ប៉ុស្តិ៍​រដ្ឋបាលន​គ​បាល​នៅ​ឃុំ​បត់​ត្រង់​ចាប់​ផ្តើមធ្វើ​សម្រាប់​កន្លែងធ្វើការ​បម្រើ​ប្រជាពលរដ្ឋ​នៅ​ឃុំ​បត់​ត្រង់​

0

ខេត្តបន្ទាយមានជ័យ​
​លោក​ឧ​ត្ត​ម​សេនីយ៍ ត្រី​អាត់​ខែម​ស្នងការ​នគ​បាល​ខេត្តបន្ទាយមានជ័យ​បាន​និយាយថា​ប៉ុស្តិ៍​រដ្ឋបាលន​គ​បាល​ឃុំ​បត់​ត្រង់​ស្រុក​មង្គលបុរី​បានចាប់ផ្តើម​ធ្វើ​ហើយ​សម្រាប់​ជា​កន្លែង​ដ៏​សមរម្យ​ធ្វើការ​របស់​មន្ត្រីនគរបាល​ប៉ុស្តិ៍​ដើម្បី​បម្រើ​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​បត់​ត្រង់​នៅ​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៥​នេះ​។​លោក​អាត់​ខែម​បាន​និយាយថា​អគារ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​បត់​ត្រង់​ចាប់ផ្តើម​សាងសង់​ដោយ​ទទួលបាន​ថវិកា​ឧបត្ថម្ភ​របស់​មន្ត្រីនគរបាល​និង​ក្រុមអាជីវករ​ផងដែរ​ក្នុងនោះ​លោក​ក៏បាន​នាំយក​ស័ង្កសី​ចំនួន​៧០​សន្លឹក​ដែលជា​អំណោយ​របស់លោក​ឧបនាយករដ្ឋមន្ត្រី​កែ​គឹមយ៉ាន​ប្រធាន​ក្រុមការងារ ថ្នាក់ជាតិ​ចុះជួយ​ខេត្តបន្ទាយមានជ័យ សម្រាប់​រួមចំណែក សាងសង់​ប៉ុស្តិ៍នគរបាល​មួយ​នេះ​។​លោក​ឧ​ត្ត​ម​សេនីយ៍​បាន​បញ្ជាក់ថា​ក្រោយ​ទីស្នាក់ការ​ប៉ុស្តិ៍​imageត្រូវបាន​សាងសង់​រួចរាល់​នោះ មន្ត្រីនគរបាល​ឃុំ​បត់​ត្រង់​នឹងមាន​កន្លែង​អង្គុយ​ធ្វើការ​ងារ​បាន​ស្រួលបួល​ដើម្បី​បម្រើ​និង​ដោះស្រាយ​ក៏ដូចជា​ទទួល​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ​ផងដែរ​ហើយ​លោក​អាត់​ខែម​ក៏​បា​ម​ផ្តាំផ្ញើ​ដល់​មន្ត្រី​នគ​បាល​ក្នុ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការថែទាំ​ប៉ុស្តិ៍​ឮ្យ​បាន​យឺ​ុ​ន​យូ​ក្រោយពី​ធ្វើ​រួច​៕