​ប្រជាពលរដ្ឋ​ចំនូ​ន​៦៥​គ្រូ​សារ​រស់នៅ​ក្នុងភូមិ​លេខ​៣​សង្កាត់​លេខ​១​ក្រុងព្រះសីហនុ​ទ​ទូល​បាន​សៀវភៅ​ស្នាក់នៅ​និង​សិទ្ធិ​កាន់កាប់​ដី​ប្រស​ច្បាប់​

0

​ខេត្ត​ព្រះសីហនុ​៖​ដោយ​កិច្ច​ស្យា​ពី​ម្ចាស់​ដី​ស្រប់ច្បាប់ ប្រជាពលរដ្ឋ ចំនូ​ន ៦៥​គ្រូ​សារ រស់​លើដី​ទំនាស់ មួយកន្លែង​ស្ថិត នៅក្នុង​ភូមិ​លេខ​៣ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ដែល​បាន​យល់ ព្រម​ចាក់ចេញ​ពីរ​ដី​ទំនាស់​ដោយ​គ្មាន​ការតវ៉ា​ក្នុងខណៈពេល​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ដឹកនាំ​កម្លាំងចំរុះ​ចុះ​អនុវត្តន៍​សា​ក្រម​ស្ថាន​ពរ​កាលពី​ព្រឹក​ថ្ងៃទី​១៩​ខែ​មិនា​ឆ្នាំ​២០១៥​កន្លង​ទៅនោះ ឥឡូវ​បងប្អូន ប្រជាពលរដ្ឋ​ទាំងនោះ​ពូក​គាត់​ទ​ទូល​បាន​សៀវភៅ​ស្នាក់នៅ​ពិតប្រាកដ​និង​សិទ្ធិ​កាន់កាប់​ដី​ស្របច្បាប់​តាមរយៈ​ការផ្តល់ជូន​ក្នុង​នែ​មនោសញ្ចេតនា​ពីរ​សំណាក់​ម្ចាស់​ដី​ស្រប់ច្បាប់​(​ភាគី​ឈ្នះក្តី​)​ដោយ​រៀបចំ​ជា​ឡូ​រ៏ៗ​លើ​ទីតាំង​ដី​ចាស់​ដ៍ដែល​។​20150711_094526
.​លោក ជិន សារិន អភិបាលក្រុង​ព្រះសីហនុ​ក្នុង​ឧកាស ចុះទៅ​ចែក​សៀវភៅ​ស្នាក់នៅ​និង ប្រ​គាល់​សិទ្ធិ កាន់កាប់​ដីជូ​ន​ប្រជាពលរដ្ឋ​ចំនូ​ន​៦៥​គ្រូ​សារ​កាលពី​ព្រឹក​ថ្ងៃទី​១១​ខែកក្កដា​ឆ្នាំ​២០១៥ ដែល​ធ្វើឡើង​នៅ​សាលាសង្កាត់​លេខ​១​ក្រុងព្រះសីហនុ​បាន​មានប្រសាសន៍ថា​នេះ​ជា​ទង្វើ​ល្អ​បំផុត​ហើយ​ដែល​ភាគី​ឈ្នេះ​ក្តី​មាន​ទឹកចិត្ត​សប្បរ​ស់ធ​ម៏​សុខចិត្ត​ចែករំលែក​ដី​ដែលជា​កម្មសិទ្ធិ​របស់​ខ្លូន​ផ្តល់​ជូនទៅ​ភាគី​ចាញ់ក្តី​បែបនេះ​ពីព្រោះថា​ជុំវិញ​បញ្ហារ​នេះ​បើតាម​អំណាច​សាលក្រម​របស់​តុលាការ​ភាគី​ប្រជាពលរដ្ឋ​ចាញ់ក្តី​ត្រូវតែ​ចាកចេញ​ពីរ​ទីតាំង​ដិ​ទំនាស់​ដោយ​គ្មាន​ការតវ៉ា​និង​មិន​ទទួលបាន​សំណង​អ្វិ​នោះឡើយ​។​ជាមួយគ្នានេះ​លោក ជិន សារិន