​​ចោរ​ចូល​គាស់​ផ្ទះ​លក់​ទូរ​r​ស័ព្ទ​ប្រមូលយក​ទូរស័ព្ទ អស់​ជាង​២​ម៉ឺន​ដុល្លា​ទៅដោយ​សុ​វត្តិភាព​

0

កំពង់ធំ​៖ ប្រជាពលរដ្ឋ​បានធ្វើការ​រិះគន់​យ៉ាង​ចាស់ដៃ ទៅលើ​ប៉ុស្តិ៍​រដ្ឋបាល​កំពង់ថ្ម ដែល​តែងតែ​បណ្តែតបណ្តោយ​ឲ្យ​មានការ​លេងល្បែង​ស៊ីសង កន្ទុយលេខ បៀរ​អាប៉ោង និង​ភ្នាល់​បាល់ ដែល​បានធ្វើ​សម្មភាព​ពេញ​ផ្សារ មិនតែប៉ុណ្ណោះ កំពង់ថ្ម​ជា​ប្រភព​នៃ​ការ​ចែកចាយ​គ្រឿងញៀន តែ​ហាក់បីដូច​គ្មាន​វិធានការ​តឹងរ៉ឹង​ក្នុងការ​បង្ក្រាប ជាហេតុ​ធ្វើ​ឲ្យ​មាន ចោរលួច​ចោរប្លន់​ជាច្រើន​ករណី​ផ្ទួនៗ​គ្នា ។​
​ជាក់ស្តែង​នៅវេលា​ម៉ោង ១ ពាក់កណ្តាល​អា​ធ្រា​ត ឈានចូល​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ ២០១៥ ចោរ​មួយក្រុម​បានធ្វើ​សកម្មភាព ចូល​គាស់​ផ្ទះ​លក់​ទូរស័ព្ទដៃ មានឈ្មោះ លឹម សុធា​រ៉ា ក្បែរ​ប៉ុស្តិ៍​រដ្ឋបាល​កំពង់ថ្ម ជាង​២០​ម៉ែត្រ ស្ថិតនៅ​ភូមិ​ព្រៃ​តា​ត្រាវ ឃុំ​ប​ល្ល័​ង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ តែ​បែរជា​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល មិនបាន​ដឹង​រឿង​អ្វី ទាំងអស់ ហេតុ​ការ​នេះ បានធ្វើ​ប្រជាពលរដ្ឋ​មានការ​ភិតភ័យ និង​មិនមាន​ទំនុកចិត្ត​ទៅលើ​សមត្ថកិច្ច ដោយសារ​តែមាន​បន​ល្បែងស៊ីសង​រីក ដុះដាល​ពេញ​ស្រុក​បាយ​ណ៍ ។​
​តាម​ការ​ឲ្យ​ដឹង​ពី​ម្ចាស់ផ្ទះ​ឈ្មោះ បាន​ឲ្យ​ដឹងថា ក្រោយពី​គាត់​បាន​ប្រមូល​សម្ភារៈ​ទុកដាក់​រួច បាន​ចាក់សោរ ដូច​សព្វមួយដង ចំណែក​ទូរស័ព្ទ​និង​សម្ភា​រៈលក់​ផ្សេងៗ​ទុក​នៅ​បន្ទប់​ក្នុងផ្ទះ​ផ្នែក​ខាងមុខ ហើយ​ក្រុមគ្រួសារ​គាត់​សម្រាក​នៅ​បន្ទប់​ខាងក្រោយ លុះ​ព្រឹក​ឡើង​គាត់​បាន បើកទ្វារ​ដើម្បី​រៀបចំ​លក់ ក៏​ស្រាប់​តែមាន​ឃើញ​ក្តា​ចំនួន ២ សន្លឹក​ត្រូវបាន​ចោរ​អា​ផ្តាច់ ហើយ​បាត់បង់​ទូរស័ព្ទ​ស្ទើ​ទាំងអស់ តែ​តាម​ប៉ានស្មាន​ជាង ២​ម៉ឺន​ដុល្លា យកទៅ​ដោយ​សុ​វត្តិភាព​។
​ប្រជាពលរដ្ឋ​បាន​សំណូមពរ ឲ្យ​សមត្ថកិច្ច​រឹតបន្តឹង​សុ​វត្តិភាព​ជូន​ប្រជាពលរដ្ឋ និង​លុបបំបាត់​ល្បែងស៊ីសង បៀរ អាប៉ោង និង​ល្បែង​កន្ទុយលេខ ចោល​ឲ្យ​អស់ ដើម្បី​ចៀសវាង​បង្ករ​ឲ្យ​មាន​ចោរកម្ម លួច​ឆក់​ប្លន់​ទ្រព្យសម្បត្តិ​របស់​ប្រ ជា​ពលរដ្ឋ​បន្ថែមទៀត ។​
​ដោយ ប៊ុន រដ្ឋា20150710_095619_resized 20150710_095436_resized 20150710_095428_resized 20150710_095612_resized