​៣​ភូមិ​ក្នុងស្រុក​មង្គល​បូរី​បានប្រកាស​បិទ​ផ្សាយ​ជា​សាធារណ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​លើ​ការចុះបញ្ជី​ដីធ្លី​

0

​ខេត្តបន្ទាយមានជ័យ​
​នៅ​ព្រឹក​ថ្ងៃទី​១០​ខែកក្កដា​ឆ្នាំ​២០១៥​នៅ​វត្ត​អូរ​ស្ងួត នៅក្នុង​ភូមិ​អូរ​ស្ងួត ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​បានធ្វើ​ពិធី​បិទ​ប្រកាស​ផ្សាយ​ជា​សា​ធា​រណះ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​លើ​ការចុះបញ្ជី​ដីធ្លី​ចំនួន​៣​ភូមិ​១​ភូមិ​អូរ​ស្ងួត​២​ភូមិ​រ៉ា​ចំការចេក ៣​ភូមិ​រោងការ​ប៉ៅ​ដែលមាន​ក្បាលដី​មាន​ចំនួន​១៨១២​ក្បាលដី​ក្នុង​ឃុំ​អូរ​ប្រាសាទ​។​ពិធី​នេះ​មានការ​ចូលរួម លោក​អ៊ុំ​រាត្រី​អភិបាលរង​ខេត្ត​ប​ម្ទា​យ​មានជ័យ លោក​លី​សារី​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​ខេត្ត​បន្ទាយ​ជ័យ​លោក​ឡុង​ពុន អភិបាលស្រុក​មង្គល​បូរី​ប្រជាពលរដ្ឋ​និង​មន្ត្រី​អ្នកមុខអ្នកការ​ជាច្រើន​នាក់​ទៀត​។​លោក​លី​សារី​បាន​មានប្រសាសន៍​ក្នុង​ពិធី​នោះ​ថា​ក្រុមការងារ​ចុះបញ្ជី​ដីធ្លី​ទាំងអស់​ក្នុងថ្ងៃនេះ​ក្រុមការងារ​បានធ្វើ​ពិធី​ប្រកាស​បិទ​ផ្សាយ​ជា​សា​ធា​រណះ​នូវ​image (3)ឯកសារ​នៃ​ការវិនិច្ឆ័យ​លើ​ការចុះបញ្ជី​ដីធ្លី​នាពេលនេះ​។​លោក​បាន​បន្តថា​ភូមិ​អូរ​ស្ងួត​មាន​ក្បាលដី​សរុប​មាន​ចំនួន​៥១៥​ក្បាលដី​ភូមិ​រ៉ា​ចំការចេក​សរុប​ក្បាលដី​៥៥៨​ក្បាលដី​និង​ភូមិ​រូង​មាន​ក្បាលដី​សរុប​៧៣៩​ក្បាលដី ការបិទ​ផ្សាយ​ជា​សា​ធា​រណះ​នូវ​ឯកសារ​នៃ​កា​រវិ​និ​ឆ្ច័​យ​នេះ​មាន​រយះពេល​៣០​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១០​ខែកក្កដា​ឆ្នាំ​២០១៥​រហូតដល់​ថ្ងៃទី​៨​ខែសីហា​ឆ្នាំ​២០១៥​រាប់បញ្ចូល​ទាំង​ថ្ងៃ​image (2)ឈប់សំរាក​ផង​។​លោក​បាន​បន្តទៀតថារ​យះ​ពេល​៣០​ថ្ងៃនេះ​ជា​ពេលវេលា​កំណត់​ចុងក្រោយ​សម្រាប់​អ្នកកាន់កាប់​ដី​និង​អង្គភាព​ពាក់​ពន្ធ​ទាំងអស់​ត្រូវ​ពិនិត្យ​ទិន្នន័យ​ដើម្បី​បញ្ជាក់ថា​ក្បាលដី​របស់លោក​អ្នក​ពិត​ជា​ត្រឹមត្រូវ​ពិត​រឺ​យ៉ាងណា​ប្រសិនបើ​មាន​កំហុសឆ្គង​ដោយ​ប្រការ​ណាមួយ​ដូចជា​ខុស​ឈ្មោះ​ថ្ងៃខែ​ឆ្នាំ​កំណើត អាយុ ភេទ ទំហំ​ដី​និង​ប្រភេទ​ទ្រព្យ​ជាដើម​ម្ចាស់​ដី​ត្រូវធ្វើ​ការស្នើសុំ​កែតម្រូវ​ក្នុងកំលុងពេល​៣០​ថ្ងៃ​ក្រោយពី​ការបិទ​ផ្សាយ​ជា​ស្ថាពរ​ហើយ​មិនអាច​ធ្វើការ​តវ៉ា​បាន​ទៀត​នោះឡើយ​។​លោក​អ៊ុំ​រាត្រី​ក៏បាន​មានប្រសាសន៍​ដែរ​ថា​លោក​បាន​សរសើ​ដល់​ក្រុមការងារ​ចុះបញ្ជី​ដីធ្លី​ទាំងអស់​ក្នុងការ​យកចិត្តទុកដាក់​ក្នុង​ពិធី​ប្រកាស​បិទ​ផ្សាយ​ជា​សា​ធារ​ណះ​នូ​ង​ឯកសារ​នៃ​ការចុះបញ្ជី​ដីធ្លី​កន្លងមកនេះ​។​លោក​បាន​បន្តទៀតថារ​យះ​ពេលកន្លងមក​សម្តេច​តេ​ជោ ហ៊ុន​សែ​បាន​ជំរុញ​ការអនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​រាល់​ការធ្វើ​កំណែ​ទរង់​សី​ុ​ជំរៅ​លើ​វិស័យ​ដីធ្លី​ដោយ​រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​បទបញ្ជា​លេខ​០១ ប ប​ចុះ​ថ្ងៃទី​៧​ខែឧសភា​ឆ្នាំ​២០១២​ស្តីពី​ការពង្រឹង​និង​បង្កើន​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​សម្បទាន​ដី​សេដ្ឋកិច្ច​ហើយ​បាន​បង្កើត​ចេញ​នូវ​យុទ្ធនា​ការវាស់វែង​ដីធ្លី​ដើម្បី​ផ្តល់​កម្ម​សិទ្ធ​ជូន​ដល់​ប្រជាពលរដ្ឋ​ដែលជា​គោលនយោបាយ​ចាស់​សកម្មភាព​ថ្មី​លើ​វិស័យ​ដីធ្លី​៕​