បុរស់​ម្នាក់​បើករថយន្ត​ពាក់​ស្លាក​លេខ​រដ្ឋ​ទាំង​ស្រវឹង​និង​បើក​ទាំង​មេឃ​រលឹម​ធ្វើ​ឲ្យ​រថយន្ត​រអិល​ក្រឡាប់​ចូល​ស្រែ​បណ្តាល​ឲ្យ​របួសធ្ងន់​ស្រាល​៦

0

​ខេត្តបន្ទាយមានជ័យ​៖​រថយន្ត​មួយគ្រឿង​ដែល​ពាក់​ស្លាក​លេខ​រដ្ឋ​បើក​ទាំង​ស្រវឹង​និង​ពេល​មេឃ​ភ្លៀងរលឹម​ផង​បណ្តាល​ឲ្យ​រអិល​ក្រឡាប់​ចូល​វាលស្រែ​៣​ទៅ​៤​ត្រឡប់​ធ្វើ​ឲ្យ​មនុស្ស​នៅក្នុង​រថយន្ត​រងរបួស​ធ្ងន់​ស្រាល​ដល់​ទៅ​៦​នាក់​ត្រូវបាន​គេ​ដឹកជញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដើម្បីimage​សង្គ្រោះ​ជីវិត​។​កើត​ការណ៍​គ្រោះថ្នាក់​នេះ​កើតឡើង​នៅវេលា​ម៉ោង​២,១០​នាទី​រសៀល​ថ្ងៃទី​៨​ខែ​កក្ត​ដា​ឆ្នាំ​២០១៥​នៅ​ចំណុច ភូមិ​រំដួល ឃុំ​ភ្នំ​លៀប​ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។ លោក​ផ្លឹ​ង​វិច​ត្រ​នាយផ្នែក​ចរាចរណ៍​ស្រុក​ព្រះនេត្រព្រះ​បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​ដែល​របួសធ្ងន់​២​នាក់​១​មានឈ្មោះ​តុ​សុភ័ណ​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​របួសធ្ងន់​២​មាន​មិន​ស្គាល់ឈ្មោះ​និង​របួសស្រាល​៤​នាក់​១​មានឈ្មោះ ឈូក ភឿន ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ​២​មានឈ្មោះ ម៉ក់​ភា​ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ​៣​មានឈ្មោះ ជា សំណាង ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​ជនរងគ្រោះ​ទាំង​៦​នាក់​រស់នៅ​ភូមិ​គោក​ដូង ឃុំ​ទឹក​វិល ស្រុក​សៀម​រាម​ខេត្តសៀមរាប​។ លោក ផ្លឹ​ង វិចិត្រ​បាន​និយាយ​បន្តថា​គ្រោះថ្នាក់​ចរាចរ​នេះ​កើតឡើង​គឺ​រថយន្ត​ធុន​នីសា​ន់​សេរី​ទំនើប​ព័ណ៌​ស​ពីរ​បាំង​ចង្កូត​ស្តាំ​ប្រអប់លេខ​ដៃ​ដែល​ពាក់​ស្លាក់​លេខ​រដ្ឋ​២០.២ ០០០៤​ដែល​បើកបរ​ដោយ​ឈ្មោះ ឈុំ ដា​រ៉ា ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ​មុខងារ​ជា​ទ័ពអាកាស​ដែល​ធ្វើការ​នៅ​ប្រ​លាន​យន្តហោះ​ខេត្តសៀមរាប​។​លោក​ចិត្រ​បាន​និយាយ​បន្តថា​មុនពេល​កើតហេតុ​រថយន្ត​ពាក់​ស្លាក​លេខ​រដ្ឋ​នោះបាន​បើក​ពី​ទឹ​សដៅ​ខាង​កើតមក​លិច​ក្នុង​ល្បឿន​លឿន​ពេលនោះ​មាន​ភ្លៀងរលឹម​ផង​បណ្តាល​ឲ្យ​រថយន្ត​រអិល​បាន​ក្រឡាប់​ទៅ​ជើង​ផ្លូវជាតិ​លេខ​៦​ប្រមាណ​៣​ទៅ​៤​ត្រឡប់​បណ្តាល​របួសធ្ងន់​ស្រាល​៦​នាក់​តែ​មិន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ទេ​។image (1) លោក​បាន​បញ្ជាក់ទៀតថា ក្រោយពេល​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​មាន​របួសធ្ងន់​ស្រាល​៦​នាក់​កម្លាំង​នគ​បាល​ជំនាញ​បាន​ចុះទៅ​ធ្វើការ​វាស់វែង​គឺ​ពេល​គ្រោះ​កើតឡើង​រកឃើញថា​អ្នកបើករថយន្ត​មាន​ជាតិ​អាកុល​ខ្លាំង​ស្រវឹង​ទើប​បើកបរ​ឲ្យ​មាន​គ្រោះថ្នាក់​កើតឡើង​ចំណែក​រថយន្ត​ខូច​ធ្ងន់​ហើយ​នគ​បាលច​រារ​ចរណ៍​អូស​យកមក​រក្សាទុក​នៅ​អធិការ​នគ​បាល​ស្រុក​ព្រះនេត្រព្រះ​ដើម្បី​ដោះស្រាយ​នៅពេល​ក្រោយ​៕