​បុរស​ម្នាក់​ដើរទៅ​ឆ្លុះ​សត្វ​ក្នុងព្រៃ​ពេលយប់​ត្រូវ​សត្វ​ពស់​ចឹក​ចំ​មេជើង​ស្តាំ​ដឹក​មក សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​

0

 

​កំពង់ឆ្នាំង​៖​បុរស​ម្នាក់​ត្រូវ​សត្វ​ពស់​មាន​ពឹ​ស​១​ក្បាល​ចឹក​ចំ​មេជើង​ខាងស្តាំ ខ​ណោះ​ពេលដែល​គាត់​កំពុង​ដើរ​ឆ្លុះ​សត្វ​នៅក្នុង​ព្រៃ ករណីនេះ​បានកើត​ឡើង​វេលា​ម៉ោង​៩​យប់​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០១៥ នៅ​ភូមិ​កុស​មៈ ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ហើយ​ត្រូវបាន​ក្រុមគ្រួសារ​ដឹកយក​មក​ស​ង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង ។​

​នៅក្នុង​មន្ទីរពេទ្យ​ក្រុមគ្រួសារ​របស់​ជនរងគ្រោះ​បានអោយដឹងថា​៖​ជនរងគ្រោះ​មានឈ្មោះ ឈុត ទិន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ក្នង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​រួម​នឹង​អ្នកភូមិ​៤​ទៅ​៥​នាក់​បាននាំគ្នា​ដើរទៅ​ឆ្លុះ​សត្វ​ពេលយប់​មាន​ចំងាយ​ជាង​មួយ​គីឡូម៉ែត្រ​ពី​ភូមិ ពេល​កំពុង​ដើរ​តែ​ឆ្លុះ​សត្វ​ក៍​ត្រូវ​ពស់​ចឹក​ចំ​មេជើង បណ្តាលអោយ​ជនរងគ្រោះ​ពើត​ចុក​ដួល​ប្រកាច់​នៅនឹងកន្លែង ភ្លាមៗ​នោះ​អ្នក​ដែល​ទៅ​ឆ្លុះ​សត្វ​ជាមួយ​បាន​ប្រញាប់​ដឹក​ជនរងគ្រោះ​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត ដើម្បីអោយ​ក្រុមគ្រូពេទ្យ​ខេត្ត​ជួយសង្គ្រោះ​ជីវិត ។​11120045_847770918647650_489428236_n
​ ​អ្នក​ជម្ងឺ​សំរាក​ក្នុង​មន្ទីរពេទ្យ​ខេត្ត​បានអោយដឹងថា​៖​នៅក្នុង​រយៈពេល​តែមួយ​ថ្ងៃ​មាន​ជនរងគ្រោះ​ដោយ​ពស់​ចឹក នៅក្នុង​មូលដ្ឋាន​ផ្សេងៗ​គ្នា មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​មាន​ចំនួន​៥​នាក់ ប៉ុន្តែ​ត្រូវបាន​គ្រូពេទ្យ​ជួយសង្គ្រោះ អោយ​រួច​ផុតពី​គ្រោះថ្នាក់​ទាំងអស់ ។ គួរ​យល់​ដឹងថា​៖​ប្រសិនបើ​មាន​ករណី​សត្វ​ពស់​ចឹក ឬ​សត្វ​មាន​ពឹ​ស​ខាំ​ត្រូវ​ប្រញាប់ប្រញាល់​ដឹក​ជនរងគ្រោះ​មក​មន្ទីរពេទ្យ​ខេត្ត​ជាបន្ទាន់ ដើម្បី​គ្រូពេទ្យ​ខេត្ត​មានលទ្ធភាព​ជួយសង្គ្រោះ​ជីវិត​បាន​ទាន់ពេលវេលា​ព្រោះ​នៅក្នុង​មន្ទីរពេទ្យ​ខេត្ត មាន​ថ្នាំ​ចាក់​បន្សាបពិស​យ៉ាង​ពូ​កែំ​តែបើ​ហួសពេល ពិតជា​ពិបាក​ជួយសង្គ្រោះ​ណាស់ ៕