​រកលុយ​ចិញ្ចឹម​ប្អូនៗ​ទាំង​៣​នាក់ អោយ​រៀនសូត្រ​។
​ចំណែក​គ្រួសារ​ទី​២​ឪពុក​ឈ្មោះ ឈឹម ស៊ីធន ស្លាប់ និង​ម្តាយ​ឈ្មោះ ជួន ស្រីមុំ ស្លាប់មាន​បងប្អូន​ចំនួន​៦​នាក់​តែ​បច្ចុប្បន្ន​នៅ​៤​នាក់ ចំណែក​បង​២​នាក់​ទៀត​បាន​ទៅរក​ការងារ​នៅក្រៅ​ខេត្ត ហើយ​សព្វ​ថៃ្ង​បាន​បងស្រី​ឈ្មោះ ធន ចាន់ណា អាយុ​២០​ឆ្នាំ​ធ្វើ ការ​នៅ​រោងចក្រ​M&V​ធ្វើការ​ចិញ្ចឹម​ប្អូន​៣​នាក់​ទៀត​អោយបាន​រៀនសូត្រ​។​ដោយ​មើលឃើញ​ការលំបាក​របស់​ក្មួយៗ​២​គ្រួសារ​ទាំង​៨​នាក់​កំពុង​ជួប​ការលំបាក​ទើប​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន​អភិបាលខេត្ត​កំពង់ឆ្នាំង សាខា​កាកបាទក្រហម​ខេត្តកំពង់ឆ្នាំង និង​មន្ទីរ​ពាក់ព័ន្ធ​នាំយក​អំណោយ​និ​ថវិកា​របស់​កាកបាទក្រហម និង​អំណោយ​សប្បុរសជន មក​ផ្តល់ជូន​ជួយ​ដោះស្រាយ​ការលំបាក​របស់​ក្មួយៗ​ដល់​លំនៅដ្ឋាន​ក្នុង​ពេលនេះ​។​
​លោក​ថោង​ចំរើន​ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្ត​បានអោយដឹងថា​៖​អំណោយ​ជូន​ក្មួយៗ គ្រួសារ​ទី​១S3060010
​មាន​អំណោយ​របស់​កាកបាទក្រហម​មាន​អង្ករ​៣០​គីឡូក្រាម ,​មី​១​កេស ,​ត្រីខ​១០​កំប៉ុង ,​ឃី​ត​មួយកញ្ចប់​(​មាន​មុង​១​ក្រ​ម៉ា​១,​សា​រ៉ុង​១,​ភួយ​១)​និង​ថវិកា​៥​ម៉ឺន​រៀល ,​ស​.​ស​.​យ​.​ក​ខេត្ត​ថវិកា​៥​ម៉ឺន​រៀល​,​លោកជំទាវ​តុង ណា​រី ថវិកា​៥​ម៉ឺន​រៀល​,​អំណោយ​សប្បុរសជន​មាន​អង្ករ​២០​គីឡូក្រាម ,​មី​កន្លះ​កេស ,​ចាន ,​ឆាំង​,​ស្លាបព្រា ស្បែកជើង ,​កាំបិត​,​ចានដែក និង​សំភារៈ​មួយចំនួនទៀត​ជា​អំណោយ​របស់​ព្រះចៅអធិការ​វត្ត​ធម្ម​វ័​ន្ត​,​វត្ត​ទួល​ខ្សាច់​,​លោកស្រី លៀង ស្រីមុំ ប្រធាន​ទូរទស្សន៍​ខ្សែកាប​KC និង​លោកស្រី លី ឡាយ​។​
​គ្រួសារ​ទី​២​ទទួលបាន​ថវិកា​កាកបាទក្រហម​៥​ម៉ឺន​រៀល​,​ថវិកា​ស​.​ស​.​យ​.​ក​.៥​ម៉ឺន​រៀល​ ​ព្រះចៅអធិការ​វត្ត​ទួល​ខ្សាច់​ថវិកា​៦​ម៉ឺន​រៀល និង​អំណោយ​សំភារៈ​គ្រឿង​ឧបភោគបរិភោគ​មាន​អង្ករ​២០​គីឡូក្រាម ,​មី​កន្លះ​កេស​,​ស្លាបព្រា​ស្បែកជើង ,​កាំបិត​,​ចានបាយ​,​ចាន​សម្លរ​,​ចានដែក និង​សំភារៈ​មួយចំនួនទៀត​ជា​អំ​ណោ យ​របស់​ព្រះចៅអធិកា​វត្ត​ធម្ម​វ័​ន្ត​,​វត្ត​ទួល​ខ្សាច់​,​លោកស្រី លៀង ស្រីមុំ ប្រធាន​ទូរទស្សន៍​ខ្សែកាប​KC​និង​លោកស្រី​លី ឡាយ​។​S3060004
​ ​លោក​ចៅសង្កាត់​ខ្សា​ម និង​កុមារកំព្រា​ទុ​រគ​ត៌​ខាងលើ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាវ​ជ្រៅ​ដល់​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត និង​សប្បុរសជន​ទាំងអស់ សូម​ជូនពរ​អោយ​ជួបតែ​សេចក្តីសុខ​គ្រប់ប្រការ និង​ទទួលបាន​ជ័យ​ជំ​នៈ​គ្រប់​តួនាទី ភារកិច្ច​ជា​រៀងរហូត​តទៅ​៕
​ ​ ​ ​ ​ ​ ​ ​ ​ ​ ​