កំពត៖ បុរសម្នាក់បានកាប់សម្លាប់ទៅលេីប្រពន្ធរបស់ខ្លួនរួចហេីយក៏បានទៅចងកសម្លាប់ខ្លួនឯង ដោយមិនដឹងមូលហេតុ ត្រូវបានប្រជា
ពលរដ្ឋរស់នៅក្បែរខាង ប្រទះឃើញ នៅវេលាម៉ោងជាង៣រសៀល ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៥ ក្នុងផ្ទះរបស់ពីរនាក់ប្តីប្រពន្ធ ស្ថិតនៅក្នុងភូមិព្រែកក្រែង ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត។
លោកគង់ សុខនប្រធាន ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តបានដឹងថា: ជនរងគ្រោះជាប្រពន្ធ មានឈ្មោះលេង ផាត អាយុ៥៨ឆ្នាំ និងបុរសជាប្តីជនដៃដល់ឈ្មោះអ៊ូច សុខន អាយុ៦០ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។
លោកបានបន្តទៀតថា: តាមការពិនិត្យ និង ធ្វើកោសល្យវិច្ច័យនៅកន្លែងកេីតហេតុលោកបាន សន្និដ្ឋានថា គឺបុរសជាប្តី បានប្រើប្រាស់កាំបិតខ្វែវវែង កាប់ទៅលេីប្រពន្ធដែលជាជនរងគ្រោះជាច្រេីនកាំបិត បណ្តាលឲ្យស្លាប់ភ្លាមៗនៅក្នុងផ្ទះ ។ បន្ទាប់ពីកាប់សម្លាប់ប្រពន្ធរួចមកបុរសជាប្តីបានរត់ទៅចងកសម្លាប់ខ្លួនឯងជាក្រោយខណៈគ្មានមនុស្សផ្សេងទៀតនៅក្នុងផ្ទះជាមួយ ។
តាមសារក្សីនៅកន្លែងកេីតហេតុបានបញ្ជក់ថា: ពីរនាក់ប្តីប្រពន្ធនេះ ឧស្សាហ៍ឈ្លោះទាស់សំដីគ្នា ស្ទើររាល់ថ្ងៃ គ្មានអ្នកណានៅក្បែរបានទេ។
សាកសពទាំង២នាក់ប្តីប្រពន្ធត្រូវបានកម្លាំងនគរបាលជំនាញ បានប្រគល់ទៅឲ្យក្រុមគ្រួសារ ដេីម្បី ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕



































