ដី​វេទិកា​ខេត្តបន្ទាយមានជ័យ​គូស​ប្លង់​ថ្មី​ដើម្បី​គេចផុត​ពី​ពាក្យ​ច​ចាម​អារាម​ថា​អាជ្ញាធរខេត្ត​យកទៅលក់​

0

​ខេត្តបន្ទាយមានជ័យ​
​លោក​គោ​ស៊ុំ​សារឿ​ត​អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​ឲ្យ​គេ​គូស​ប្លង់​ក្នុង​ដី​វេទិការ​ខេត្តបន្ទាយមានជ័យ​ដើម្បី​រចនា​ចេ​ជា​សួន​សំរាប់​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ចូលមក​ហាត់ប្រាណ​នៅក្នុង​បរិវេន​សួន​នេះ​ហើយក៏​ដើម្បី​ជាសវាង​នូវ​ពាក្យ​ចរាម​អារាម​ថា​អាជ្ញាធរខេត្ត​យក​វេទិការ​នេះ​ទៅ​លក់​ឲ្យ​ឈ្មួញ​ផងដែរ​។​ដី​និង​សមិទ្ធផល​ជាច្រើន​ក្នុង​បរិវេណ​វេទិកា​ខេត្តបន្ទាយមានជ័យ​ស្ថិតនៅ​កណ្តាល​ទីប្រជុំជន​ខេត្ត​ក្នុងភូមិ​៣​សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរិ​សោភ័ណ​មាន​ពាក្យ​ច​ចាម​អារាម​ថា​ដី​វេទិការ​ខេត្តបន្ទាយមានជ័យ​នេះ​ត្រូវគេ​លក់​រឺ​ដោះដូរ​ទៅ​ឲ្យ​ឈ្មួញ​បាត់ទៅហើយ​។​image (2)ការលេចឮ​នូវ​ពាក្យ​នេះ​កើតឡើង​បន្តបន្ទាប់​តាំងពី​ជាង​១​ឆ្នាំ​មកហើយ​មកទល់ពេលនេះ​ក៏​នៅតែ​ឮ​ទៀត​។ នោះមក​ពី​គេ បានឃើញ​មាន​ក្រុមការងារ​ចុះ​វាស់វែង​ដី​វេទិកា​នោះ​កន្លងមក​។ រូបភាព​វាស់វែង ដី​សម្បត្តិ​សាធារណ​:​របស់​រដ្ឋ​បែប​នោះ​ជា​បទពិសោធន៍​ក្នុង​អាណត្តិ​អភិបាលខេត្ត​មុនៗ​គឺ​ក្រោយមក​ក៏​ឃើញ​មានការ​លក់​, ការដោះដូរ​, ការអភិវឌ្ឍន៍​..​ហើយ​មាន​ប្តូរ​ទៅជា​សម្បត្តិ កម្មសិទ្ធិឯកជន​តែម្តង​។ ដូច្នេះ​ក្តី​ព្រួយបារម្ភ​ទំនង ជា​មិន​ខុស​ទេ​។ ក្នុងនោះ​កាលពី​ខែមីនា មេសា​ឆ្នាំ​២០១៥ កន្លងមក ប្រជាជន មហាជន បុក​ពោះ​មិនតិច​ទេ​ថា ដី​វេទិកា​នេះ នឹងត្រូវ​ដោះដូរ ឬ​លក់ ព្រោះ​គេ​ឃើញ​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​និង​មន្ត្រី​ក្រោម​ឨ​វ៉ាត​បានធ្វើ​ពី​ធី​យក​រូបសំណាក ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ត្រង់​ស្តូប​កណ្តាល​វេទិកា ទ្រង់​ឈរ​ចេញ​។ តែ​ធូរចិត្ត​វិញ ពេល​ឃើញ គេ​ដាក់​រូប​ព្រះអង្គ ទ្រង់​អង្គុយ​សមាធិ ដែល​ឆ្លាក់​ថ្មី ត្រូវ​រចនាបថ​ផង ចូល​វិញ​។ នោះ​អាច​ទុកចិត្ត​ថា ដី​និង​សមិទ្ធផល វេទិកា​ក្នុង​វេទិកា​ខេត្ត​នៅ​ដដែល​។ imageលោក ឡោ ប៊ុន​ពេជ្រ នាយក​ទីចាត់ការ​ហិរញ្ញវត្ថុ សាលាខេត្ត​បន្ទាយមានជ័យ និយាយថា​ឥឡូវនេះ​អ្វីៗ​បានបញ្ចប់​ទាំងស្រុង​ហើយ​នូវ​ក្តីបារម្ភ​និង​សមិទ្ធផល​ក្នុង​បរិវេណ​វេទិកា​ខេត្ត​ត្រូវ​វាស់វែង​លក់​ដោះដូរ​នោះ​ប៉ុន្តែ​នៅ​ត្រូវការ​អភិវឌ្ឍន៍​កែលម្អ​ឲ្យ​បាន​ស្អាត​ស្រស់​ល្អ​សមរម្យ​និង​គ្រាន់​ទំនើប​ទាន់សម័យ​។ ក្រុមហ៊ុន​ដៃគូ​មួយ បាន​សិក្សា កសាង​ប្លង់ និង​ឌី​សាញ​អ្វីៗ ត្រូវ​ជួសជុល កែលម្អ វេទិកា​ខេត្ត​ឲ្យ​បាន​។ លោក​បាន​បញ្ជាក់ថា ប្រភព​ថវិកា​សម្រាប់​គាំទ្រ​ដំណើរការ​នេះ បាន​ពី​៣​ប្រភព​គឺ​ទី​១-​ថវិកា​គុណប្រយោជន៍​ខេត្ត ទី​២-​ថវិកា​រៃអង្គាស​ពី​សប្បុរសជន​ក្នុង​ខេត្ត និង​ទី​៣-​ជំនួយ​ធ្វើ​បង្គន់​អនាម័យ​ថ្មី ក្នុងនោះ​មាន​បង្គន់ “VIP” មួយ​ផង​។ ប៉ាណូ​របស់​រដ្ឋបាល​សាលាខេត្ត​បន្ទាយមានជ័យ​ដែល​ដាក់​ជា​សាធារណៈ​បាន​បង្ហាញថា​: គំរោង​ជួសជុល​និង​កែលម្អ សួនច្បារ​វេទិកា ខេត្តបន្ទាយមានជ័យ រួមមាន​: ១​ជួសជុល​វេទិកា​និង​ប្រាង្គ​បុស្បុក​ព្រះបាទ​ជ័យ​វរ្ម័នទី​៧​។ ២​កែលម្អ​ផ្លូវ​បេតុង​៣​ខ្សែ​។ ៣-​រៀបចំ​ប្រព័ន្ធ​លូទឹកស្អុយ​។ ៤-​រៀបចំ​ចិញ្ចើម និង​រៀប​ការ៉ូឡា​។ ៥- ជួសជុល​និង​កសាង​បង្គន់​អនាម័យ​និង​៦-​កែលម្អ​សួនច្បារ​គម្រោងការ​នេះ​នឹង​ចាប់​ផ្តើ​ឆាប់ៗ​ខាងមុខ​នេះហើយ​៕