ក៍​បានធ្វើ​សំណូមពរ​ទៅដល់​មន្ត្រី​ជំនាញ​ផងដែរ​ឲ្យ​ធ្វើ​យ៉ាង ណាព​ន្លឿ​ន​ក្នុងការ​ចុះបញ្ជីរ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ខាងលើ​ដើម្បី​ធ្វើ​ប​ណ្ណ័​កម្មសិទ្ធិ​ស្របច្បាប់​ឲ្យ​បាន​ឆាប់​ងាយ​ស្រូល​យកទៅ​ប្រើប្រាស់​ជា​ផ្លូវកា​តាម​អ្វីដែល​ពូក​គាត់​ចង់បាន​។​
​ ​.​បងស្រី​ហ៊ឹម​សុវណ្ណ​រី​(​ភាគី​ឈ្នេះ​ក្តី​)​បាន​និយាយ​បញ្ជាក់ថា​ទីតាំង​ដី​ទំនាស់​ខាងលើនេះ​ជា​ដី​មានប​ណ្ណ័​កម្មសិទ្ធិ​ស្របច្បាប់​របស់គាត់​ហើយ​ប្រជាពលរដ្ឋ​ដែល​មក​រំលោភបំពាន​តាំង​ទីលំនៅ​ទាំងអស់​ខាងលើនេះ​មួយ​ចំនូ​ន​សុទ្ធសឹង​ចាញ់​ពាក្យ​ញ៉ុះ​ញ៉ុ​ង​ពី​សំណាក់​ជនខិលខូច​មួយ​ចំនូ​ន​ធ្វើការ​ឃោសនា​ថា​ដី​ទីតាំង​ទំនាស់​នេះ​ជា​ដី​គ្មាន​ម្ចាស់​គ្រប់គ្រង​(​ដី​រដ្ឋ​)​ឬ​ដី​ចៅ​កែ​ចិន​ធ្លាក់​យន្តហោះ​ស្លាប់​ហើយក៍​បាននាំគ្នា​មក​វាទី​អង្កន់​ពុះ​ជ្រៀក​ជា​ឡូ​រ៍​ចែកគ្នា​កាន់​ទាំង​បំពាន​ក្នុងពេលនោះ​តែម្តង​ជាហេតុ​បង្ករ​ឲ្យ​មាន​ភាពស្មុកស្មាញ​ដល់​រូបគាត់​ជា​ម្ចាស់​ដី​ស្របច្បាប់​រយៈពេល​រាប់​ឆ្នាំ​។​
​ ​.​បងស្រី​ហ៊ឹម​សុវណ្ណ​រី​បាន​បន្តទៀតថា​ក្នុងពេល​ចុះ​អនុវត្តន៍​សាលក្រម​សាលា ដំបូង​ខេត្ត ព្រះសីហនុ​កន្លងមក​ដើមឡើយ​រូបគាត់​គីត​ថា​អ្វីៗ​អនុវត្តន៍​ទៅតាម​ផ្លូវច្បាប់​បើ​ប្រជាពលរដ្ឋ​ធ្វើការ​ប្រឆាំង​តវ៉ា​ប៉ុន្តែរ​ក្រោយមក​ដោយ​មើលឃើញ​ជាក់ស្តែង​ពី​ជីវភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​ខាងលើ​ពិសេស​បងប្អូន​ជា​ប្រជាពលរដ្ឋ​បាន​យល់ដឹង​ពី​កំហុស​របស់​ខ្លូន​ដែល​បាននាំគ្នា​រំលោភ​យក​ដី​របស់គាត់​។​រូបគាត់​ក៍​សុខចិត្ត​បរិចាក​ដី​មួយ​ចំនូ​ន​ផ្តល់​ជូនទៅ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងនោះ​វិញ​តាម​លទ្ធភាព​អាចធ្វើ​ទៅបាន​ដើម្បី​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងនោះ​មាន​ដី​ពិតប្រាកដ​សំរាប់​តាំងទី​លំនៅ​រស់​បន្តទៀត​។​20150711_094508
