ខេត្តពោធិ៍សាត់៖នៅយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៤ វេលាម៉ោង៣ទៀបភ្លឺ មានឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថយន្តកូរ៉េមួយគ្រឿង ចំណុះ១០តោន ពណ៌ខៀវ ពាក់ស្លាកលេខ 3C-4000 ដឹកផ្លែស្វាយ ចេញពីភ្នំពេញ ឆ្ពោះទៅខេត្តបន្ទាយមានជ័យ មកដល់ចំណុច ភូមិសាលាគំរូ សង្កាត់ព្រៃញី ក្រុងពោធិសាត់ ខេត្តពោធិ៍សាត់ លើកំណាត់ផ្លូវជាតិលេខ៥ ក៍រ៉េចង្កូត ក្រឡាប់ធ្លាក់ចូលទៅក្នុងស្រែ តែមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ ។
មូលហេតុនៃការក្រឡាប់ធ្លាក់ចូលស្រែនេះ បណ្តាលមកពីអ្នកបើកបរ ងងុយដេក ដោយ គ្រប់គ្រងស្ថានភាពមិនបាន ទើបបណ្តាលអោយមានការរ៉េចង្កូត ក្រឡាប់បែបនេះតែម្តង ។ រហូតមកដល់ម៉ោង ៦៖៣០នាទីព្រឹក ពុំទាន់ឃើញមានសមត្ថកិច្ច នគរបាល ចុះមកត្រួតពិនិត្យនៅឡើយ ៕