​គ្រួសារ​ក្រីក្រ​មានកូន​ស្វិតជើង​២​នាក់​និង​លោកយាយ​ចាស់ជរា​គ្មាន​ទីពឹង​៥​នាក់​ទទួល​អំណោយ​ ​ពី​អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង​ ​និង​សប្បុរសជន​

0

​កំពង់ឆ្នាំង​ ៖​គ្រួសារ​ក្រីក្រ​ ​មានកូន​២​នាក់​ស្វិតជើង​ទាំងសងខាង និង​លោកយាយ​ចាស់ជរា​គ្មាន​ទីពឹង​ចំនួន​៥​នាក់​នៅ​ស្រុក​កំពង់ត្រឡាច​ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០១៥ ត្រូវ​លោកជំទាវ​កែ​ច័ន្ទ​មុនី​អ្នកតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពង់ឆ្នាំង លោកជំទាវ តុង ណា​រី សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក ថោង ចំរើន ប្រធាន​មន្ទីរ​សង្គមកិច្ច ខេត្ត​លោក សោម ភិ​រុណ នាយ​ខ័​ណ្ឌ​ជលផល​ខេត្ត ព្រះអង្គ ឆៃ សៅ លេខា​គណ​ស្រុក​ព្រះអង្គ ស៊ន សម្បត្តិ ព្រះចៅអធិការ​វត្ត​ត្រពាំង​ធម៌ និង​លោក សន សំអាត ប្រធាន​ស​.​ស​.​យ​.​ក​ស្រុក បាន​ចុះទៅ​សាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​ផ្ទាល់ខ្លួន និង​សប្បុរសជន​ជូន​ដល់​លំនៅដ្ឋាន​ដោយផ្ទាល់​ដៃ​។​11403065_429873407200876_1474248218532935455_n(1)
​ ​លោកជំទាវ តុង ណា​រី សមាជិក​ក្រុមប្រឹក្សា​ខេត្តកំពង់ឆ្នាំង​បានអោយដឹងថា​៖​គ្រួសារ​លោក ម៉ែន សុភា​រិ​ទ្ធ​និង​អ្នកស្រី ចែម យ៉ុម មានកូន​៤​នាក់​កូន​២​នាក់​ស្រី​១​និង​ប្រុស​១​ស្វិតជើង​ទាំងសងខាង រស់នៅ​ភូមិ​ត្រពាំង​ភ្នៅ ឃុំ​ច្រេស ស្រុក​កំពង់ត្រឡាច ទទួលបាន​អង្ករ​៤០​គីឡូក្រាម​,​មី​១​កេះ​,​ទឹកត្រី​១​យួរ​,​ទឹកស៊ីអ៊ីវ​១​យួ រ​និង​ថវិកា​២៥​ម៉ឺន​រៀល​។​លោកយាយ​ចាស់ជរា​គ្មាន​ទីពឹង​ចំនួន​៥​នាក់​មាន​៖១.​លោកយាយ សោម ហេង អាយុ​៦៧​ឆ្នាំ ២.​លោកយាយ​ចាប ផា អាយុ​៥៨​ឆ្នាំ  ៣.​លោកយាយ សូ មុត អាយុ​៧៤​ឆ្នាំ ៤.​លោកយាយ ងួន នឹម អាយុ​៨៦​ឆ្នាំ ៥.​លោកយាយ ជ័យ ស៊ឺន អាយុ​៧២​ឆ្នាំ រស់នៅ​ភូមិ​លាជ ឃុំ​អូរ​ឬ​ស្សី ស្រុក​កំពង់ត្រឡាច ម្នាក់ៗ​ទទួលបាន​អង្ករ​២៥​គីឡូ ក្រាម​ថវិកា​១០​ម៉ឺន​រៀល និង​គ្រឿង​ឧបភោគបរិភោគ​មួយចំនួនទៀត​។​11168082_429860520535498_7227499105654991514_n
​អំណោយ​និង​ថវិកា​ទាំងអស់នេះ​បានមកពី​ការជួយឧបត្ថម្ភ​របស់​លោកជំទាវ កែ ច័ន្ទ​មុនី ,​លោក​ឧកញ៉ា កុយ សុវណ្ណ លោក ថោង ចំរើន លោក សោម ភិ​រុណ លោក វង្ស ឌី​ណា ប្រធាន​សាខា​ពន្ធដារ​ខេត្ត លោក​ប៊ី​ប្រធាន​ក្រុម​យុវវ័យ​ខេត្ត លោកស្រី លី ឡាយ ម្ចាស់​បណ្ណាគារ​អប្សរា ព្រះ​តេជគុណ ឆៃ សៅ លេខា​គណ​ស្រុក​ព្រះ​តេជ​គណ ស៊ន សម្បត្តិ ព្រះចៅអធិការ​វត្ត​ត្រពាំង​ធម៌ លោក លឹម មី​ល្លី​ដេ​ត គណនេយ្យ​ស្ថានីយ៍​ប្រេង​កម្ពុជា​តេ​លា​ខេត្តកំពង់ឆ្នាំង​។​
