ខេត្តព្រះសីហនុ៖ បុរសចំណាស់អាយុ៧១ឆ្នាំម្នាក់បានរងរបួសរយះជើងធ្ងន់ធ្ងរដោយសារសត្វស្វាដែលគាត់ចិញ្ចឹមជាច្រើនឆ្នាំហក់ខាំខណ:ពេលរូបគាត់យកផ្លែចេកមកឲ្យវាស៉ី។ហេតុការណ៌ដ៌ភ្ញាក់ផ្អើលនេះបានកើតមានឡើងនៅម៉ោងប្រមាណ៦ព្រឹកថ្ងៃទី៩កក្កដានៅផ្ទះជនរង
គ្រោះនៅក្បែរផ្សាវាលរេញស្ថិតក្នុងភូមិបឹងវែងឃុំវាលរេញស្រុកព្រៃនប់ខេត្តព្រះសីហនុ។សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះល៉ុងឈីគាត់ជាអតីត:មេឃុំវាលរេញ។ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅនៅក្លីនិកឯកជននៅវាលរេញ។សមត្ថកិច្ចបានឲ្យដឹងទៀតថាសត្វស្វាមួយក្បាលនេះមានទម្ងន់ប្រហែល១០គីឡូក្រាម។ពេលនេះក្រុមប្រជាពលរដ្ឋជាច្រើននាក់កំពុងព្យាយាមតាមចាប់សត្វស្វាដ៌កំណាចនេះហើយ៕



































