​ម៉ូតូ​ដែល​ចោរលួច​ពី​ប៉ោយប៉ែត​មោះ​ត្រូវបាន​នគ​បាល​ប្រគល់​ឲ្យ​ម្ចាស់​ដើម​វិញ​ហើយ​

0

​ខេត្តបន្ទាយមានជ័យ​
​នៅ​រសៀល​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៥​នេះ​នគ​បាល​ព្រហ្ម​ទ​ណ្ឌ័​កំរិត​ស្រាល​បានប្រគល់​ម៉ូតូ​មួយគ្រឿង​ដែល​ចោរលួច​នៅ​ក្រុង​ប៉ោយប៉ែត​នោះ​ទៅ​ឲ្យ​ជូន​ម្ចាស់​វិញ​ហើយ​។​ថ្មីៗ​នេះ​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​៩១១ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ឃាត់ខ្លួន ជនសង្ស័យ​២​នាក់​និង​ដកហូត​ម៉ូតូ​បាន​មួយគ្រឿង​ដែល​ចោរ​បាន​លួច​ពី​ក្រុង​ប៉ោយប៉ែត​បានគេច​ទៅ​ជាយដែន​ត្រូវបាន​នគ​បាល​វ​រះ​៩១១​ចាប់បាន​ហើយ​ត្រូវបាន​បញ្ជូន​ទៅកាន់​តុលាការ នៅ​ថ្ងៃទី​៦​ខែកក្កដា​ឆ្នាំ​២០១៥​នេះ​។​ជនសង្ស័យ​ទី​១​ឈ្មោះ ស៊ុ ប៊ុន​ថា អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ក្បាលកោះ សង្កាត់​ក្រុង​ប៉ោយប៉ែត និង​ជនសង្ស័យ​ទី​២​ឈ្មោះ គឹម សុភាព អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​អូរ​នាង សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត​។​តាម​មន្ត្រីនគរបាល​ព្រហ្ម​ទ័​ណ្ឌ​កំរិត​ស្រាល​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ ពោល​នៅវេលា​ម៉ោង​៥​ទៀបភ្លឺ ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ​ក្បាលកោះ ជនសង្ស័យ​ទាំង​២​នាក់ បានធ្វើ​សកម្មភាព​លួច​ម៉ូតូ របស់​ជនរងគ្រោះ មានឈ្មោះ វី គឹម​ភ័​ក្រ អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​សាមគ្គី សង្កាត់​ប៉ោយប៉ែត រួចហើយ​គេចខ្លួន​ដោយ​សុវត្ថិភាព​។​ក្រោយ​មាន​ករណី​លួច​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​រួចមក កម្លាំង​នគរបាល​មូលដ្ឋាន​បាន​បោះដៃ​និង​ផ្តល់ព័ត៌មាន​ជូន​នគរបាល​ពាក់ព័ន្ធ នៅ​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៥ វេលា​ម៉ោង​៨ ព្រឹក ក៏ត្រូវ​កម្លាំង​នគរបាល​វរ​៩១១ ចាប់ខ្លួន ស្ថិតនៅ​ភូមិ​ជោគជ័យ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ រួចហើយ​បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​តាម​នីតិវិធី​ផងដែរ​៕