ចូល​ប្លន់​ថៅកែ​រោង​ម៉ាស៊ីនកិនស្រូវ​ទាំង​ក្បាល​ព្រលប់​នៅ​ស្រុក​បាទី​

0

ខេត្តតាកែវ៖  ​ករណី​ប្លន់​ប្រដាប់អាវុធ​មួយ​បានកើត​ឡើង​នៅ​រោង​ម៉ាស៊ីនកិនស្រូវ​មួយកន្លែង​ស្ថិតនៅ​ខាងកើត​ផ្សារ​ចំបក់ ក្នុងភូមិ​សីហា ឃុំ​ចំបក់ ស្រុក​បាទី ខេត្តតាកែវ​។ តាម​សេចក្តីបំភ្លឺ​របស់​ម្ចាស់ផ្ទះ​ដែលជា​ជនរងគ្រោះ​ឈ្មោះ​ហ៊ុល លាង អាយុ​៣៦ ជា​ប្តី និង ប្រពន្ធ​ឈ្មោះ សៀងDSC00772 ស៊ី​រ៉េ​ន អាយុ​៣១​ឆ្នាំ បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​៧​និង​៤០​នាទី​យប់​ថ្ងៃទី​៩ ខែ​កក្ត​ដា ឆ្នាំ​២០១៥ មាន​ក្រុមចោរ​បីនាក់​ប្រដាប់​ដោយ​អាវុធខ្លី​មួយ​ដើម​មិន​ស្គាល់​ម៉ាក និង អាកា​មួយ​ដើម បានធ្វើ​សកម្មភាព​ចូលមក​ផ្ទះ​របស់គាត់​ដោយ​យក​កន្ត្រៃ​កាត់រ​បងសំណាញ់​ដែក​ខាងក្រោយ​ផ្ទះ​ផ្នែក​ខាងស្តាំ​រួច​បាន​ចូលមក​ភ្ជុង​គំរាម​គាត់​និង​បាន​បាញ់​២​គ្រាប់ មួយ​គ្រាប់​ផ្ទុះ និង មួយ​គ្រាប់​ទៀត​មិនបាន​ផ្ទុះ​ទេ​។​ម្ចាស់ផ្ទះ​បាន​បន្តទៀតថា ក្រោយ​ធ្វើ​សកម្មភាព​ប្លន់​បានសម្រេច​ដោយ​យកប្រាក់​អស់ ២០​លាន​រៀន ប្រាក់​ដុល្លា​៤៥០​ដុល្លា ចិ​ញ្ជៀ​ន​មាស​២​ជី និង​ទូរ​សព្ទ​ដៃ​៤​គ្រឿង ពួកវា​បាន​ចេញទៅ​ទិសខាងកើត​បាត​តែម្តង​។DSC00774 ក្រោយពី​មានការ​ប្លន់​ប្រដាប់អាវុធ​នេះ​បាន​កើតឡើង​ចប់​ភ្លាមៗ សមត្ថកិច្ច​ស្រុក​បាទី​ចុះមក​អន្តរាគមន៍​ជួយ​ដល់​ជនរងគ្រោះ​ដែរ តែ​ហួសពេល​ទៅហើយ ព្រោះ​ក្រុម​ជនសង្ស័យ​ប្លន់​ប្រដាប់អាវុធ​នោះបាន​គេចខ្លួន​បាត​ស្រមោល​អស់​ទៅហើយ ដោយ​បន្សល់ទុក​វត្ថុតាង​ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​មាន ស្បែកជើង​ប៉ា​តា​ខាងស្តាំ​មួយ​ចំហៀង កន្ត្រៃ​កាត់​ដែក​មួយ និង សំបក់​ក​ន្ទុះ​គ្រាប់​មួយ​នៅ​និង​ផ្ទះ​ជនរងគ្រោះ ឯ​ចំណែក​ជនរងគ្រោះ​វិញ​ពួកវា​មិនបាន​បង្ក​របួសស្នាម​អ្វី​ទេ គឺ​គ្រាន់តែ​បាត់បង់​ទ្រព្យសម្បត្តិ​ប៉ុណ្ណោះ​។ ករណី​ខាងលើនេះ​សមត្ថកិច្ច​ស្រុក​បាទី​មិនទាន់​កំណត់​មុខសញ្ញា​ក្រុមចោរប្លន់​ប្រដាប់អាវុធ​នេះ​បាន​នៅឡើយ​ទេ ដោយ​កម្លាំង​របស់លោក​កំពុងតែ​ដុតដៃដុតជើង​ស្រាវជ្រាវ​លើ​រឿងនេះ​៕​DSC00773