សៀមរាប៖ ប្រជាពលរដ្ឋនាំគ្នាចោមរោមមើលកូនគោចម្លែក ដែលបានកើតមកខុសពីសត្វគោដ៏ទៃ ដោយសារតែ កូនគោ មួយក្បាលនេះកើតមកហើយ មានខ្លួនតែមួយ តែបែរជាព្រែកក្បាលពី នៅត្រង់ស្មារ ជាហេតុធ្វើឲ្យមានការភ្ញាក់ផ្អើលទៅមើល ស្ថិតនៅ ភូមិបឹង សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាបកាលពីវេលាម៉ោង១១និង៣០នាទីនៅ ថ្ងៃទី០៨ខែកក្កដាឆ្នាំ២០១៥។ម្ចាស់មេគោ ត្រូវបានគេស្គាល់ឈ្មោះ ទុយ ផល ភេទស្រីអាយុ៤៥ឆ្នាំមុខរបរធ្វើស្រែ រសនៅភូមិកើតហេតុ បានរៀបរាប់ប្រាប់ថា មេគោ មួយក្បាលនេះ គាត់បានប្រវ៉ាស់ពីលោកស៊ុន ដែលជាអ្នកភូមិ ជាមួយគ្នាយកមកចិញ្ចឹមអស់រយៈពេលជាង១ឆ្នាំមកហើយ ដោយកូនលើកទី១ត្រូវបានម្ចាស់ដើមទទួលយក ចំណែកកូនទី២ ដែលកើតមកនេះ ត្រូវគាត់ទទួលយកម្តង តែត្រូវបានកូនគោចម្លែក ដោយខ្លួនមួយ ក្បាលពីនេះ ហើយក៏បានស្លាប់ទៅទៀត និយាយរួមគឺខាត់បងអស់២ឆ្នាំនេះគ្មានបាន ប្រយោជន៍អ្វី បានត្រឹមតែភ្ញាក់ ផ្អើលប៉ុណ្ណោះ ។
បងស្រីផលបានបន្តថាដោយសារតែគាត់មានជីវៈភាពខ្វះខាតមិនមានសមត្ថភាពទិញមេគោ ក៍សំម្រេចចិត្តទៅប្រវ៉ាស់មេគោ ជាមួយអ្នកជិតខាងមកចិញ្ចឹមដើម្បីជួយដោះស្រាយជីវភាព លុះដល់ថ្ងៃមេគោ ឈឺពោះ តែមេគោ កើតមិនរួច ទើបម្ចាស់ ហៅអ្នកជិតខាង៥នាក់ ឲ្យមកជួយបង្កើត លុះពេលកើតហើយនោះ បែរជាកូនគោមានភាពចម្លែកមួយសន្ទុះធំក្រោយមក កូនគោរក៏ងាប់ទៅវិញ រីឯអ្នកភូមិខ្លះនាំគ្នាយកម្សៅលាបដើម្បីសុំសេចក្តីសុខតាមការយល់ឃើញរៀងៗខ្លួនកូនគោក៍ត្រូវបានម្ចាស់យកទៅបញ្ចុះរួចរាល់នៅថ្ងៃទី៩ខែកក្កដាឆ្នាំ២០១៥នេះ៕ដោយ ឧត្តម