ស្គាល់គ្នា​មួយ​ភ្លែត​ខ្ចី​ម៉ូតូ​ទៅ​ទិញ​បារី​ជក់​យក​​ទៅ​បាត់​ភ​យ័​ខ្លួន​ចូល​សារភាព​ប្រាប់​ប៉ូលិស

0

​ខេត្តកណ្តាល៖ ជ​នស​ង្ស​យ័​២​នាក់​បាន​ចូល​​ប្រគល់​ខ្លួន​ឲ្យ​សមត្ថកិច្ច​នគរបាល ប៉ុ​ស្ត៍​រដ្ឋ​
​បាល​កំពង​ស្វាយ​ស្រុក​កៀនស្វាយ​នៅវេលា​​ម៉ោង​៦​និង​២០​នាទី​ព្រឹក​ថ្ងៃទី​៩​ខែកក្កដា​ឆ្នាំ​
២០១៥ បន្ទាប់ពី​ពួកគេ​ទាំង​២​នាក់​បាន​ខ្ចី​ម៉ូ​តូ​របស់​មិត្ត​ភ​ក្ភិ​ទៅ​ទិញ​បារី​ជក់ ហើយ​បានIMG-20150709-WA0070_resized​យកទៅ​បាត់ ។ សង្ស័យ​យកទៅលក់​មិន​​ដាច់​ទាល់ច្រក​ក៏​ប្រគល់​ខ្លួន​ឲ្យ​សមត្ថកិច្ច​តែ​
​ម្តង ។
​ជនសង្ស័យ​ទី​1​ឈ្មោះ​ប៊េ​ង​ផ​ល្លីន​ភេទ​ប្រុស​​អាយុ​១៧​ឆ្នាំ ទី​2 ឈ្មោះ​ផន​រី​ណា​ភេទ​ប្រុស​
​អាយុ​២០​ឆ្នាំ មុខរបរ​ជាង​ពិ​ដាន អ្នក​ទាំង​២​នាក់​មាន​ទីលំនៅ​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្ល​
​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ។ ម៉ូតូ​​ដែល​ជនរងគ្រោះ​ម៉ាក HONDA .C125
​ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​2014​អត់​មាន​ស្លាក​លេខ​។
យោងតាម​ចម្លើយសារភាព របស់​ជន​​សង្ស័យ​ទាំង​២​នាក់ ប្រាប់​សមត្ថកិច្ច​ថា នៅ​
​ថ្ងៃទី​5​ខែកក្កដា​ឆ្នាំ​2015​រូបគេ​ទាំង​២​នាក់​រួម​​ទាំង​មិត្ត​ភ​ក្ភិ​ម្នាក់ទៀត ធ្វើ​ជាង​ពិ​ដាន​ជាមួយ​
​គ្នា​នៅក្នុង​ខេត្តសៀមរាប ទើប​ស្គាល់គ្នា​ជា​​មួយ​ម្ចាស់​ម៉ូតូ បាននាំគ្នា​ចូលដេក​ផ្ទះ​សំ​
​ណាក់​ក្នុង​ទី​រួម​ខេត្តសៀមរាប ។IMG-20150709-WA0070_resized ពេល​ចូល​​ដល់ផ្ទះ​សំណាក់ ជនសង្ស័យ​ទាំង​២​នាក់​ក៍​
​ប្រើល្បិច​ថា​ខ្ចី​ម៉ូតូ​ទៅ​ទិញ​បារី​ជក់ ក៍​ជិះ​គេច​​មកដល់​បឺ​ន​ឡាន​ខេត្តសៀមរាប​រួច​លើក​ម៉ូតូ​
​ដាក់​ឡាន​ឈ្នួល​មកដល់​ភ្នំពេញ ក៏​ជិះ​ម៉ូតូ​​មកលេង​ផ្ទះ​សង្សា​នៅ ស្រុក​ស្អាង ខេត្ត​
​កណ្តាល ស្រាប់តែ​ឭ​ម្ចាស់​ម៉ូតូ​ទូរ​សព្ទ័​តាម​​វិទ្យុ​ABC នឹកឃើញ​អាណិត​ម្ចាស់​ម៉ូតូ ក៍​ជិះ​
​ម៉ូតូ​ដើររក​កន្លែង​ប៉ុ​ស្ត៍​ប៉ូលិស ក្នុង​គោល​បំ​​ណង​យក​ម៉ូតូ​ឲ្យ​ម្ចាស់​គេ​វិញ ខណៈពេល​
​នោះ​ប៉ូលិស​ឃាត់ខ្លួន​តែម្តង ។ បន្ទាប់ពី​សួរ​​នាំ​រួច សមត្ថកិច្ច​ស្រុក​កៀនស្វាយ បាន​
​កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ​ទាំង​២​នាក់​ទៅ​ស្នងការ​ខេត្តកណ្តាល​ចាត់ការ​បន្ត​
​តាម​និតិ​វិធី ៕