ជិះម៉ូតូលឿនពេកមិនប្រយ័ត្នដួលបោកក្បាលខ្លួនអែង

0

កំពង់ធំ៖ស្រ្ដីម្នាក់ជិះម៉ូតូម៉ាកសង១២៥ ពណ៍ខ្មៅ សេរីឆ្នាំ២០១៤ពាក់ផ្លាក់លេខ កំពង់ធំ 1D4437 មិនប្រយ័ត្ន ធ្លាក់ចិញ្ចើមផ្លូវដួលបោកក្បាលខ្លួនអែង នៅត្រង់ចំនុចគល់ស្ពាល់ត្រពាំងវែង ស្ថិតនៅក្នុងភូមិ ពោធ៍សែនស្នាយ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែនខេត្តកំពង់ធំ កាលពីរព្រឹកImage83ថ្ងៃទី១២ ខែកក្កដាឆ្នាំ ២០១៥ ។បើតាមប្រភពពត៍មានពីសមត្ថកិច្ច បានអោយដឹងថាស្រ្ដីរងគ្រោះឈ្មោះ ហ៊ុក ស្រីនាត អាយុ ២៣ឆ្នាំ មានកូនម្នាក់ និងប្ដីទៅធ្វើការនៅប្រទេសកូរ៉េ សព្វថ្ងៃ រស់នៅ ក្នុងភូមិ ស្រយ៉ូវត្បូង ឃុំស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មុនពេលកើតហេតុ ស្រ្ដីរូបនេះបានយកបាយ ទៅអោយឪពុកឈឺសំរាកនៅមន្ទីរពេទ្យ ចិន លុះ ត្រឡប់មកវិញមកដល់ចំនុចកើតហេតុក៏រ៉េចង្កូត ធ្លាក់ថ្នល់ ដួលបោកក្បាលតែម្ដង។Image81
តាមការសន្និដ្ឋានរបស់សមត្ថកិច្ច គឺប្រហែលជាដៃចង្កូតម៉ូតូទាក់និងចានស្រាក់ដែលបានព្យុះនិងដៃចង្កូតម៉ូតូ រួចក៏រអិលធ្លាក់ចិញ្ចើមថ្នល់ដួលបោកក្បាល រលា់តដៃជើងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់មក ក៏បញ្ចូនជនរងគ្រោះតាមរថយន្ដ សាម៉ុយទៅកាន់មន្ទីរពេទ្យភ្លាមៗ ចំណែកម៉ូតូប្រគល់អោយសាច់ញាតិបងប្អូននាំយកទៅផ្ទះ៕Image84