ផ្ទះឈើប្រកក្បឿងមួយខ្នងទំហំ៧មx៩ម និងផ្ទះបាយមួយខ្នងទំហំ៦មx៧ម ម៉ូតូ១គ្រឿង ម៉ាស៊ីនកាត់ស្មៅ១គ្រឿង ម៉ាស៊ីនបាញ់ថ្នាំ១គ្រឿង ស្រូវ៤បាវ អង្ករ៥០គីឡូក្រាម កង់១ គ្រែរ២ ម៉ាស៊ីនគោយន្ត១ ឆេះម៉ត់នៅក្នុងភូមិអូរសោម ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។ ម្ចាស់ផ្ទះប្តីឈ្មោះ តឿ ជ័យ ពិការជើង អាយុ៥៣ឆ្នាំ ប្រពន្ធឈ្មោះ វេត ឡា អាយុ៥០ឆ្នាំ ។លោកពូ តឿ ជ័យ បានអោយដឹងថា មុនពេលកើតហេតុប្រពន្ធរបស់គាត់ស្ងោពោត រួចដាំទឹកក្នុងចង្ក្រានបាយចោល ហើយបានឡើងដេក ក៍ស្រាប់តែពូ តឿ ជ័យ លឺសូ
សម្លេងផ្ទុះចេញពីផ្ទះបាយ ហើយក៍ងើបមើលក៍ស្រាប់តែឃើញផ្ទះបាយឆេះយ៉ាងសន្ធោសន្ធៅ ក៍ស្រែកហៅអ្នកភូមិអោយជួយ ។ ដោយសាតែមានម៉ាស៊ីនកាត់ស្មៅ ម៉ូតូ ម៉ាស៊ីនបាញ់ថ្នាំ នៅក្បែរព្រមទាំងកំពុងឆេះហើយផ្ទុះនោះ ប្រជាពលរដ្ឋមិនអាចចូលជួយបាននោះទេ ដោយសាក្នុងនោះសុទ្ធតែសាំង ។បន្ទាប់ពីមិនអាចពន្លត់បានក៍នាំគ្នាជញ្ជូនទ្រព្យសម្បតិ្តពីក្នុងផ្ទះហើយក្នុងនោះមិនប្រជាពលរដ្ឋក៍បានជញ្ជូនទឹកមកពន្លត់ដែរ តែពន្លត់មិនឈ្នះ ក៍អណ្តាតភ្លើងបន្តររាលឆេះផ្ទះធំទៀត ទាល់តែអស់ ។
លុះព្រឹកឡើងកម្លាំងកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ បានយកអំណោយទៅជូនម្ចាស់ផ្ទះសរុបជាថវិការ ១០ម៉ឺនរៀល និងអង្ករ៤បេ ទម្ងន់២០០គីឡូ ៕




































