​អាជ្ញា​រធរ​ខេត្ត​ចាប់យក​ដៃគូរ​វិនិយោគ​ឯកជន​ដើម្បី​បង្កើន​ការងារ​ធ្វើ​ជូន​ប្រជាពលរដ្ឋ​

0

​ស្ទឹងត្រែង​៖​ក្រសួងផែនការ​និង​អាជ្ញាធរខេត្ត​ស្ទឹងត្រែង​ចាប់ផ្តើម​ប្រមូល​ទិន្ន័យ​តាម​ប្រព​ន្ធ័​គណន​រយ្យ​ថ្នាក់ក្រោម​ជាតិ​ដើម្បី​ស្ទង់​ពី​កំណើនសេដ្ឋកិច្ច​ហើយ​ជំរុញ​ឲ្យ​ខេត្ត​ចាប់យក​ដៃគូ​វិនិយោគឯកជន​ចូលមក​អភិវឌ្ឍ​ន៏​ឈានទៅ​បង្កើន​ការងា​ធ្វើ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ច្រើន​។​
​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អំពី​សារៈសំខាន់​និង​វិធីសាស្ត្រ​នៃ​ការប្រមូល​ព័ត៌មាន​ទិន្ន័យ សំរាប់​ចងក្រង​ផលិតផល​ក្នុងស្រុក​របស់​ខេត្តស្ទឹងត្រែង ថ្ងៃទី​៧​ខែកក្កដា​នេះ​ឯកឧត្តម​ហ៊ូ តាំង​អេង​រដ្ឋលេខាធិការ​ក្រសួងផែនការ​មាន​ប្រសា​ស្ត្រ​ថា​៖ ប្រជាពលរដ្ឋ​ត្រូវការ​ប្រាក់ចំណូល​ប្រចាំថ្ងៃ សំរាប់​ដោះស្រាយ​ជីវភាព ហើយ​កត្តាចាំបាច់​នេះ​អាជ្ញាធរខេត្ត​ត្រូវ​បង្កើន​ការងារ​អភិវឌ្ឍ​ន៏​តាមរយៈ​ទាក់ទាញ​ដៃគូរ​ឯកជន​ឲ្យ​ចូលមក​វិនិយោគ​។​DSC02705
​ឯក​រដ្ឋលេខាធិការ​មាន​ប្រសា​ស​ន៏​បន្ថែមថា​៖​រដ្ឋាភិបាល​បាន​រំលែក​កិច្ចការងារ​គ្រប់គ្រង ឲ្យ​មក​ថ្នាក់ក្រោម​ជាតិ​ដូចនេះ​អាជ្ញាធរខេត្ត ត្រូវមាន​ទំនួល​ខុសត្រូវ ទៅលើ​ការរៀបចំ​អភិវឌ្ឍ​ន៏​ខេត្ត និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ប្រាក់​ចំ​ណួ​ល​ជា​ទិសដៅ គឺ​រដ្ឋាភិបាល​ជំរុញ​ហើយ​យើង​ត្រូវការ​អនុវត្ត​តាមបែប វិមជ្ឈការ និង​វិសហមជ្ឈការ ម្លោះ​ហើយ​គឺ​ការងារ​អនុវត្ត​នេះ គឺ​ត្រូវតែ​ជំរុញ​ឲ្យ​អ្នកជុំរុញ​ឲ្យ​មក​អ្នក​ថ្នាក់ក្រោម​ជាតិ គ្រប់គ្រង​ការអនុវត្ត​ចំពោះ​គម្រោង​របស់​ឯកជន ទាំងឡាយណា​ដែល​សុំ​វិនិយោគ នៅតាម​មូលដ្ឋាន​ថ្នាក់ក្រោម​ជាតិ ហើយ​ប្រើប្រាស់​ទន់​ក្រោម​២​លាន​ដូ​ល្លា​គឺ​សុំ​ឲ្យ​ថ្នាក់​ក្រោ​ជាតិ ជា​អ្នកពិនិត្យ​និង​សរេច​គឺ​យើង​ត្រូវការ​ផ្នែក​ឯកជន​គេ​អភិវឌ្ឍន​សំខាន់​គឺ​យើង​ចង់​និយាយ​អំពី​អភិវឌ្ឍន៍​សេដ្ឋកិច្ច ដើម្បី​លើក​កំពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ​យើង ពេលដែល​ឯកជន​គេ​មក​វិនិយោគ​នៅ​កន្លែង​ណា​គឺ​មានន័យថា ដំបូង​ប​ផុត គឺ​យើង​បង្ក​ការងារ​ធ្វើ​ឲ្យ​ប្រជា​ជាន​យើង​ហើយ ដល់ពេល​បង្ក​ការងារ​ឲ្យ​ប្រជាជន​យើង​វា​មាន​ចំណូល អាហ្នឹង​គឺ​យើង​លើក​កំពស់​ជីវភាព​របស់​ប្រជាជន​យើង​បាន មួយចំណែក​តែ​សូមកុំ​ភ្លេច​មិនមែន​តែ​ប៉ុណ្ណឹង​ទេ ក៏មាន​ម​ចំណូល​មួយចំនួនទៀត​ដែល​សំរាប់​ឲ្យ ជាតិ​របស់​យើង