ខេត្តសៀមរាប៖ ព្រែកតាមុំដែលជាតំបន់ការពានិងហាមឃាត់ព្រមទាំងផ្លូវទឹកដ៍សំខាន់ត្រូវបានលោក ហោ ឡា នាយសង្កាត់រដ្ឋបាលជលផលកំពង់ឃ្លាំងនិងបក្សពួកដឹកដីចាក់លុបមាត់ព្រែកដោយគ្មានច្បាប់បំផ្លាញព្រៃឈើនិងបង្ករអោយមាត់ព្រែករួមតូចស្ទះចរន្តទឹកហូរទៅបឹងទន្លេសាបសង្ស័យដើម្បីប្រយោជបុគ្គលនិបក្សពួក។
មាតព្រែកតាមុំដែលត្រូវបានគេចាក់ដីលុបនេះស្ថិតនៅក្នុងភូមិព្រែកស្រមោច ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។ការចាក់ដីលុបនេះមានប្រវែងទទឹង២០ម៉ែត្រនិងបណ្តោយជិត១០០ម៉ែត្រ។
ប្រជាពលរដ្ឋបានរិះគន់ថាព្រែតាមុំគឺជាតំបន់ការពានិងហាមឃាត់នូវការកាប់បំផ្លាញព្រៃឈើ សាងសង់លំនៅដ្ឋានព្រមទាំងចាកដីលុបជាដើម។បើទោះបីជាដើម្បីប្រយោជរួមយ៉ាងណាក្តីព្រោះវាបណ្តាលអោយមាត់ព្រែករួមតូចធ្វើអោយស្ទះចរន្តទឹកហូរលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋ។
ពលរដ្ឋឃុំដដែលបន្តថាកន្លងទៅពលរដ្ឋក្រីក្រដែលគ្មានដីរស់នៅបានមកសាងសង់ខ្ទមតូចៗនៅទីនោះតែត្រូវបានគេដេញ់រុះរើចោល។ម្ប៉ាងទៀតបើលោកហោឡាចង់ចាក់ដីលុបដើម្បីធ្វើថ្នាលបណ្តុះកូនឈើរបស់រដ្ឋបាលជលផលហេតុអ្វី?ក៍មិចាក់ដីលុបមកខាងលិចផ្លូវថ្នល់ដែលមិនបង្កអោយប៉ះពាល់ចរន្តផ្លូវទឹកហូរ។ការចាក់ដីលុបព្រែកនេះពលរដ្ឋសង្ស័យថាដើម្បីតែប្រយោជបុគ្គលនិងបក្សពួកសហគមន៍ទេសចរណ៍ធ្វើស្នាក់់ការតែប៉ុណ្ណោះគឺមិនមែនធ្វើថ្នាលបណ្តុះកូនឈើស្អីនោះទេបើទោះបីធ្វើថ្នាលបណ្តុះឈើគឺគ្រាន់តែ១រយៈនិងជាល្បិចបំភាន់ភ្នែករបស់គេ។ម្យ៉ាងទៀតយូឆ្នាំអាចក្លាយទៅជាកម្មសិទ្ធិបុគ្គលក៍អាចថាបានដែរ។
សមត្ថកិច្ចម្នាក់សុំមិនបញ្ចេញឈ្មោះបានអោយដឹងថាកន្លងទៅលោកឌិតដនអតីតៈជាអភិបាលស្រុកសូទ្រនិគមបច្ចុប្បន្នជាក្រុមប្រឹក្សារស្រុកធ្លាប់ប្តឹងទៅថ្នាក់លើសុំដក លោក ហោឡា ចេញពីមេជលផលកំពង់ឃ្លាំងព្រោះតែទំនាស់ផលប្រយោជបុគ្គលហើយថ្នាក់លើបានឯកភាពរួចរាលអស់ហើយប៉ុន្តែមានអន្តរាគមពីអ្នកធំម្នាក់មានឥទ្ធិពលទើប លោក ហោ ឡា បន្តធ្វើមេជលផលកំពង់ឃ្លាំងរហូតទល់ពេលនេះ។
