​នគ​បាល​បាន​ចុះ​ចាប់​អ្នក​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​បាន​ចំនួន​៩​នាក់​ដកហូត​ថ្នាំញៀន​២​កញ្ចប់​ម៉ូ​ូ​តូ​៥​គ្រឿង​

0

​ខេត្តបន្ទាយមានជ័យ​
​កម្លាំង​នគរបាល​ស្រុក​ស្វាយចេក​បាន​សហ​ការណ៍​គ្នា​ជាមួយនិង​កំលាំង​នគរបាល​ក្រុង​សិរីសោភ័ណ​បាន​ចុះ​ស្រាវជ្រាវ​រហូត​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​បាន​ចំនួន​៩​នាក់​នៅ​ថ្ងៃទី​១០​ខែកក្កដា ឆ្នាំ​២០១៥​នេះ​ក្រោយពី​ជនសង្ស័យ​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​នៅ​ស្រុក​ស្វាយចេក​រួច​នគ​បាល​បាន​បន្តទៅ​ចាប់​អ្នក​ជក់​និង​អ្នក​ចែកចាយ​គ្រឿង​ញ​បាន​ចំនួន​៨​នាក់​ថែម​បន្តទៀត​។​
​លោក​ឧ​ត្ត​ម​សេនី​យ៏​ត្រី​អាត់​ខែម​ស្នងការ​នគ​បាល​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹងថា​ដោយមាន​បទបញ្ជា​ពី​ថ្នាក់លើ​បានដាក់​បញ្ជា​យ៉ាង​តឹងរឹង​ដល់​នគ​បាល​នៅក្នុង​ខេត្ត​ទាំងអស់​ត្រូវ​ចុះបង្ក្រាប​គ្រឿងញៀន​នៅក្នុង​ខេត្ត​របស់ខ្លួន​ឲ្យ​អស់​ដើម្បី​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ឃុំ​របស់​ឲ្យ​បាន​សុខសាន្ត​។​ជាក់ស្តែង​នៅ​ថ្ងៃទី​១០​នេះ​កលាំង​នគ​បាល​ក្រុង​សិរីimageសោភ័ណ​បាន​សហ​ការណ៍​គ្នា​ជាមួយ​កំលាំង​នគ​បាល​ស្រុក​ស្វាយចេក​ចុះ​ចាប់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៩​នាក់​ហើយ​បាន​ដកហូត​ថ្នាំញៀន​២​កញ្ចប់​និង​ម៉ូតូ​៥​គ្រឿង​គោយន្ត​ច្នៃ ១​គ្រឿង​ទូរស័ព្ទដៃ​១១​គ្រឿង​និង​សម្ភារៈ​សម្រាប់​ជក់​មួយចំនួនទៀត​។​លោក​អាត់​ខែម​បាន​បន្តទៀតថា​សម្រាប់​ជនសង្ស័យ​ទាំង​៩​នាក់ មាន​ម្នាក់​ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន និង​៨​នាក់​ជា​អ្នកប្រើប្រាស់​។​ក្រោយពី​នគ​បាល​សួ​នាំ​ជនសង្ស័យ​ទាំង​៩​នាក់​នោះ​រួចមក​ពួកគេ​បាន​ឆ្លើយ​សារភាពថា​ខ្លួន​ពិតជា​បាន​ជក់​និង​លក់​គ្រឿងញៀន​ពិតប្រាកដ​ដូច​ការ​ចោទ​របស់​ស​មិត្ត​កិច្ច​ពិត​ប្រក​ដ​ម៉ែន​ដោយសារ​តែមាន​ភស្តុតាង​និង​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ទៀត​នោះ​ស​មិត្ត​កិច្ច​បាន​កសាង​សំនុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​៕image (3) image (1)