ខេត្តព្រះសីហនុ៖នៅតាមដងផ្លូវសំខាន់ៗជាច្រើននៅក្នុងទីប្រជុំជនក្រុង.ខេត្តព្រះសីហនុនៅព្រឹកថ្ងៃទី០៨ខែកក្តដាឆ្នាំ២០១៥នេះគេសង្កេតឃើញមានសមត្ថកិច្ចប៉ូលិសនិងប៉េអ៊ឹមខេត្តព្រះសីហនុបានសហការណ៍គ្នាចុះត្រួតពិនិត្យអនុវត្តន៍ច្បាប់ចរាចរណ៍ការពារសន្តិសុខសណ្តាប់ធ្នាប់ តាមផ្លូវសាធារណៈ និងឆែកឆេរអាវុធជាតិផ្ទុះ ដើម្បីធានានូវសុខសុវត្ថិភាព និងបទល្មើសផ្សេងៗជូនប្រជាពលរដ្ឋក៍ដូច ភ្ញៀវទេសចរណ៍ រូមនិងអ្នកវិនិយោគទុនជាតិ និងអន្តរជាតិ ដែលមានវត្តមាននៅខេត្តព្រះសីហនុ។
.លោក អី សុខា ស្នងការងនែស្នងការដ្ឋាននគបាលខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់ឲ្យដឹង ថាចុះធ្វើការត្រួតពិនិត្យសន្តិសុខនិងអនុវត្តន៍ច្បាប់ចរាចរណ៍ដូចនេះគឺធ្វើឡើង ជាប្រចាំ ដើម្បីជំរុញឲ្យកាន់តែប្រសើរឡើងនៅការគោរពច្បាប់ចរាចរណ៍ពីព្រោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ នៅតែកើត មានស្ទើររាល់ថ្ងៃ ដែលបង្កឲ្យមនុស្សស្លាប់ និងរបួសជាបន្តបន្ទាប់ រួមមាន អ្នកបើកបរក្នុងស្ថានភាពស្រវឹង បើកបរក្នុងល្បឿនលឿន មិនគោរពច្បាប់ដែលបានកំណត់។
.លោកអីសុខាក៍បានបញ្ជាក់បន្តទៀតថាសំរាប់គ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០១៥មានចំនូន១២៧ករីណបើធ្វើការព្រៀបធៀបទៅឆ្នាំ២០១៤ដែលមានតែចំនូន១០៨ករណីឃើញថាមានកើនឡើងចំនូន១៩ករណី។ចំណុចនេះសរបញ្ជាក់ឲ្យឃើញថាបងប្អូនប្រជាពលរដ្ឋការយល់ដឹងពីរច្បាប់ចរាចរណ៍នៅមានកំរិត។ជាមួយគ្នានេះដើម្បីធ្វើការទប់ស្កាត់ក៍ដូចជាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ស្នងកាដ្ឋាននគបាលខេត្តព្រះសីហនុនិងមានវិធានការធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយទៅដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈជាពិសេស.កម្មករសំណង់.កម្មកររោងចក្រ.ក្រុមអ្នករត់ម៉ូតូឌុប.តាកស៊ីក៍ជាក្រុមអ្នកប្រកររបបរបើកបររថយន្តឈ្នូល.រថយន្តដឹកទំនិញតូចធំផងដែរដើម្បីឲ្យពូកគេយល់ដឹងឲ្យបានច្បាស់ពីរច្បាប់ចរាចរណ៍និងការគោរពច្បាប់រូមគ្នាលុបបំបាត់ឲ្យបានទាំងស្រង់ការគ្រោះថ្នាក់ចរាចរណ៍។ហើយនៅព្រឹកថ្ងៃដ៍ដែលនេះក្រៅពីរចុះធ្វើការពិនិត្យលើច្បាប់ចរាចណ៍សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុក៍បានធ្វើការពិនិត្យផងដែរទៅលើអ្នកបើកបររថយន្តនិងម៉ូតូគ្រប់ប្រភេទដែលមានការសង្ស័យមានអាវុធជាតិផ្ទុះក៍ដូចជាថ្នាំញៀនដើម្បីការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនិងសង្គមជាតិ ៕