ខេត្តឧត្តរមានជ័យ
បុរសពីនាក់ត្រូវជាចៅសំណប់លោកយាយអង្គុយហូបបាយរួមគ្នា មានមាន់មួយក្បាលរត់ឡើងចឹកបាយចៅម្នាក់អោយដេញ ចៅម្នាក់ទៀតមិនព្រមដេញចេញកើតឡើងជំលោះទាញចបជីវាយត្រូវត្រង់ក្បាលបណ្តាលអោយស្លាប់ម្នាក់។ អំពើឃាតកម្មនេះ កើតឡើងវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១០ខែកក្កដាឆ្នាំ២០១៥។នៅចំណុចភូមិអូរក្រវ៉ាន់ សង្កាត់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។សមត្ថកិច្ចប៉ូលីសក្រុងសំរោងនិយាយថា អំពើឃាតកម្មនេះ បង្ករដោយជនដៃដល់ឈ្មោះ គី រស្មី ប្រុសអាយុ២៨ឆ្នាំ លើជនរងគ្រោះឈ្មោះ គី ចាន់រា ប្រុសអាយុ២៤ឆ្នាំ ជាទាហានក្នុងកងពលធំលេខ២ ។អ្នកទាំងពីត្រូវជាបងប្អូនជីដូនមួយបែកពីគ្រួសារយូរឆ្នាំមកហើយបានមករស់នៅជាមួយតាយាយរួមគ្នាក្នុងភូមិកើតហេតុខាងលើ ។
លោកយាយ ប៉ម រី ត្រូវជាជីដូនរបស់ជនដៃដល់និងជនរងគ្រោះនិយាយថា រឿងរាវដំបូងកើតឡើង ចៅទាំងពីនាក់បានកំពុងហូបបាយរួមគ្នាលើក្រែមួួយស្រាប់តែមានមាន់មួយរត់ឡើងចឹកបាយ ភ្លាមនោះអាចៅ(ជនដៃដល់)បានស្រែកទៅអាចៅជនរងគ្រោះថា ឯងម្តេចមិនដេញមាន់ចេញ ចៅជាជនរងគ្រោះឆ្លើយតបតថាដេញវាធ្វើអ្វីអោយវាស៊ីទៅអាណិតវា ។ខណះនោះចៅទាំងពីក៏បានឈ្លោះប្រកែកគ្នាដល់តឹងសសៃករដាក់គ្នាទៅវិញទៅមក ។ពេលនោះលោកយាយក៏ស្រែកឃាត់ដល់ចៅ តែចៅទាំងពីមិនស្តាប់រហូតឈានដល់ការវាយតប់គ្នាបានកើតឡើង ។ពេលនោះចៅជាជនដៃដល់បានរត់ទៅយកចបចីក
មកវ៉ាយដល់ជាជនរងគ្រោះជាច្រើនចប បណ្តាលអោយដូលសន្លាប់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ៕


































