របួសធ្ងន់​និង​ស្រាល​៣​នាក់​ក្នុង​ហេតុ​ការគ្រោះថ្នាក់​ចរាចរណ៍រ​វាង​ម៉ូតូ​និង​រថយន្ដ​កាមរី​ហើម​

0

​កំពង់ធំ​= ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍ មួយ​បាន​កើតឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ ០៦ ក្នុង​ទឹកដី​ខេត្តកំពង់ធំ​ត្រង់ចំនុច​ភូមិ​ថ្នល់​បែក ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ រវាង​រថយន្ដ កាមរី​ហើម​ពណ៍​ស្លែ​បុក​គ្នា​ជាមួយ​ម៉ូតូ​វែ​វ អាល​ហ្វា​ពណ៍​ខ្មៅ ។​Image73
បើតាម​ប្រភព​ព​ត័​មាន​ពីរ​ប្រជា​ពល​រដ្ន បានអោយដឹងថា​មុខ​ពេល​កើត ហេតុ គេ​ឃើញ រថយន្ដ​កាមរី​ហើម ពណ៍​ស្លែរ​ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង មកដល់​ចំនុចកើតហេតុ ក៏បាន​បត់​ធ្វេ​ង ចូល​កន្លែង​កាត់សក់​នៅមុខ រដ្ន​បាល​ព្រៃឈើ​ស្ទោង ជិត​ផុត​ទៅហើយ ស្រាប់តែ មាន​ម៉ូតូ​វែ​វ អាល​ហ្វា ជិះ​គ្នា​៣​នាក់​ធ្វើដំណើរ​ពី​ត្បូង​មក​ជើង មកដល់​ចំនុចកើតហេតុ​ក៏​បុក រថយន្ដ​កាមរី​នេះ​ចំ​ពីរ​ក្រោយ​នៃ​រថយន្ដ​ពេញទំហឹង​តែម្ដង ។​Image76
រថយន្ដ​កាមរី​ពាក់​ផ្លាកលេខ កំពង់ធំ ២​អា ០៦៥៨ បើកបរ​ដោយ​ម្ចាស់​ឈ្មោះ អ៊ា​ត សាវឿន ភេទ​ប្រុស អាយុ ៥០​ឆ្នាំ រស់នៅ​ភូមិ ដំរី​ជាន់ខ្លា ឃុំ​ដំរី​ជាន់ខ្លា ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ត្រូវបាន​រត់​កិ​ច​ខ្លួន ក្រោយពេល​បុក​គ្នា​រួច​ឃើញ​សភាព​ធ្ងន់ធ្ងរ ចំណែក​ម៉ូតូ វែ​វ អាល​ហ្វា ពណ៍​ខ្មៅ ពាក់​ផ្លាក់លេខ កំពង់ឆ្នាំង ១​អា ៦៥៩២ អ្នកបើកបរ​ម៉ូតូ ឈ្មោះ លន់ សុខុម អាយុ ៤១​ឆ្នាំ រស់នៅ​ភូមិ កំពង់ធំ សង្កាត់​កំពង់ធំ ក្រុង​ស្ទឹងសែន បាន​រងរបួស ធ្ងន់​សន្លប់​នៅ​ពេទ្យ អ្នករួមដំណើរ​ឈ្មោះ ជា សោ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ រស់នៅ​ភូមិ រការ ឃុំ​ស្រ​យ៉ូ​វ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ របួសស្រាល និង​ម្នាកទៀត ឈ្មោះ ឌុល រស្មី ភេទ​ប្រុស អាយុ ២៧​ឆ្នាំ រស់នៅ​ភូមិ​មានជ័យ ឃុំ​មានជ័យ ស្រុក សណ្ដាន ខេត្តកំពង់ធំ របួសស្រាល ។​Image77
​ក្រោយ ពី​សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់ស្វាយ ធ្វើការ​វាស់វែង​រួច​ក៏​ប​ញ្ចូ​ន​ទាំង​រថយន្ដ​ទាំង​ម៉ូតូ​ទៅ​រក្សាទុក នៅ​ស្នងការដ្ឋាន នគរបាល​ស្រុក កំពង់ស្វាយ រងចាំ​ដោះស្រាយ​គ្នា​តាមច្បាប់ ចំណែក អ្នករបួស​បញ្ចូនទៅ​មន្ទីរពេទ្យ​៕​ប៊ុន រិទ្ធី​

Image741436601981141