​ឯកឧត្តម​បណ្ឌិត ងួន ញ៉ិល បាន​បញ្ជាក់ថា​គ្មាន​ដីព្រៃ​សូម្បី​តែមួយ​ច​ង្អា​ម​ក្នុង​ខេត្តកំពង់ធំ និង​មាន​វិធានការ​សម្រាប់​យកឈ្មោះ​ទៅប្រើ​ប្រាស់​ដើម្បី​គេង​យក​ដី​រដ្ឋ​

0

ខេត្តកំពង់ធំៈ ផ្ទៃ​ជាង​២០០០​ហិច​តា ដែល​លោក អេង សុ​ភេ​ន ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ​ខេត្តកំពង់ធំ លួច​ប្រើប្រាស់ ឈ្មោះ ឯកឧត្តម​បណ្ឌិត ងួន ញ៉ិល អនុប្រធាន​ទី​២ រដ្ឋសភា និង​ជា​ថ្នាក់ដឹកនាំ​កំពូល មកប្រើប្រាស់​អែបអាង ថា​ជា​ដី​រប​ស់ឯក ឧ​ត្ត​ម សម្រាប់​ការធ្វើ​ដី​សម្បទាន​សង្គមកិច្ច នោះ​ត្រូវបាន​បែកធ្លាយ​ការពិត ថា​នេះ​ជា​ល្បិចកល់​របស់លោក អេង សុ​ភេ​ន ដែលជា​ក្បាលម៉ាស៊ីន បំ​រ៉ុង​លេប​ត្របាក់​ដីព្រៃ​យកមក​ធ្វើជា​កម្ម​សិទ្ធ ក្រោមរូបភាព បន្លំ​ជា​ដី​សង្គមកិច្ច ហើយ​យកឈ្មោះ​ថ្នាក់ដឹកនាំ​មក​លាភ​។​IMG_8157 - Copy
​ដីព្រៃ​រាប់ពាន់​ហិច​តា នៅ​ចំនុច ៥៥ ស្ថិតនៅ​ចំនុច មុម​៣ មានស្រុក​សណ្តាន់ ស្រុក​ប្រាសាទ​សំបូរ និង​ស្រុក​សន្ទុក ដែល​កំពុងតែ​ត្រូវបាន​រុក​រា​ន្ទ​កាប់បំផ្លាញ ដុត​ព្រៃ​វាទទី​យក​ដី​យកមក​ធ្វើជា​កម្ម សិទ្ធ ដោយ​ពុំមាន​ការហាមឃាត់ និង​តែ​ជា​បក្ស​ពួកលោក អេង សុ​ភេ​ន បាន​តាំងខ្លួន​ជា គណៈកម្មការ​ចែក​ដីស​ង្គ​ម​កិច្ច ហើយ​បាន​យកលុយ​ពី​ប្រជាពលរដ្ឋ ពី​១៥០ ទៅ ២០០​ដុល្លា ដើម្បី​ជា​ថ្នូរ​និង​ការទទួល​ដី ដែលមាន​ក្បាល ៥០ គុណ​៧០ និង​ដីចំការ​៥​ហិច​តា ដែល​ត្រូវបាន​រី​អង្គាស​ពី​ប្រជាពលរដ្ឋ​បាន​រាប់ពាន់​គ្រួសារ ដោយ​អាង​ថា​យកលុយ​ទាំងនេះ​មក​រត់​ការសុំ​ដី សង្គមកិច្ច​នៅ​ចំនុច ៥៥ ស្រុក​សណ្តាន់ ដែលជា​សន្យា​ខ្យល់​របស់​បក្ស​ពួកលោក អេង សុ​ភេ​ន ។​20150625_153450
