ខេត្តព្រះសីហនុ៖ជនសង្ស័យចំនូន២នាក់ត្រូវបានកំលាំងសមត្ថកិច្ចការិយាល័យប៉ូលិសចរាចរណ៍ជើងគោកនែស្នងកាដ្ឋាននគបាលខេត្តខេត្តព្រះសីហនុធ្វើការចាប់ខ្លួនភ្លាមៗខណៈពេលឆែកឃើញថ្នាំញៀនមួយចំនូននៅក្រោមបែបម៉ូតូ។ហេតុការចាប់ខ្លូនជានសង្ស័យខាងលើនេះធ្វើឡើងនៅវេលាម៉ោងប្រមាណ១០និហ១០នាទីព្រឹក ថ្ងៃទី០៩ខែកក្តដាឆ្នាំ២០១៥នៅតាមបណ្តោយផ្លូវបូរីកម្មករត្រង់ចំណុចខាងមុខសាលាបឋមសិក្សា សម្តេចជាស៊ិមស្ថិតក្នុងភូមិ២សង្កាត់២ក្រុងខេត្តព្រះសីហនុ។
.ពាក់ពន្ធ័ការចាប់ខ្លូនជនសង្ស័យខាងលើនេះត្រូវបានលោក មុំ សំអុល នាយផ្នែកអន្តរាគមន៍ប៉ូលិស ចរាចរណ៍ជើងគោកខេត្តព្រះសីហនុប្រាប់ឲ្យដឹងថាជនជាប់សង្ស័យខាងលើនេះនៅព្រឹកថ្ងៃកើតហេតុនេះបានជិះម៉ូតូ១គ្រឿងគ្នា២នាក់គ្មានកញ្ចក់ គ្មានពាក់មូកសុវត្ថិភាពឆ្លងកាត់តំបន់សមត្ថកិច្ចរបស់លោកដែលកំពង់ ចុះធ្វើការពិនិត្យនិងអនុវត្តន៍ច្បាប់ចរាចរណ៍ ហើយភ្លាមៗនោះសមត្ថកិច្ចប៉ូលិសឃើញដូចនេះក៍បានហៅជន សង្ស័យទាំង២នាក់ឲ្យឈប់ដើម្បីធ្វើការផាកពិន័យនិងអប់រុំច្បាប់ចរាចរណ៍ប៉ុន្តែរពូកគេមិនបានឈប់នោះទេតែផ្ទុយទៅវិញពូកគេបែរជាជិះម៉ូតូបំបុកចំណុចហាមឃាត់បំរុងរត់គេចខ្លូន ជាហេតុធ្វើឲ្យមានការសង្ស័យ ហើយសមត្ថកិច្ចប៉ូលិសក៍បានជិះម៉ូតូដេញតាមចាប់បានភ្លាមៗផងដែររូចហើយធ្វើការចាប់ខ្លូនតែម្តងខណៈពេលធ្វើការឆែកឆេររកឃើញថ្នាំញៀនចំនូន៣កញ្ចាប់តូចលាក់ទុកនៅខាងក្រោមកែបម៉ូតូរបស់ជនសង្ស័យ។
.ជនសង្ស័យដែលបានឃាត់ខ្លួនទាំង២នាក់ខាងលើមានឈ្មោះទី១ឈ្មោះប៉ុនផល្លា ភេទប្រុសអាយុ ៣០ ឆ្នាំរស់នៅក្នុងភូមិលេខ១សង្កាត់លេខ៤ក្រុងព្រះសីហនុ។ទី២ឈ្មោះថុង សាងភេទប្រុសអាយុ៣០ឆ្នាំ មាន ទីលំនៅក្នុងភូមិ ញ ឃុំកណ្តោលដុំ ក្រុងច្បាមន ខេត្តកំពង់ស្ពឺ។
.ក្រោយការឃាត់ខ្លួនកំលាំងរបស់សមត្ថកិច្ចបានឆេកឆេរកឃើញនូវវត្ថុតាងជាក់ស្តែងមួយចំននរួមមានៈថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន២កញ្ចប់តូច.រូមនិងប្រដាប់សំរាប់ជក់ថ្នាំញៀនចំនូន១ និងដកហូត ម៉ូតូ ចំនូន ១គ្រឿងម៉ាក(ហុងដាសេរីឆ្នាំ២០១៥)។.បច្ចុប្បន្នជនសង្ស័យកំពុងត្រូវបានសមត្ថកិច្ចធ្វើការសាកសួរព័ត៌មានបន្ថែមនៅអធិការដ្ឋាននគបាលក្រុងព្រះសីហនុដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាតំបូងខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់។




































