បុរស់ម្នាកជិះម៉ូតូទៅផ្សារទិញទឹកកកទាំងយប់បើកទៅបុក​និងគោ​យន្តពីក្រោយរង​របួសធ្ងន់​

0

​ខេត្តបន្ទាយមានជ័យ​ ៖ បុរស់ម្នាក់ជិះម៉ូតូទៅរកទិញទឹកកកទាំងយប់ក៏ទៅបុកនិងគោយន្តពីក្រោយពេញទំហឹងបណ្តាលឲ្យរងរបួសជាទម្ងន់។​ ហេតុការណ៍នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​៧ខែកក្កដា​ឆ្នាំ​២០១៥​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៦Aស្ថិត​ នៅ​ចំណុច​ភូមិ​ស្លែង​ថ្មី​ imageឃុំ​រលួស​ ស្រុក​ស្វាយចេក​ ខេត្តបន្ទាយមានជ័យ​។លោកវរសេនីយ៍ត្រីជាឆ្លូញអធិការស្រុកស្វាយចេកបានឲ្យដឹងថា​ជន​ដែលជិះម៉ូតូទៅបុកនិងគោយន្តនោះមានឈ្មោះ​ ប៉ុក​ តារា​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ រស់នៅ​ភូមិ​ព្រៃវែង​ ឃុំ​គោក​រមៀត​ ស្រុក​ថ្មពួក​ ខេត្តបន្ទាយមានជ័យ​ បើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ ឌ្រី​ម​ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​២០១៤​ ពាក់​ស្លាក​លេខ​បន្ទាយ​មាន​ជ័យ​១l​ ៤០៤៤​ជាបុគ្គលឹកមេក្រូហិរញ្ញវត្ថុប្រចាំស្រុកស្វាយចេក។​ ចំណែក​អ្នក​បើក​ គោ​យន្ត​មានឈ្មោះ​ ញ៉​យ​ ភឿ​ង​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​រស់នៅ​ភូមិ​តា​វឹក​ ឃុំ​ទ្រាស​ ស្រុក​ស្វាយចេក​ ខេត្តបន្ទាយមានជ័យ​។​លោក​ជា​ស្លូញ​បានប្រាប់ឱ្យ​ដឹង​បន្តថា​មុន​ពេល​កើតហេតុ​គេ​ឃើញ​គោ​យន្ត​​ដឹក​ដំឡូង​១​គ្រឿង​បើកបរ​យឺតៗ​គ្មាន​ភ្លើង​បំភ្លឺ​សញ្ញា​ខាងក្រោយ​បម្រុង​បើក​បត់​ចូល​កន្លែង​ស្តង់​ដាក់ដំឡូង​ស្រាប់តែ​មាន​ម៉ូតូ​១​គ្រឿង​បើកបរ​ដោយ​ជង​រង​គ្រោះ​ខាងលើ​បើក​យ៉ាង​លឿន​ក្នុង​image (2)ទិស​ដៅ​ស្របគ្នា​ពី​ត្បូង​មក​ជើង​ដើម្បី​ទៅ​ទិញ​ទឹកកក​នៅ​ផ្សារ​ស្វាយចេក​ដោយសារតែមេឃង​ងិ​ត​មើល​មិនឃើញ​ គោ​យន្ត​នៅ​ខាង​មុខ​ក៏​ជ្រុល​ទៅ​បុក​រឺ​ម៉ក​គោ​យន្ត​ពីក្រោយ​ពេញទំហឹង​បណ្តាល​ឱ្យ​ដួល​បោក​ក្បាល​និង​ថ្នល់ជាតិ​ទទួល​រង​របួសធ្ងន់តែម្តង​។​ក្រោយពេល​កើតហេតុ​រួចសមត្ថកិច្ច​ទៅ​ដល់​កន្លែង​កើតហេតុ​ក៏​ឃាត់​អ្នក​បើក​គោ​យន្ត​បញ្ជូន​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយចេក​ ។​ចំណែក​ជន​រង​គ្រោះ​សមត្ថកិច្ច​ទំនាក់ទំនង​រថយន្ត​ពេទ្យ​ ដឹក​ សង្គ្រោះ​បញ្ជូន​ទៅ​គ្លីនិក​ឯកជន​មួយ​នៅ​ក្រុង​សិរី​សោភ័ណ​។​​លោក​អធិការ​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា​ មូលហេតុ​ដែល​កើតឡើង​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ គឺ​បង្ក​ដោយ​គោ​យន្ត​គ្មាន​ភ្លើង​បំភ្លឺ​ខាងក្រោយ​ជា​សញ្ញា​ចំណែក​អ្នក​ជិះ​ម៉ូតូ​បើក​លឿន​នៅ​ពេល​ យប់​។​ បច្ចុប្បន្ន​គោ​យន្ត​និង​ម៉ូតូ​រួម​និង​អ្នក​បើក​គោ​យន្ត​ត្រូវ​បាន​នាំ​យក​មក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយចេក​ទុក​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​image (1) image (2)