ឲ្យ​រដ្ឋាភិបាល​របស់​យើង​យកទៅជួយ​នៅ​តំបន់​ផ្សេងទៀត ដែល​យើង​ត្រូវការ​អភិវឌ្ឍន៍​ដែល​ជាតិ​ត្រូវ​ការចំណាយ​ដើម្បី​អភិវឌ្ឍ​ន៏ អាហ្នឹង​គឺ​សុទ្ធតែ​ការបែងចែក​ឡើងវិញ​នៃ​ចំណូល​ហេតុនេះហើយ​បាន​យើង​ឃើញ​កន្លងមកនេះ នយោបាយ ផ្លូវ ភ្លើង ទឹក និង​ធនធានមនុស្ស គឺ​នយោបាយ​អទិភាព​ខ្ពស់បំផុតរ បស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា​របស់​យើង ។​5.07.08_14.57
​លោក​ដួង​ពៅ​អភិបាលរង​ខេត្ត​បាន​ទទួលយក​នួវ​គោល​ការ​ណ៏​នេះហើយ​និង​ខិតខំ​ស្វែងរក​ដៃគូរ​ឲ្យ​បាន​ច្រើន​មក​ចូលរួម​វិនិយោគ​នៅក្នុង​ខេត្តហើយ​កន្លងមក​ថ្មីៗ​នេះដែរ​ខេត្ត​ក៏បានផ្តល់​អទិភាព​ជូន​ដល់​ក្រុមហ៊ុន​វិនិយោគ​តាំង​ឆៃ​ហេង​អភិវឌ្ឍន៍​ក្នុងស្រុក​ឲ្យ​ធ្វើការ​អភិវឌ្ឍ​ន៏​ផ្សា​និង​ផ្ទះល្វែង​ដើម្បី​ធ្វើ​ឲ្យ​ឆ្លើយតប​ទៅ​និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ហើយ​ខេត្ត​កំពុង​ជំរុញ​ឲ្យ​ផ្នែក​ឯកជន​មួយ​នេះ​ស្ថាបនា​ឡើង​ឲ្យ​បាន​ឆាប់​។​
​លោកស្រី​តាំង​សៀម​ហ៊​ង​តំណាង ក្រុមហ៊ុន តាំង​ឆៃ​ហេង អភិវឌ្ឍន៍ ដៃគូ​ឯកជន​វិនិយោគ​ផ្សារ​និង​ផ្ទះ​ល្វេ​ង​បាន​អះអាងថាៈ​គម្រោង សំណង់​នេះ​ក្រុមហ៊ុន​និង​បញ្ចា​ប់​ការស្ថាបនា​នៅក្នុង​ឆ្នាំ​២០១៨​ហើយ​ជាមួយនេះ​ក៏​អំពាវនាវ​ដល់ដៃ​គូ​វិនិយោគ​ផ្សេងៗ​ទៀត​ចូល​មកជួយ​ខេត្តស្ទឹងត្រែង​បន្ថែម​ដើម្បី​ឈានទៅ​ធ្វើជា​គំរូ​ខ្ញុំ​ចង​ឲ្យ​អ្នកវិនិយោគ​ផ្សេងៗ​ចូលមក​ដល់​ខេត្តស្ទឹងត្រែង​យើង មើល​បើសិនជា​មានលទ្ធភាព ក​អាច​មកជួយ​អភិវឌ្ឍន៍​នៅ​ខេត្តស្ទឹងត្រែង យើង​ក៏​សុំ​ឲ្យ​មកជួយ​ទាំងអស់គ្នា ឲ្យ​បាន​រីកចំរើន​ខេត្ត​យើង​ធ្វើ​គំរូ​គេ​ម្តង ឃើញ​នៅ​ខេត្តសៀមរាប​អី​គេ​សាងសង់​ផ្សារ​ថ្មី គេ​មក​លក់ដូរ​ច្រើន អញ្ចឹង​មាន​ផ្សារ​យើង​ស្អា​តទៅ​ក៏​វា​ល្អ នៅក្នុង​ខេត្ត​យើង​អញ្ចឹង​ក៏​អាច​ខេត្ត​យើង​ក៏​ស្អាត​ល្អ​ប្រជាពលរដ្ឋ​យើង​នៅទីនេះ​មានមុខ​របប​លក់ដូរ​រៀងៗ​ខ្លួន បាន​ចិញ្ចឹមជីវិត​របស់គាត់​អញ្ចឹង ។​
​សូមបញ្ជាក់ថាៈ​ក្រសួងផែនការ​បាន​ចុះ​ជំរុញ​ឲ្យ​អាជ្ញាធរខេត្ត​ចំនួន​៤​អនុវត្ត​នូវ​គោទ​ល្ហី​ករ​ណ៏​ពី​ប្រាក់ចំនូល​ប្រចាំឆ្នាំ​របស់​ប្រជាពលរដ្ឋ​ឲ្យ​បានច្បាស់លាស់​ជូនទៅ​រាជរដ្ឋាភិបាល​នយោបាយ​នេះ​ក្នុងនោះ​មាន​ខេត្តស្ទឹងត្រែង រតនៈគីរី មណ្ឌល​គី​រី​និង​ខេត្តស្វាយរៀង​និង​បាន​ឲ្យ​ខេត្ត​និ​មួយៗ ប្រមូល​ទិន្ន័យ​រាប់​ចងក្រង​ផលិតផល​ក្នុងស្រុក​របស់​ខេត្ត​ដើម្បី​កំណត់​នូ​វទ​ល្ហី​ករ​ណ៏​ពី​ប្រាក់ចំនូល​ប្រចាំឆ្នាំ​របស់​ប្រជាពលរដ្ឋ​ឲ្យ​បានច្បាស់លាស់​ជូនទៅ​រាជរដ្ឋាភិបាល​។​