​ក្រោយពី​បែកធ្លាយ​ពត៌មាន​ថា លោក អេង សុ​ភេ​ន ពុំមាន​សិទ្ធិ​ក្នុង​ការទទួល​ការរៀបចំ​ដីធ្លី ក្នុង​គម្រោង​ដី​សម្បទាន សង្គមកិច្ច លោក​អេង សុ​ភេ​ន បាន​ប្រើល្បិច​មួយ​ដើរ​បិទមាត់​សូម​ប៉ាន់ ទូរទស្សន៍ កាសែត ក្នុង​ខេត្តកំពង់ធំ ដោយ​ឲ្យ​លោក យ៉ុ​ន មាន​តួនាទី​ជា​គណៈកម្មការ​ចែក​ដីធ្លី​សម្បទាន​សង្គមកិច្ច សម្រួល​កុំ​ឲ្យ​មានការ​ចុះផ្សាយ​រឿង​ដីធ្លី ចំនុច ៥៥​នេះ​ទៀត ក្រុមការងារ​លោក និង​ចែក​ដី​ឲ្យ​ម្នាក់ ៥​ហិច​តា ជា​ថ្នូរ​និង​ការបិទ​ពត៌មាន តែ​សម្រាប់​លោក អេង សុ​ភេ​ន កំពុងតែ​លាក់ខ្លួន ដើរ​បិទមុខ ។​20150625_153111
​ពាក់​ព័​ន្ឋ​ទៅនឹង​ការរៀបចំ​ដីធ្លី​នៅ​ចំនុច ៥៥​នេះ តាម​ប្រភព​រាយ​ការច្បាស់​ការ បាន​ឲ្យ​អោយដឹងថា ការឃុបឃិត​គ្នា​ដោយ មាន​លោក អាំ ប៊ុន​ថា នាយរង​ខ​ណ្ទ​រដ្ឋបាល​ព្រៃឈើ​កំពង់ធំ និង​ប្រធាន​មន្ទីរ​អន្តរ​វិស័យ ព្រមទាំង​ជំនួយការ​ឯកឧត្តម អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ ព្រមទាំង​អភិបាលស្រុក​សណ្តាន់ បានរៀបចំ​គម្រោង​ប្លន់​ដីព្រៃ​របស់​រដ្ឋ ដើម្បី ផលប្រយោជន៍​របស់​ប​ក្ស​ពួកខ្លួន ដោយ​អះអាងថា យក​ប្រជាពលរដ្ឋ​ពី​ខេត្តកំពង់ចាម មក​រស់នៅក្នុង​ដី​សម្បទាន​ក្នុង ខេត្តកំពង់ធំ ខណៈពេលដែល​ប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ធំ ស្ថិតក្នុង​ភាពក្រីក្ររ ខ្លះ​រកតែ​ដី​ដាំ​ស្លឹកគ្រៃ​មិនបាន​ផង តែ បែរជា​អាជ្ញាធរខេត្ត​មើលមិនឃើញ មិន​គិតគូរ ។​3 - Copy
​ឯកឧត្តម​បណ្ឌិត ងួន ញ៉ិល អនុប្រធាន​ទី​២ រដ្ឋសភាជាតិ បាន​អគុណ​ចំពោះ​សារពត៌មាន ដែល​បានធ្វើ​ការចុះផ្សាយ ស្តីពី​ការ​លួច​យកឈ្មោះ​ឯកឧត្តម ប្រើប្រាស់​ដើម្បី​ផលប្រយោជន៍​របស់​បក្ស​ពួកខ្លួន ឯកឧត្តម បាន​ផ្តាំផ្ញើរ​តាមរយះ​ជំនួយការ​មក​ថា អគុណ​យ៉ាងខ្លាំង​ដែល​សារពត៌មាន​បាន​ចុះផ្សាយ ព្រោះ​កន្លងមក​ឯកឧត្តម ពុំបាន​ដឹងថា​មាន​គេ​លួច យកឈ្មោះ​ទៅប្រើ​ក្នុង​ផ្លូវខុស​បែបនេះ​ទេ ហើយ​ឯកឧត្តម បណ្ឌិត​បាន​បញ្ជាក់ថា ឯកឧត្តម គ្មា​ដីព្រៃ​សូម្បី​តែមួយ​ច​ង្អា​ម ក្នុង​ខេត្តកំពង់ធំ​នោះទេ ហើយ​នៅពេលដែល​ឯកឧត្តម​បណ្ឌិត​មក​កំពង់ធំ ក្នុងពេល​ឆាប់ៗ​នេះ និង​មាន​វិធានការ​ចំពោះ អ្នក​ដែល​លួច​យកឈ្មោះ​ទៅប្រើ​។​
​ន​។​