​​ពិធី​ព្រលែង​ត្រី​ពូជ​ចូល​បឹង​ធម្មជាតិ​រប​ស់ខណ្ទ​រដ្ឋ​បាល​ជលផល​កំពង់ធំ

0


​កំពង់ធំ​៖ បច្ចុប្បន្ន​គេ​សង្កេតឃើញ​មានការ កាប់បំផ្លាញ់​ព្រៃ​លិច​ទឹក និង​មច្ឆា​ជាតិ​ខ្សត់ខ្សោយ ដោយសារតែ​គ្រោះធម្មជាតិ និង​កាប់​កាប់​រុក​រា​ន្ទ​ព្រៃ​លិច​ទឹក ដែលជា​ជម្រក​ត្រី​ពង​កូន ធ្វើ​រាជរដ្ឋាភិបាល បានគិត​គូរ​និង​យកចិត្តទុកដាក់ ថែរក្សា​ធនធាន​ម​ឆ្ឆា​ជាតិ ជម្រុញ​ឲ្យ​កងកម្លាំង សហគមន៍ ប្រជាពលរដ្ឋ និង​ស្ថាប័ន​ពាក់​ព័​ន្ឋ​ជួយ​គ្នា​ថែរក្សា​អភិរក្ស​ព្រៃ​លិច ទឹក និង​បង្កើត​ធនធាន​ជលផល សម្រាប់​តំ​ម្រូ​វ​ការ​កំណើន​ប្រជាពលរដ្ឋ ។​IMG_8439
ជាក់ស្តែង​ខ​ណ្ទ​រដ្ឋបាល​ជលផល​កំពង់​ធំ បានរៀបចំ​ពិធី​ព្រលែង​កូន​ត្រី ចូល​បឹង​ធម្មជាតិ ក្រោម​ការចូលរួម​រប​ស់ម​ន្ត្រី រាជការ​ក្នុង​ខេត្តកំពង់ធំ នៅ​ព្រឹក​ថ្ងៃទី ១០​ខែ កក្កដា ឆ្នាំ ២០១៥ នៅ​ចំនុច​បឹង​ធា ភូមិ​ប្រាសាទ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ លោក ប៉ែន វណ្ណ​រិ​ទ្ធ នាយ​ខ័​ណ្ទ​រដ្ឋបាល​ជលផល​កំពង់​ធំ មាន​ឲ្យ​ដឹងថា​ត្រី​ពូជ​ដែល​ត្រូវបាន​ព្រលែង​ចូល​បឹង​ធា មាន​ចំនួន ៥០​គីឡូក្រាម ក្នុងនោះ​មាន​ត្រី ក្រាញ់ ត្រី ផ្ទក់ ត្រី អណ្តែង និង​កូន​ត្រី ពូជ​ចំនួន​៤​ម៉ឺន​ក្បាល កូន​ត្រី​ឆ្ពិន ៣,៥ ម៉ឺន​ក្បាល ត្រី​ព្រលូង​៥​ពាន់​ក្បាល ដើម្បី​បង្កើន​ផល​ត្រី​ក្នុង​បឹង​ធា ដែលជា​ប្រយោជន៍ បម្រើ​សេចក្តីត្រូវការ​ហូបចុក​ប្រចាំថ្ងៃ របស់​ប្រជាពលរដ្ឋនៅក្នុង​តំបន់ លោក​បាន​បញ្ជាក់ថា សហគមន៍​ស្រះ​ជម្រក​ត្រី​បឹង​ធា ត្រូវបាន​បង្កើត​នៅ​ឆ្នាំ​២០១០​ដោយមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ ភូមិ​ប្រាសាទ​ចំនួន ៩៧​គ្រួសារ សមាជិក​៤៧០​នាក់​មាន​ផ្ទៃក្រឡា ៤៤.០៣ ហិច​តា ដោយឡែក​ផ្ទៃ​ទឹក​អភិរក្ស ៧.៧០​ហិច​តា ។​IMG_8421
​ឯកឧត្តម សោម សុផាត អភិបាលរង​ខេត្តកំពង់ធំ បាន​មានប្រសាសន៍ សង្កត់ធ្ងន់​ទៅលើ​សមត្ថកិច្ច​រដ្ឋបាល​ជលផល និង​សមត្ថកិច្ច​ជំនាញ ជម្រុញ​ឲ្យ​មានការ​ផ្សព្វផ្សាយ ពី​ផលប៉ះពាល់​ដីព្រៃ​លិច​ទឹក និង​ហាម​មិន​ឲ្យ​ប្រើប្រាស់ ឧបករណ៍​នេសាទ​ដោយ​ខុសច្បាប់ និង​សំណូមពរ​ជួយ​គ្នា​ថែរក្សា​ធនធាន​ម​ឆ្ឆា​ជាតិ ការពារ​បន្ថែម​លើ​ការអភិរក្ស​ព្រៃ​លិច​ទឹក​និង ប្រើប្រាស់​ឧបករណ៍​នេសាទ​ស្របច្បាប់ ដើម្បី​បង្កើន​ធនធាន​ម​ឆ្ឆា​ជាតិ តំ​ម្រូ​វ​តាម​ការ​កំណើន​របស់​ប្រជាពលរដ្ឋ​នា ពេលបច្ចុប្បន្ន ខណៈដែល​ប្រជាពលរដ្ឋ​កាន់តែ​កើនឡើង រី​ឯម​ឆ្ឆា​ជាតិ​កាន់តែ​ថយចុះ ដូច្នេះ​ចាំបាច់​ត្រូវ​ចូលរួម​ទាំងអស់ គ្នា ដោយ​រំពឹង​តែ​សមត្ថកិច្ច​រដ្ឋបាល​ជល​ផល​តែម្នាក់ឯង​នោះ វា​មិនអាច​ទប់ស្កាត់បាន​គ្រប់​ជ្រុងជ្រោយ និង​ទទួលលទ្ធផល​ជោគជ័យ​នោះទេ ដោយឡែក​ខ​ណ្ទ​រដ្ឋបាល​ជលផល​កំពង់​ធំ លោក​បាន​ប្រឹងប្រែង​ខ្លាំងណាស់ ក្នុងការ​អភិរក្ស ធនធាន​ម​ឆ្ឆា​ជាតិ និង​ការផ្សព្វផ្សាយ​ដល់​សហគមន៍​នេសាទ ដើម្បី​ផលប្រយោជន៍រ​បស់បង​ប្អូន​ប្រជាពលរដ្ឋ ។​
​ដោយ ប៊ុន រដ្ឋាIMG_8422 IMG_8429 IMG_8427 IMG_8423 IMG_8420