​ ​ក្នុងឱកាស​នោះ​លោកជំទាវ កែ ច័ន្ទ​មុនី បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្តាំផ្ញើ សាកសួរ​សុខទុក្ខ​ពី​សំណាក់​អគ្គមហាសេនា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេច​គតិ​ព្រឹទ្ធិ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​កន្លងមក​សម្តេច​តែងតែ​នឹករលឹក​
​គិតគូរ​ពី​សុខទុក្ខ និង​ផល​លំបាក​ក្នុងការ​រស់នៅរ​បស់បង​ប្អូន​ក្រីក្រ​នៅ​គ្រប់​ទីកន្លែង នៅពេលដែល​មានទុក្ខ​លំបាក គឺ​សម្តេច​តែង​ផ្តល់ជូន​នូវ​អំណោយ​ជួយ​ដល់​បងប្អូន​គ្រប់ៗ​គ្នា ដោយ​មិនបាន​ប្រកាន់ពូជសាសន៍ ឬ​និន្នាការ​ន​យោ បាយ​គណៈបក្ស​ណាមួយ​នោះឡើយ​។​10989212_429861973868686_260351727002067203_n
​ ​លោកជំទាវ កែ ច័ន្ទ​មុនី បាន​បន្តទៀតថា​៖​ទោះបី​អំណោយ​នេះ​តិចតួច​ពិតមែន តែ​អាចជួយ​ដោះស្រាយ​ការលំបាក​របស់​បងប្អូន លោកយាយៗ បាន​មួយគ្រា​ផងដែរ​។​លោកជំទាវ​ក៏បាន​ផ្តាំ​ផ្ញើអោយ​ប្អូន​ដែលមាន​កូន​២​នាក់​ដែល​ស្វិតជើង ត្រូវខិតខំ​ថែរក្សា​កូន និង​បន្ត​រក​គ្រូពេទ្យ​ណា​ដែលមាន​ជំនាញ​ខាង​ស្វិតដៃជើង ក្រែង​អាច​ព្យា បាល​បាន​ ​និង​បាន​ផ្តាំផ្ញើ​ដល់​លោកយាយ​ចាស់ជរា​ទាំង​៤​នាក់ អោយ​ខិតខំ​ថែរក្សា​សុខភាព​ដោយ​រស់នៅ​ស្អាត​ហូប​ស្អាត​ផឹក​ស្អាត​បើ​មាន​ស្ថាន​ភាពមិន​ស្រួល​ត្រូវ​ទៅ​មណ្ឌល​សុខភាព​ណា​ដែល​នៅ​ជិត​បំផុត​។​ ​
​គ្រួសារ​ក្រីក្រ​មានកូន​២​នាក់​ស្វិតជើង​និង​លោកយាយ​ចាស់ជរា​គ្មាន​ទីពឹង ដែល​បានទទួល​អំ ណោ​យ​ដ៏​ថ្លៃថ្លា​ពី​លោកជំទាវ​និង​សប្បុរសជន បាន​សម្តែង​នៅ​ទឹកចិត្ត​សប្បាយរីករាយ​យ៉ាងខ្លាំង​ដល់​លោកជំទាវ​និង​សប្បុរសជន​ទាំងអស់​ដែល​បាន​ជួយ​សំរាល​ការលំបាក​របស់​ពួកគាត់ និង​សូម​គោរព​ជួន​ពរ​ដល់​សម្តេច​ពញា​ចក្រី​ហេង​សំរិន​ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន សម្តេច​គតិ​ព្រឹត្តិ​បណ្ឌិត ប៊ុនរ៉ានី​ហ៊ុនសែន និ​សប្បុរសជន​ទាំងអស់ សូម​ទទួលបាន​ជ័យជំនះ​ឈ្នះ​មារ​សត្រូវ​គ្រប់ទិសទី ដើម្បី​ដឹកនាំ​ប្រទេសជាតិ​ប្រកបដោយ​សុខសន្តិភាព សុខ​ដុ​ម្យ​រម​នា និង​សម្បូរ​សប្បាយ​រុងរឿង​តទៅ​អនាគត​៕