បន្ទាយមានជ័យ ៖ ជនសង្ស័យជាចោរប្លន់៣នាក់ ក្នុងចំណោមបក្ខពួក៤នាក់ត្រូវបាននគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ ខេត្តសហការ និងនគរបាលប៉ុស្ថិ៍ឃុំតាគង់ស្រុកម៉ាឡៃ ចេញស្រាវជ្រាវនិងបង្ក្រាប ចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់ខណៈពួកគេបានប្រើប្រាស់
អាវុធធ្វើសកម្មភាពវាយនិងប្លន់ទ្រព្យសម្បត្តិពីម្ចាស់ផ្ទះលក់គ្រឿងទេសមួយកន្លែង បានសម្រេចកាលពី២៣ខែមិថុនាកន្លងទៅថ្មីនេះ នៅចំណុច ភូមិតំណាក់ថ្មី ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមាន ជ័យហើយគេចខ្លួនបានដោយសុវត្ថិភាព។ សមត្ថកិច្ចចេញបង្ក្រាបចាប់ឃាត់ខ្លួនជនសង្ស័យ ធ្វើឡើងមានរយៈពេល៣ ថ្ងៃចាប់ពីថ្ងៃទី៧ រហូតដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចដាច់ដោយឡែកពីគ្នាស្ថិត ក្នុងស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ។ជនសង្ស័យទាំង៣នាក់ត្រូវបានសមត្ថកិច្ចចាប់បញ្ជូនមកកាន់ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីយកមកសាកសួរនិងចាត់ចែងតាមនីតិវីធីច្បាប់។ ជនសង្ស័យទាំង៣នាក់ត្រូវបានគេស្គាល់ឈ្មោះ ពៅ រចនា ហៅចាន់ណា ភេទប្រុសអា យុ២២ឆ្នាំគ្មានមុខរបរពិតប្រាកដ រស់នៅភូមិកូប ឃុំគុត្តសត ស្រុកអូរជ្រៅ ២,ឈ្មោះ វើយ ភេទ ប្រុស អាយុ៣៥ឆ្នាំ ប្រកបមុខរបរធ្វើស្រែ រស់នៅភូមិស្រឡៅជ្រុំ ឃុំទួលពង្រ ស្រុកម៉ាឡៃ ៣,ឈ្មោះ កឿន គា ភេទប្រុស អាយុ២២ឆ្នាំ គ្មានមុខរបរពិត
ប្រាកដរស់នៅភូមិចំការតាប៊ុន ឃុំ ជ្រៃសីម៉ាស្រុកសំពៅលូនខេត្តបាត់ដំបងហើយជននេះជាកូនមេភូមិចំការតាប៊ុន។ ជនសង្ស័យទាំង៣នាក់នៅចំពោះមុខសមត្ថកិច្ចគេបានឆ្លើយសារភាពថាពួកគេពិតជាបានធ្វើសកម្មភាពប្លន់ម្ចាស់ផ្ទះ លក់គ្រឿងទេសនៅចំណុចខាងលើនោះមែន ដោយទ្រព្យសម្បត្តិនិងមាសប្រាក់ ដែល ប្លន់បាននោះពួកគេបានចែកគ្នាចាយវាយអស់ហើយ កាំភ្លើងដេលធ្វើសកម្មភាពប្លន់ កាំភ្លើងខ្លីជាកាំភ្លើងជ័រចំណែកកាំភ្លើង១ដើមទៀតជាកាំភ្លើងម៉ាកCKC កាត់ស្វាយ ត្រូវបាន បក្សពួកគេម្នាក់ទៀតដែលរត់គេចខ្លួនយកទៅបាត់នោះហើយ ។សូមរំលឹកថា កាលពីយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥ នៅចំណុចភូមិតំណាក់ថ្មី ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ជនសង្ស័យ៤នាក់បិទមុខ៣នាក់និងកាំភ្លើង វែងខ្លី២ដើមបានចូលធ្វើសកម្មភាពប្លន់ម្ចាស់ផ្ទះលក់គ្រឿងទេសមួយកន្លែងហើយវាយម្ចាស់ផ្ទះបណ្តាលឱ្យរងបួសនោះផងដែរ ។ ម្ចាស់ផ្ទះរងគ្រោះប្តី មានឈ្មោះកៀន សៅ អាយុ៣៥ឆ្នាំ ប្រពន្ធឈ្មោះ ចើយ ច្រឹប អាយុ៣៤ឆ្នាំ ជនរងគ្រោះរស់ នៅភូមិឃុំកើតហេតុខាងលើ។អំពើប្លន់ នោះក្រុមចោរបានប្លន់យកអស់ទ្រព្យសម្បត្តិរួមមានខ្សែកមាស២ខ្សែ ផ្លាកដៃផ្លាទីន១ខ្សែ ចិញ្ចៀន១វង់ ប្រាក់ថៃ៣ម៉ឺនបាត និងប្រាក់ខ្មែរ២០ម៉ឺនរៀល។ក្រោយពីកើតអំពើប្លន់រួចគេចខ្លួន បាន១៥ថ្ងៃទើបកម្លាំងនគរបាលខេត្តបន្ទាយមានជ័យចាប់ខ្លួនបាន៣នាក់នៅពេលនេះចំណែកបក្សពួកម្នាក់ទៀតកំពុងបន្តគេចខ្លួន ហើយសមត្ថកិច្ចបន្តស្វែងរកចាប់ឃាត់ខ្លួន ដើម្បីយកមកផ្តន្ទាទោសផងដែរ ៕





































