សៀមរាប : លោក វរសេនីយ៍ទោ ជា វុទ្ធី នាយរងការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានអញ្ជើញធ្វើជាគ្រូបង្គោលក្នុងការធ្វើបទបង្ហាញស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកនិងបង្ហាត់បង្រៀនជាក់ស្តែងក្នុងការបញ្ជានិងបញ្ជៀសការកកស្ទុះចរាចរណ៍ដល់កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាបដែលមានសិក្ខាកាម ចូលរួមរៀនសូត្រចំនួន ១៧៦ នាក់ ។ លោក វរសេនីយ៍ទោ ជា វុទ្ធី បានបញ្ជាក់ថាសម្រាប់ការធ្វើបទបង្ហាញខាងលើនេះមានរយះពេលបីថ្ងៃចាប់ពីថ្ងៃទី០៩ ដល់ ថ្ងៃទី ១១ ខែ កក្តដា ឆ្នាំ ២០១៥ ហើយបានសិក្សារៀនសូត្រផ្ទាល់នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាបគឺក្នុងគោលបំណង ដើម្បីរួម
សហការណ៍គ្នាក្នុងការ ការពារលើការងារបញ្ជានិងបញ្ជៀសការកកស្ទុះចរាចរណ៍ពិសេសក្នុងការសម្រួលចរាចរណ៍ជូនដល់ប្រតិភូគ្រប់លំដាប់ថ្នាក់ ក៏ដូចជា បញ្ជានិងបញ្ជៀសការកកស្ទុះចរាចរណ៍ជូនដល់អ្នកបើកបរគ្រប់រូបអោយមានការប្រុងយ័ត្នខ្ពស់ក្នុងការបើកបរ ព្រោះខេត្តសៀមរាបគឺជាបំតន់ទេសចរណ៍ ។ ដោយលោក វរសេនីយ៍ទោ ជា វុទ្ធី នាយរងការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានមានប្រសាសន៍បញ្ជាក់ទៀតថាថ្វីត្បិតតែកម្លាំងនគរបាលចរាចរណ៍និងកម្លាំងកងរាជអាវុធហត្ថស្ថិតនៅអង្គភាពខុសគ្នាក៏ពិតមែនតែការអនុវត្តរួមជាកងកម្លាំងប្រដាប់មានតួនាទីក្នុងការសហការណ៍គ្នាទៅវិញទៅមកហើយអ្វីដែលពិសេសនោះគឺត្រូវតែអនុវត្តអោយបានជាដាច់ខាត់នូវរាល់ភារះកិច្ចដែលថ្នាក់លើប្រគល់ជូន លើសពីនេះគឺដើម្បីអោយស្របទៅនឹងពាក្យស្លោក ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ៕ លោក ព្រិន្ទបាលទោ ខេង ខេមរា


