ប្រភពដដែលបន្តថាក្រោយពីដក លោក ហោ ឡា ចេញពីមេជលផលកំពង់ឃ្លាំងមិនបានពេលនេះបង្កអោយកើតមានបទល្មើសនេសាទមានការកើនឡើងធ្វេដងនិងមានការឈូសឆាយព្រៃលិចទឹករាប់សិបហិចតានៅក្នុងឃុំកំពង់ឃ្លាំងជាក់ស្តែងនៅចំណុចខាងក្រោយភូមិតាច្រនៀងព្រៃលិចទឹកជាច្រើនហិចតាត្រូវបានគេឈូសឆាយកំទេចចោលហើយជីកស្រះធំៗរាប់រយចិញ្ចឹមត្រីឆ្តោរដែលជាបទល្មើសច្បាប់ហាមឃាត់ដោយមានការឃុបឃិតគ្នារវាងជុំនាញជលផល លោក ហោ ឡា រហូតដល់ខណ្ឌ័រដេ្ឋបាលជលផលសៀមរាបព្រមទាំងសមត្ថកិច្ចពាក់ពន្ធ័ចាប់ពីថ្នាក់មូលដ្ឋានរហូតដល់ស្រុកដោយម្នាក់ៗធ្វើមិនដឹងមិនឮ។
ប្រភពដដែលបានបង្ហើបទៀថានៅក្នុងរដូវបិតនេសាទនេះនៅតំបន់កំពង់ឃ្លាំងមានបទល្មើសនេសាទខុសច្បាប់ដូចជារុញស៊ីប អូសយាំងកាវមិនក្រោម២០០កាណូតកំពុងធ្វើសកម្មភាពនៅពេលយប់យ៉ាងគគ្រឹកគគ្រេងដោយគ្មានការបង្ក្រាប។សកម្មភាពបទល្មើសនេសាទខាងលើនេះត្រូវបានគេដឹងថាក្នុង១កាណូតក្នុង១យប់ត្រូវបង់លុយអោយជលផលចំនួន២០ម៉ឺនរៀលទើបអាចដំណើរការបាន។
ពាក់ពន្ធ័រឿងរាវខាងលើនេះ លោក ហោ ឡា នាយសង្កាត់រដ្ឋបាលជលផលកំពង់ឃ្លាំងទូរសព្ទ័ចូលជាច្រើនដងគ្មានអ្នកទទួល។ដោយឡែក លោក អ៊ុង ស៊ីណាតនាយរងសង្កាត់រដ្ឋបាលជលផលកំពង់ឃ្លាំងបានអោយដឹកតាមទូរសព្ទ័ថាការចាក់ដីលុបនេះគឺធ្វើថ្នាលបណ្តុះកូនឈើព្រៃលិចទឹករបស់រដ្ឋបាលជលផលសូទ្រនិគមនិងធ្វើស្នាក់ការផ្នែកនិងសង្កាត់រដ្ឋបាលជលផលផងដែរម្យ៉ាងទៀតការចាក់ដីលុបនេះមិនបានសុំច្បាប់នោះទេគឺគ្រាន់តែរាយការណ៍ទៅថ្នាក់លើតាមរយៈខ្សែរបណ្តោយ។
លោកបានបន្តថាករណីបទល្មើសនេសាទខាងលើនិងឈូសឆាយព្រៃលិចទឹករាប់សិបហិចតាលោកមិនបានដឹងនោះទេ។
លោក ម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគមបានអោយដឹងតាមទូរសព្ទ័នាព្រឹកថ្ងៃទី០៩ខែកក្កដាឆ្នាំ២០១៥ថាការចាក់ដីលប់នោះគឺខាងជលផលជានាក់ចាក់ដីលុបដើម្បីធ្វើថ្នាលបណ្តុះកូនឈើហើយលោកបានរាយការណ៍ជូនលោកអភិបាលរួចរាល់អស់ហើយ។ចំណែកបទល្មើសនេសាទនិងការឈូសឆាយព្រៃលិចទឹកជាច្រើនហិចតានិងស្រះចិញ្ចឹមត្រីឆ្តោររាប់រយនោះក៍លោកមិនបានដឹងនោះទេបើចង់ដឹងច្បាស់សុំសួរទៅខាងជុំនាញជលផល។គួរំលឹកផងដែរថាទោះបីយ៉ាងណាក្តីក៍ព្រៃលិចទឹករាប់សិបហិចតានៅក្នុងភូមិតាច្រនៀងត្រូវបានគេឈូសបំផ្លាញចោលហើយជីកស្រះរាប់រយចិញ្ចឹមត្រីឆ្តោរដែលជាបទល្មើសដោយគ្មានការរំខានពីសមត្ថកិច្ចជុំនាញនិងអាជ្ញាធរពាក់ពន្ធ័ ៕ដោយ ខេង ឧត្តម