ខេត្តព្រះសីហនុ៖ទំនិញខូចគុណភាព រូមមាន អាហារកំប៉ុង ដប ដូចជាទឹកក្រូច ទឹកផ្លែឈើទឹកម្ទេស ទឹកស៊ីអៀវ រូមនិង នំកញ្ចប់ មីកញ្ចប់ គ្រឿងឧប្បភោគបរិភោគជាច្រើន មុខទៀតដែលផុតកំណត់ នែកាប្រើ ប្រាស់សំរុប ចំនូន ប្រមាណ ៣០០ គីឡូក្រាម ដែលមន្ត្រីសាខាកាំកុងត្រូលខេត្ត ព្រះសីហនុ ពធ្វើការដក់ហូតបាននៅ ក្នុង ក្នុងពេល ចុះធ្វើការត្រូចពិនិត្យនៅតាមទីផ្សារនានាទូទាំងខេត្ត ព្រះសីហនុ រូមនិងផ្សារទំនើប (ស្តាម៉ាត) ជា ច្រើន កន្លែងផ្សេងទៀតនៅក្នុង អំឡុង ខែមិថុនាឆ្នាំ ២០១៥កន្លងទៅនេះ ឥឡូវ ត្រូបានមន្ត្រីកាំ កុង ត្រូល ធ្វើការ ដុត កំទេចចោលនៅព្រឹកថ្ងៃទី ១០ខែកក្កដានេះ ។
.លោក ម៉ាង ស៊ីណេត ប្រធានសាខាកាំកុងត្រូលខេត្តព្រះសីហនុបានមានប្រសាសន៍ប្រាប់ឲ្យ ដឹងថាគ្រប់ផ្សារទាំងអស់នៅលើទឹកដីក្រុង.ខេត្តព្រះសីហនុដែលកំពង់ធ្វើអជីវកម្មលក់ដូរទំនិញគ្រប់សារពើ មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុតែងតែចុះធ្វើការត្រូតពិនិត្យជាប្រចាំក្នុងគោលដៅលុប បំបាត់នៅការដាក់តាំងលក់ទំនិញម្ហូបអាហារខូចគុណភាព ទំនិញហូតកំណាត់នែកាប្រើប្រាស់រូមនិង អាហារគ្រឿងសមុទ្រគ្រប់ប្រភេទផ្លាស្សេដែលក្រុមអាជិវករលូចលាក់ដាក់សាជាតិគីមីផងដែរ។ជាលទ្ធផលការចុះត្រូតពិនិត្យរបស់មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុមួយរយៈនេះសំរាប់អាហារគ្រឿងសមុទ្ររកមិនឃើញ ការដាក់សារជាតិគីមី អ្វីគូរឲ្យកត់សម្គាល់នោះទេគឺរកឃើញតែប្រភេទអាហារវិចខ្ចប់. ដូចជានំញ្ចប់ មីកញ្ជប់ទឹកក្រូច ទឹកផ្លែឈើ ទឹកម្ទេស ទឹកស៊ីអៀវ ត្រីខកំប៉ុងតែប៉ុណ្ណុះ។
.ជាមួយគ្នានេះក្រៅពីការចុះត្រូតពនិត្យមន្ត្រីសាខាកាំកុងត្រូលក៍បានធ្វើការណែនាំទៅដល់បងប្អូនជាអាជីវករទាំងអស់ឲ្យមានការយល់ដឹងបន្ថែមទៀតពីផលប៉ះបាល់សុខភាពមនុស្សទូទៅនិងរូមគ្នាលុបបំបាត់ឲ្យបានទាំងស្រុង នៅការដាក់លក់ផលិតផលខូចគុណ្យភាពនែការប្រើប្រាស់៕