​លោក​អធិការ​ន​គល​បាល​ក្រុង​សៀមរាប​បាន​ឆ្លើយបំភ្លឺ​រឿង​ចោទប្រកាន់​ក្នុង​សំបុត្រ​អាណា​មឹក​

0

​សៀមរាប : លោក​វរសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុង អធិការនគរបាល​ក្រុង​សៀមរាប​បានផ្តល់​កិច្ច​សម្ភាស៍​ដល់​អ្នកយក​ព័​ត៍​មាន​កាលពី​រសៀល​ថ្ងៃទី​១១ ខែ កក្ត​ដា ឆ្នាំ ២០១៥ ពាក់ព័ន្ធ​និង​លិខិត​អាណា​មឹក​ដែល​បាន​បោះ​កាលពី​ថ្ងៃទី ០៧ ខែ កក្ត​ដា ឆ្នាំ ២០១៥ កន្លងទៅ ក្នុង​បរិវេណ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដែលមាន​ខ្លឹមសារ​ក្នុង​លិខិត​នោះបាន​សរសេរ ចោទប្រកាន់​ទៅលើ​រូបលោក​ថា ការរៀបចំ ដំឡើង​ឋា​នះ តួនាទី​មន្ត្រី​ក្នុង​អង្គភាព ដំឡើង​តែ​បក្ខពួក​ខ្លួន និង​បានសរសេរថា​លោក​អធិការនគរបាល​ក្រុង​សៀមរាប​បាន​ប្រើ លោក ម៉ុក បូរ៉ា ជា​មន្ត្រី​ដើរ​យកលុយ​តាម​បន​ល្បែង​ខុសច្បាប់ និង កន្លែង​ម៉ាស្សា​ក្នុង​ក្រុង​សៀមរាប ។khemra.Still013ពាក់ព័ន្ធ​និង​បញ្ហា​ខាងលើនេះ​អធិការនគរបាល​ក្រុង​សៀមរាប​បានធ្វើ​ការឆ្លើយ​បំភ្លឺថា ការរៀបចំ​ដំឡើង​ឋា​នះ តួនាទី​មន្ត្រី​ក្នុង​អង្គភាព កន្លងមក​គឺ​លោក​បានទទួល​ការណែនាំ​ពី​លោកស្នងការ និង លោក ប្រធានការិយាល័យ​បុគ្គលិក​ច្បាស់លាស់​ណាស់​គឺ​មិនអាច​ដំឡើង​ឋា​នះ តួនាទី​មន្ត្រី​ក្នុង​អង្គភាព​តាមតែ​ចិត្ត​ឯង​បាន​នោះទេ ។ កន្លងមក​ការស្នើសុំ​ដំឡើង​ឋា​នះ តួនាទី​មន្ត្រី​ក្នុង​អង្គភាព​មាន​ចំនួន ៥ លើក មកហើយ​ពុំដែល​មាន​បញ្ហា​អ្វី​ឡើយ ទើបតែ​ចុង​ក្រោយនេះ​លោក​អធិការ​បានទទួល​ផែនការ​ពី​លោក​ប្រធានការិយាល័យ​បុគ្គលិក​អោយ​លោក​អធិការ​ពិនិត្យមើល​មន្ត្រី​ណា មាន​សមត្ថភាព​ដើម្បី​ជំនួស​លោក​អនុសេនីយ៍ឯក ជឹម ម៉ា​រា នាយផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​ដែល​ត្រូវ​ចូលនិវត្តន៍ ក្រោយមក​លោក​អធិការ​បាន​
​ពិនិត្យឃើញថា​លោក​អនុ​ផ្នែក​មិនអាច​ឡើង​ជំនួស​លោក​ប្រធាន​ផ្នែក​បានទេ ទើប​លោក​អធិការ​បានអោយ​អទិភាព​ទៅ​លោក​អធិការរង​ទទួលបន្ទុក​ពិនិត្យមើល​មន្ត្រី​ក្នុង​ផ្នែក​របស់ខ្លួន​ក្រោយមក​បាន​ឯកភាព​ដក​លោក​អនុ​ផ្នែក​បច្ចេកទេស​វិទ្យាសាស្ត្រ​មក​ទទួល​ជា​ប្រធាន​ផ្នែក​ព្រហ្មទណ្ឌ​ហើយ​បានអោយ​លោក ម៉ុក បូរ៉ា មក​ជំនួស​លោក​អនុ​ផ្នែក​បច្ចេកទេស​វិទ្យាសាស្ត្រ​វិញ ។ លោក​វរសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុង អធិការនគរបាល​ក្រុង​សៀមរាប​បាន​ឆ្លើយបំភ្លឺ​បន្ត​ពាក់ព័ន្ធ​និង​បញ្ហា​ចោទ​ទៅលើ​រូបលោក​ថា លោក​បានអោយ​មន្ត្រីក្រោមឱវាទ​ដែលមាន ឈ្មោះ ម៉ុក បូរ៉ា​ដើរ​យកលុយ​តាម​វង់ល្បែង និង​កន្លែង​ម៉ាស្សា​នោះ គឺ​លោក​សូម​បដិសេធ​ទាំងស្រុង ។ ដោយ​លោក​អធិការ​និង​រងចាំ​ឆ្លើយបំភ្លឺ​បន្ថែមទៀត​ពេលដែល​ក្រុមការងារ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចុះមក​ត្រួតពិនិត្យ​ផ្ទាល់​នូវក្នុង​អង្គភាព​របស់លោក​ពេល​ក្រោយ ៕ លោក ខេង ខេមរា​