​ ​.​ប្រជាពលរដ្ឋ​ចាញ់ក្តី​ទាំងអស់​បាន​សម្តែង​នៅ​ទឹកចិត្ត​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​បងស្រី​ហ៊ឹម​សុវណ្ណ​រី​(​ម្ចាស់​ដី​ស្របច្បាប់​)​ដែលមាន​ចិត្ត​សប្បរ​ស់ធ​ម៏​អ​ណិ​ត​អាសូរ​ដល់​ពូក​គាត់​ទាំងអស់គ្នា​បាន​ទ​ទូល​ចំណែក​ដី​សំរាប់​សាងសង់​លំនៅដ្ឋាន​រស់នៅ​ពិតប្រាកដ​។​ក្រុម​ប្រជាពលរដ្ឋ​ខាងលើ​បានធ្វើការ​បញ្ជាក់ថា​កន្ល​ង​មក​ពូក​គាត់​ចេះតែ​នាំគ្នា​ធ្វើការ​តវ៉ា​ជាមួយ​ម្ចាស់​ដី​ស្រប់​ទាំង​បំពាន​ក៍ដោយ​សារ​តែមាន​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនូ​ន​ជា​អ្នកជំរុញ​ឲ្យ​ពូក​គាត់​នាំគ្នា​ធ្វើការ​តវ៉ា​រហូត​។​តែ​ពេលនេះ​ពូក​គាត់​មានការ​យល់ដឹង​ហើយ​គឺ​ការរំលោភបំបាន​ប៉ុនប៉ង​យក​ដី​ដែលមាន​ប​ណ្ណ័​ស្របច្បាប់​របស់​អ្នកដ៍ទៃ​វា​ជា​កំ​ហុត​ធ្ងន់ធ្ងរ​ណាស់​ចំពោះ​ផ្លូវច្បាប់ ។​
​ ​.​ជាមួយគ្នានេះ​ដោយមាន​ការសុំ​ការបំភ្លឺ​ពីរ​ប្រព​ន្ធ័​ផ្សព្វផ្សាយ កាសែត ទ​ទូរទស្សន៍​ជា ច្រើន នៅក្នុង​ស្រុក​ដែលមាន​ភាពមិនច្បាស់លាស់​អំពី​ទីតាំង​ដី​ទំនាស់​ខាងលើ ដោយ​អ្នកខ្លះ​និយាយថា​ដី​ទី តាំង​ដី​ដែល​លោក ស្រី ហ៊ឹម សុវណ្ណ​រី ឈ្នះក្តី​ខាងលើ​គឺជា​ដី​ស្ថិតនៅ​ក្នុងភូមិ​លេខ​៤ ឃុំ​អូ​ត្រះ ស្រុក​ស្ទឹង ហាវ ប៉ុន្តែរ​បញ្ហារ​នេះ​ត្រូវបាន លោក ឈិ​ត សុផាត ចៅសង្កាត់​លេខ ១​ក្រុងព្រះសីហនុ​ធ្វើការ​បញ្ជាក់ យ៉ាង ច្បាស់​ថា​ទីតាំង​ដី​ខាងលើនេះ​ជា​ដី​ស្ថិតនៅ​ក្នុងភូមិ​លេខ​៣ សង្កាត់​លេខ​១​ក្រុងព្រះសីហនុ​ដែល ជា​តំបន់​ដី​រដ្ឋបាល​លោក​គ្រប់គ្រង ក្នុងឋានៈ​ជា​ចៅសង្កាត់​លេខ​១​រយៈពេល​ជិត​៣០​ឆ្នាំ​មកហើយ ហើយ​ដី​នេះ​ក៍​គ្មាន​ការពា​ក់ព​ន្ធ័​ត្រូ​ត​ស៊ីគ្នា​ជាមួយ​ដី​ឃុំ​អូ​ត្រះ​ស្រុក​ស្ទឹងហាវ​នោះដែរ​៕20150711_094535