ខេត្តកំពត៖ ព្រែកចាក គឺជាច្រកទ្វារមួយយ៉ាងសំខាន់ ក្នុ្កងការនាំទំនិញ ពីប្រទេសមួយទៅប្រទេសមួយ ដូចច្នេះស្ថាប័នគយច្រកទ្វារនេះ មានតួនាទីក្នុងការគ្រប់គ្រងទំនិញគ្រប់បែបយ៉ាង ដើម្បីប្រមូលថវិកាចូលរដ្ឋ តែផ្ទុយទៅវិញ ទំនិញទាំងអស់ត្រូវបែកខ្ញែកពីគ្នា គេចវាងទៅគ្រប់ច្រកល្ហក ដោយមិនទទួលខុសត្រូវចំពោះតួនាទីរបស់ខ្លួនទ្បើយ ។
បើតាមប្រសាសន៍របស់ប្រជាពលរដ្ឋ បានឲ្យដឹងថា បើគាត់ទៅតាមផ្លូវត្រង់ នោះនឹងចំណាយអស់ថវិកាច្រើន ដោយបង់ឲ្យគ្រប់ស្ថាប័នទាំងអស់ ដូចច្នេះប្រាក់ចំនេញនៅសល់តិចតួចណាស់ ម្លោះហើយក៏ដឹងគេចវាងតែម្តងទៅ គ្រាន់តែបង់ឲ្យគយមកស្ទាក់យកលុយតែម្តងៗប៉ុណ្ណោះ ហើយផ្លូវច្រកវាងនេះ ក៏មិនមានការហាមឃាត់ តឹងរឹងទ្បើង ដោយគាត់អាចដឹងបាន
ទាំងថ្ងៃតែម្តង ផ្លូវដែលវាងនោះមានចម្ងាយ ពីទីស្នាក់ការគយប្រហែលជា ២០០ម៉ែត្រ ទៅ៣០០ម៉ែត្រប៉ុណ្ណោះ គឺអាចមើលគ្នាឃើញគ្រប់នាទី ទង្វើរទាំងអស់នេះ បញ្ជាក់ឲ្យឃើញថា ផ្លូវគេចវាងនេះ ស្ថិតនៅក្នុងការគ្រប់គ្រងរបស់គយ ដូចច្នេះ
គយចង់បើកក៏បាន បើចង់បិទវិញក៏បានដែរ ព្រោះភូមិសាស្ត្រផ្លូវនេះ គយអាចក្តាប់បានទាំងអស់ ដោយមិនបាច់ស៊ើបអង្កេតយូរទ្បើយ ហើយកំលាំងប្រចាំការនៅទីស្នាក់ការ គយច្រកទ្វារព្រែកចាកនេះ មានគ្រប់គ្រាន់ ចំណែកគយចល័តក៏មាននៅគ្រប់ច្រកល្ហកទៀតផង ។
នេះគឺជាទង្វើរមួយ ធើ្វឲ្យបាត់បង់សណ្តាប់ធ្នាប់ ច្រកទ្វារនេះម្យ៉ាង ម្យ៉ាងទៀត ក៏អាចនាំឲ្យបាត់បង់ចំណូលពន្ធ ថវិកាចូលរដ្ឋផងដែរ ៕