ស្លាប់ទាំងបីយា៉ងរន្ធត់ដោយសាតែរថយន្តអត់ស្លាកលេខថៅកែរោងចក្រទឹកកកឈ្មោះហាំងត្រូវកូនចៅបើកបុកក្នុងទិសដៅច្រាស់គ្នា

0

ខេត្តពោធិ៍សាត់៖ រថយន្តបង្ករប្រភេទហិនដាយពណ៍សមួយគ្រឿងដែលគេអះអាងថា ជារថយន្តដែលដឹកទឹកកកមិនមានពាក់ស្លាក់លេខសំគាល់រថយន្តនោះឡើយ បានបើកបរដោយប្រើប្រាស់ល្បឿនលឿនលើផ្លូវលំមួយខ្សែនៅប្របមាត់ស្ទឹងពោធិ៍សាត់ ទៅវាក់និងimage (4)ម៉ូតូសេ១២៥ច្រាស់ទិសក៍បុកពេញទំហឹង បណ្ដាលឲ្យមនុស្សជិះបីនាក់លើម៉ូតូស្លាប់គជើងគ្នារណូលរណែលពេញលើថ្នល់ ហើយម៉ូតូខូចខាតយា៉ងដំណំ ហើយអ្នកបើកបរបង្ករបានរត់គេចបាត់ទុកតែរថយន្តបង្ករប៉ុណ្ណោះ។ ឧប្បហែតុនេះបានកើតឡើងវេលាមោ៉ង៦និង១០នាទីព្រឹកថ្ងៃទី១០ ខែកក្ដដា ឆ្នាំ២០១៥ ក្នុងភួមិព្រែកត្នោត សង្កាត់រលាប ក្រុងពោធិ៍សាត់។
លោក រស់ ចំរើន នាយការិយាល័យចរាចរណ៍ផ្លូវកោគនៃស្នងការនគរបាលខេត្តពោធិ៍សាតៀបានឲ្យដឹងថា ជនរងគ្រោះដែលបានស្លាប់ក្នុងឧប្បហែតុដ៍រន្ធត់នេះមានឈ្មោះទី១មានឈ្មោះ ស៊ុម ស្រី អាយុ៧០ឆ្នាំ ទី២ ឈ្មោះ ទួន រី អាយុ ៤៨ឆ្នាំ ភេទប្រុស និងទី៣ឈ្មោះ រី ស្រីអែម ភេទស្រី អាយុ៣ឆ្នាំ ត្រូវជាកូនបានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង ដោយជនរងគ្រោះ ដែលបានស្លាប់នេះមានទីលំនៅភូមិ ឃុំកើតហេតុខាងលើ។image (3)

លោក សឹម រ័ត្ន នាយរងការិយាល័យចរាចរណ៍ខេត្តបានឲ្យដឹងពីសាក្សីដែលបានឃើញហែតុការណ៍និយាយថា មនុស្សទាំងបីនាក់នោះបានជិះម៉ូតូសេ១២៥ពណ៍ខ្មៅពាក់ស្លាកលេខពោធិ៍សាត់1E2159 ឌុមគ្នាក្នុងទិសដៅពីលិចទៅកើតដោយបុរសអាយុ៤៨ជាអ្នកឌុបឯកូនស្រីអង្គុយកណ្ដាលនិងលោកយាយអាយុ៧០ឆ្នាំអង្គុយខាងក្រោយ ដោយបើកបរល្បឿនធម្មតា។
លោក រ័ត្ន បន្តថាពេលដែលទៅដល់ចំនុចកើតហែតុខាងលើដែលជាចំនុចផ្លូវកោងផង ក៍មានរថយន្តដឹកទឹកកកហិនដាយពណ៍សមួយគ្រឿងគ្មានពាក់ស្លាក់លេខសំគាត់រថយន្តឡើយ ដែលពលរដ្ឋទីនោះអះអាងថាម្ចាស់ថៅកែរថយន្តនេះមានឈ្មោះ ហាំង ភេទប្រុសជាថៅកែររោងចក្រទឹកកកនៅឃុំវាលស្រុកកណ្ដៀងត្រង់ម្ដុំពោធិ៍កំបោនោះ ។ ដោយតៃកុងរថយន្តខាងលើនេះបានបើកយា៉ងព្រហើនលើទ្រូងផ្លូវដោយប្រើប្រាស់ល្បឿនលឿនក្នុងទិសដៅពីកើតទៅលិចច្រាស់ទិសគ្នា ក៍មកដល់ចំនុចកើតហែតុផ្លូវកោងដែរ ក៍វាក់និងម៉ូតូមកច្រាស់ទិសដែលគេបើកលើគំនូសផ្លូវអទិភាពរបស់គេសោះ ក៍រថយន្តហិនដាយនោះជ្រុលចង្កូតទៅទ្រូងផ្លូវចរាចរណ៍ខាងម៉ូតូបុកពេញមួយទំហឹង លឺស្នូតែផាំងផ្អើលអ្នកភួមិទាំងព្រឹកបណ្ដាលឲ្យមនុស្សបីនាក់ធ្លាក់ពីលើម៉ូតូស្លាប់រណូករណែលទាំងបីនៅលើដីតែម្ដងឯម៉ូតូខូចខាតយាឿងដំណំ។image (2)

លោក រ័ត្ន ក៍បន្តថាក្រោយកើតហែតុភ្លាមៗកម្លាំងនគរបាលចរាចរណ៍កហរុងនិងខេត្តបានចុះទៅដល់ដោយបន្សល់តែអ្នកស្លាប់ទាំងបីជាមួយនិងម៉ូតូដែលជាមធ្យោបាយនោះ និងរថយន្តបង្ករជាភ័ស្តតាងឯជនបើកបរជាអ្នកបង្ករឧប្បហែតុនេះបានរត់គេចខ្លួនបាត់ ហើយកម្លាំងនគរបាលយើងបានបញ្ជូនសពជនរងគ្រោះឲ្យទៅក្រុមគ្រួសារធ្វើបុណ្យឯវត្ថុតាងទាំងពីយកទៅស្នងការដើម្បីចាត់កាតាមផ្លូវច្បាប់។image image (3) image (1)