ខេត្តបន្ទាយមានជ័យ
ក្រុមចោរប្លន់មួយក្រុមដែលបានចូលប្លន់ផ្ទះប្រជាពលរដ្ឋនៅស្រុកម៉ាឡៃកន្លងមកត្រូវបានកំលាំងនគបាលចុះបង្ក្រាបនិងធ្វើការឃាត់ខ្លួនបានចំនួន៣នាក់នៅយប់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៥។លោកឧត្តមសេនីយ៍ ត្រីអាត់ខែម ស្នងការនគបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថានៅថ្ងៃទី៩នោះកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់សហការជាមួយកម្លាំងនគរបាលស្រុកម៉ាឡៃបានបើកប្រតិបត្តិការធ្វើការស្រាវជ្រាវរហូតតាមចាប់ខ្លួនក្រុមចោរប្លន់ប្រដាប់អាវុធបានចំនួន៣នាក់ក្នុងចំណោមបក្ខពួក៤នាក់ក្រោយពីពួកគេបាន ចូលទៅធ្វើសកម្មភាពប្លន់ផ្ទះប្រជាពលរដ្ឋនៅស្រុកម៉ាឡៃកន្លងមកនោះ ។លោកអាត់ខែមបានបញ្ជាក់
ទៀតថាជនសង្ស័យទាំង៣នាក់ បានសារភាពនៅចំពោះមុខសមិត្តកិច្ចថាការធ្វើសកម្មភាព របស់ក្រុមខ្លួននេះដោយប្លន់កន្លងមកនោះបានទូរស័ព្ទនិងលុយកាក់មួយចំនួនពីប្រជាពលរដ្ឋកាលពីថ្ងៃទី២៣ខែមិថុនាឆ្នាំ២០១៥ស្ថិតនៅភូមិដំណាក់ថ្មី ឃុំតាគង់ ស្រុកម៉ាឡៃដោយជនសង្ស័យមានគ្នា៤នាក់ប្រដាប់ដោយអាវុធវែងនិងខ្លី២ដើមប៉ុន្តែលុយកាក់ទាំងនោះពួកគេបានយកទៅចែកគ្នាចាយអស់ហើយមានតែទូរស័ព្ទនៅជាប់ខ្លួនប៉ុណ្ណោះ។សម្រាប់ជនសង្ស័យម្នាក់ដែលយកកាំភ្លើងទៅជាមួយដែរនោះត្រូវបានកម្លាំងរបស់លោកបាននិងកំពុងធ្វើការស្រាវជ្រាវតាមចាប់ខ្លួនបន្តទៀត។ជនសង្ស័យទាំង៣នាក់ត្រូវបានសួរនាំនិងឃុំខ្លួនជាបណ្តោះអាសន្ន នៅការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ដើម្បីកសាងសំណុំរឿង ទៅកាន់តុលាការចាត់ការតាមនីតិវិធី៕



































