​ពលរដ្ឋ​ខ្មែរ​នៅ​ជាយដែន​ក្នុង​បង្គោល​ឡាក់​៤៣​ស្នើ​ឲ្យ​មន្ត្រី​និង​អាជ្ញាធរ​ចុះ​ពិនិត្យ​ពលរដ្ឋ​ថៃ​ភ្ជួរ​រាស់​ធ្វើស្រែ​លើដី​ខ្មែរ​ផង​

0

​ខេត្តបន្ទាយមានជ័យ​
​នៅ​ព្រឹក​ថ្ងៃទី​៩​ខែកក្កដា​ឆ្នាំ​២០១៥​នេះ​ប្រជាពលរដ្ឋ​រស់នៅ​តាម​បន្ទាត់​ព្រំដែន​ខ្មែរ ថៃ​ត្រង់ចំណុច​ឃុំ​អូរ​បី​ជាន់ស្រុក អូរជ្រៅ​ខេត្តបន្ទាយមានជ័យ​លោក​បានស្នើ​សុំ​ឲ្យ​គណៈកម្មាធិការ​ព្រំដែន​ខ្មែរ ថៃ​ចុះ​ត្រួតពិនិត្យ​បង្គោល​ឡាក់​៤៣​ត្រង់​កន្លែង​ពលរដ្ឋ​ថៃ​ភ្ជួរ​រាស់​ដី​ធ្វើស្រែ​ដែល​សកម្មភាព​នេះ​ត្រូវ​ពលរដ្ឋ​ខ្មែរ​ជាប់​ព្រំដែន​អះអាងថា​បំពាន​ចូលក្នុង​ទឹកដី​ខ្មែរ​។​បើតាម​ការអះអាង​ពី​ប្រជាពលរដ្ឋ​បានឱ្យដឹងថា​ដី​ជាច្រើន​ហិកតា​នៅ​ចំណុច​បង្គោល​ឡាក់​លេខ ៤៣​នេះ​ប្រជាពលរដ្ឋ​ថៃ​បាន​ចូលមក​ភ្ជួរ​រាស់​ដី​ធ្វើ​ស្រែចំការ ដោយ​មិនឃើញ​មាន​អាជ្ញាធរ​និង​សមត្ថកិច្ច​ខ្មែរ​ណា​ចុះទៅពិនិត្យ​ឬ​ហាមឃាត់​អ្វី​នោះឡើយ​។​លោក​សុខ​សំណាង​អាយុ ៤១​ឆ្នាំ​ជា​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹង ថា​image (2)ក្រោយ​ឃើញ​ពលរដ្ឋ​ថៃ​ធ្វើ​សកម្មភាព​ភ្ជួរ​រាស់​ចូល​ដី​ខ្មែរ ដោយ​មិនមាន​ការហាមឃាត់​ពី​អាជ្ញាធរ​របស់​ខ្មែរ​បែបនេះ​ធ្វើ​ឲ្យ​លោក​ឈឺចាប់​ខ្លាំងណាស់​។​ប្រសិនបើ​ប្រជាពលរដ្ឋ​ខ្មែរ​ចូលទៅក្នុង​ដី​ថៃ​វិញ​នឹង​ត្រូវគេ​ចុះ​ចាប់​ឃាត់​ឬក៏​ចាប់​យកទៅ​សួរនាំ​ភ្លាមៗ​។​ក្នុងនាម​ពលរដ្ឋ​ខ្មែរ ខ្ញុំ​ស្រលាញ់​ទឹកដី​របស់​imageខ្លួនឯង​ខ្ញុំ​សំណូមពរ​ដល់​មន្ត្រី​គណៈកម្មាធិការ​ព្រំដែន​ខ្មែរ ថៃ​មេត្តា​ត្រួតពិនិត្យ​ឲ្យ​បាន​រួសរាន់​នៅត្រង់ចំណុច​បង្គោល​ឡាក់ ៤៣​ស្ថិតនៅ​ភូមិ​ព្រៃ​ចាន់​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ​ខេត្តបន្ទាយមានជ័យ​។​លោក​ក៏បាន​ឲ្យ​ដឹង​ទៀតថា គាត់​បានរស់នៅ​ទីនោះ​អស់​រយៈពេល​ជាង​១០​ឆ្នាំ​មកហើយ តែងតែ​ឃើញ​ប្រពល​រដ្ឋ​ថៃ​មក​ប្រកបមុខរប​កសិកម្ម​ធ្វើស្រែ​នៅ​ដី​ខ្មែរ​នេះ​។​ខ្ញុំ​មានការ​ឈឺចាប់​ខ្លាំងណាស់​គាត់​សង្ឃឹមថា​គណៈកម្មាធិការ​ព្រំដែន​ទាំងពីរ​មេត្តា​ត្រួតពិនិត្យ​រឿងនេះ​ឲ្យ​បាន​ល្អិតល្អន់​ឡើងវិញ​ដើម្បី​បញ្ជៀ​សរាល​បញ្ហា​កើតមានឡើង​រវាង​ប្រទេស​ទាំងពីរ​៕​image (1)