​បទល្មើស​ជួញដូរ ចែកចាយ រក្សារ​ទុក និង​ប្រើប្រាស់​ថ្នាំញៀន​ក្នុង​រយៈពេល​៧​ខែ ឆ្នាំ​២០១៥ ​សមត្ថកិច្ច​ចាប់ខ្លួន​មនុស្ស​១០៧​នាក់​បញ្ជូនទៅ​តុលាការខេត្ត

0

​ខេត្តកំពង់ឆ្នាំង​៖ មនុស្ស​ចំនួន​១០៧​នាក់ ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន និង​ត្រូវបាន​តុលាការ​សម្រេច​​ដាក់​ព​ន្ឋ​នាគារ​ជា​បន្តបន្ទាប់ ក្នុង​បទល្មើស ជួញដូរ ចែកចាយ រក្សារ​ទុក និង​ប្រើប្រាស់​ថ្នាំញៀន ក្នុង​រយៈ ពេល ៧​ខែ ឆ្នាំ​២០១៥ និង​ដកហូត​ថ្នាំញៀន​បាន​២៣០​កញ្ចប់ និង​សំភារៈ​មួយចមនួនទៀត​។ ទូរលេខ​នេះ​ជា​របាយ​ការ​ណ៏​របស់លោក​ស្នងការ​នគ​របាល​ខេត្តកំពង់ឆ្នាំង ដែល​បាន​រាយ​ការ​ណ៏ ក្នុង​ពី​ធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខដំណែង និង​បំពាក់​ឋានន្តរសក្តិ ដល់​មន្ត្រីនគរបាល​ខេត្ត កាលពី​ព្រឹក​ថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ​២០១៥ នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង ។IMG-20150625-WA0009
​ ​របាយ​ការ​ណ៏​នេះ​បានបញ្ជាក់​ទៀតថា​៖​ចំនួន​អ្នកជាប់ចោទ​ពីបទ ជួញដូរ ចែកចាយ រក្សាទុក និង​ប្រើប្រាស់​សារធាតុ​ញៀន ដែល​កំពុង​ជាប់​ព​ន្ឋ​នាគា​រទាំង ១០៧​នាក់ មាន​ស្រី​១៤​នាក់ ត្រូវបាន​សមត្ថកិច្ច​ប​ង្ក្រា​ប​ចំនួន​៤៧​ករណី​ក្នុងនោះ ជួញដូរ និង​ចែកចាយ​មាន​៣៣​ករណី ឃាត់ខ្លួន​មនុស្ស​៧៤​នាក់ (​ស្រី​៩​នាក់​) , រក្សាទុក​និង​ប្រើប្រាស់ ១៤​ករណី ឃាត់ខ្លួន​មនុស្ស​៣៣​នាក់ (​ស្រី​៥​នាក់​) ។​IMG_8709
​ដោយឡែក​ការចាប់ខ្លួន​តាម​ដីកា​ពាក់​ព័​ន្ឋ​គ្រឿងញៀន​នេះដែរ​មាន​ចំនួន​៧​នាក់ ក្នុងនោះដែរ សមត្ថកិច្ច​ន​បាន​ដកហូត​វត្ថុតាង​រួម​ម​មាន​៖ ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន​ប្រភេទ​ម៉ា​ទឹកកក ចំនួន​២៣០​កញ្ចប់ ថ្នាំ​មេ​តំ​ហ្វេ​តា​មីន​គ្រាប់ ពណ៌​ផ្កាឈូក ចំនួន​៧០​គ្រាប់ ជញ្ជីង​ថ្លឹង​ថ្នាំញៀន​៥​គ្រឿង អាវុធ​កែឆ្នៃ ៥​គ្រឿង ទូរ​សព្ទ័​ដៃ​៩៩​គ្រឿង ម៉ូតូ​៥០​គ្រឿង រថយន្ត​១​គ្រឿង កាំបិត​១០ គ្រឿងអលង្ការ ប្រាក់រៀល និង​ប្រាក់​ដុល្លារ​មួយចំនួន​។IMG_8692
​ ​លោក ឧ​ត្ត​ម​សេនីយ​ត្រី ប្រាក់ វុ​ឌ្ឍី ស្នងការ នគរបាល​ខេត្ត​បានលើកឡើង​ថាៈ កត្តា​សម្រេចបាន​​ខាងលើ គឺ​អនុវត្តតាម​ផែនការ​ណ៏ គោល​ការ​ណ៏ បទបញ្ជារ​របស់​ក្រសួងមហាផ្ទៃ អគ្គស្នងការ​នគរបាល ជាតិ និង​ការដឹកនាំ របស់លោក​អភិបាលខេត្ត​កំពង់ឆ្នាំង ដែលជា​គណៈបញ្ជាការ​ឯកភាព​ខេត្ត​ផងដែរ​។ ​មតិ​មហាជន​និយាយថា​តាម​ទូរលេខ​ខាងលើនេះ​បញ្ជាក់​អោយដឹងថា​៖​បទល្មើស​គ្រឿងញៀន នៅក្នុង​ខេត្តកំពង់ឆ្នាំង​បាន​កើនឡើង​គួរ​ព្រួយ​បារ​ម្ម​ណ៏ គឺ​បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នានេះដែរ ក្នុង​ឆ្នាំ​កន្លងទៅ គឺ​កាប​បង្ក្រាបបាន​មាន​ត្រឹមតែ​១១​ករណី និង​ឃាត់ខ្លួន​បានតែ​មនុស្ស​១៩​នាក់​តែប៉ុណ្ណោះ​។​
​ ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នៅក្នុង​ខេត្ត​អោយមាន​ប្រសិទ្ធភាព ប្រជាពលរដ្ឋ​
​មន្ត្រីរាជការ និង​អាជ្ញាធរ​គ្រប់​មូលដ្ឋាន ត្រូវតែ​សហការ​ផ្តល់ព័ត៌មាន​ជូន​សមត្ថកិច្ច​អោយបាន​ជាក់​ល​ក្ខ័​និង​ទាន់ពេលវេលា​ទើប​ការបង្ក្រាប​បទល្មើស​គ្រឿ​ញៀន​ទទួលបាន​ដោយ​ជោគជ័យ​៕