ក្រុមក្មេងទំនើងអ្នកលេងដែកឆាបនិងដាវសាម៉ូរ៉ែចំនូន៨នាក់ត្រូវសមត្ថកិច្ចចាប់ខ្លូន

0

ខេត្តព្រះសីហនុ ៖ កំលាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់លេខ៤សហការណ៏ជាមួយកំលាំង អធិការដ្ឋាន ន គរបាលក្រុងព្រះសីហនុរួមជាមួយកំលាំងព្រហ្មទណ្ឌនៃស្នងការដ្ឋានគរបាលខេត្តព្រះសីហនុបានធ្វើការឃាត់ ខ្លួនសិស្សសាលាទំនើងចំនូន៨នាក់ខណៈពេលពូកគេ20150709_201120_resizedម្នាក់ៗខ្លះមានដែកឆាបនិងខ្លះមានដាវសាម៉ូរ៉ែដាក់ក្នុង កាបូបស្ពាយត្រៀមធ្វើសកម្មភាពដេញវាយកាប់ចាក់ទៅលើសិស្សសាលាក្រុមផ្សេងទៀត។ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១៩និង៥០នាទីយប់ថ្ងៃទី០៩កក្កដាឆ្នាំ២០១៥ត្រង់ចំនុចក្បែរសាលាដុនបូស្កូមានទីតាំងស្ថិតក្នុងភូមិ៥ត់លេខ៤ក្រុងព្រះសីហនុ។លោក អនុសេនីយ៍ទោ លុយ ហាង នាយប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់ លេខ ០៤ ក្រុង ព្រះសីហនុឲ្យដឹងថាក្រុមយុវជនសង្ស័យទាំង៨នាក់ដែលបានចាប់ឃាត់ខ្លូនខាងលើមានឈ្មោះរួមមានៈទី១-នាក់ ភក្តី ភេទ ប្រុស អាយុ១៤ឆ្នាំទី២-ណន ករណា ភេទ ប្រុស អាយុ១៦ឆ្នាំទី៣- អែម សេត ភេទ ប្រុស អាយុ១៤ឆ្នាំទី៤- ទិត្យ វាចា ភេទ ប្រុសអាយុ១៧ឆ្នាំទី៧- ហៅ វាសនា ភេទប្រុស អាយុ១៦ឆ្នាំ ទី៨- អាន សី ភេទ ប្រុស អាយុ១៣ឆ្នាំ(អ្នកទាំងអស់មានមុខរបរជាសិស្ស)។.ចំពោះមូលហេតុដែលឈានដល់ការឃាត់ខ្លួនជនជាប់សង្ស័យទាំង៨នាក់នេះត្រូវបានលោកលុយរបញ្ជាក់ឲ្យដឹងថាគឺធ្វើឡើងបន្ទាប់ពីមានពាក្យបណ្តឹងពីលោកគ្រូអ្នកគ្រូនៅសាលាដុនបូស្កូថានៅក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីនេះតែងតែមានក្រុមក្មេងមួយក្រុមមានគ្នាប្រមាណជិត១០នាក់មកអង្គុយពេលយប់ចាំ20150709_201224_resizedសាលាដុនបូស្កូរបស់គាត់ជាហេតុធ្វើឲ្យសិស្សមួយចំនួនលែងហ៊ានមកសាលា។សមត្ថកិច្ចប៉ូលិសក្រោយពីទទូលបាននៅពត៏មាននេះភ្លាមៗក៍ចាប់ផ្តើមដាក់កំលាំងល្បាតចាំឃ្លាំមើលនៅចំនុចក្បែរសាលាដុនបូស្កូរហូតនៅយប់ថ្ងៃទី១០កក្កដាឆ្នាំ២០១៥ក៍បានជួបប្រទះក្រុមក្មេងទំនើងទាំងនោះដូចការប្តឹងពីលោកគ្រូអ្នកគ្រួពិតមែនរូចហើយក៍ធ្វើការឆែកឆេរក្រុមក្មេងទំនើងទាំងនោះនិងបានរកឃើញនៅក្នុងកាបូបស្ពាយរបស់ពូកគេខ្លះមានដាវសាំម៉ូរ៉ៃនិងខ្លះមានដែកឆាបហើយក៍ធ្វើការឃាត់ខ្លួនតែម្តង។នៅចំពោះមុខសមត្ថកិច្ចប៉ូលិសក្រុមសិស្សទំនើងខាងលើបាននិយាយ សារភាពថាពូកគេពិតជាមានកំរោងចាំស្ទាក់វាយទៅលើក្រុមសិស្សមួយក្រុមផ្សេងទៀតប្រាកដមែនដើម្បីដោះស្រាយគំនំចាស់ប៉ុន្តែរចំពោះគំនំយ៉ាងណានោះពូកគេមិនបានឆ្លើយប្រាប់ប៉ូលិសឲ្យបានដឹងនោះទេ។បច្ចុប្បន្នក្រុមយុវជនទាំង៨នាក់កំពុងត្រូវបានកំលាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុធ្វើការសាកសួរដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការតាមផ្លូវច្បាប់៕20150709_201049_resized