​មន្ដ្រី​ជំនាញ​និយាយថា​រោងចក្រ​ស្ករស​ធំជាងគេ​នៅ​អាស៊ីអាគ្នេយ៍​ ​នឹង​ដំណើរការ​ផលិតកម្មរ​បស់​ខ្លួន​នៅ​ដើមឆ្នាំ​២០១៦​ខាងមុខនេះ​

0

​ខេត្តព្រះវិហារ​​តាម​សេចក្ដីរាយការណ៍​បានអោយដឹងថា​សំណង់​រដ្ឋបាល​ក្រុមហ៊ុន​ចិន​វិនិយោគ​វិស័យ​កសិកម្ម​ដាំ​អំពៅ​និង​រោងចក្រ​ផលិត​ស្ករស​សាងសង់​នៅលើ​ទំហំ​ផ្ទៃដី​១០​គី​ទ្បូ​ម៉ែត្រ​៤​ជ្រុង​ធំជាងគេ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​កំពុងដំណើរការ​យ៉ាង​មមាញឹក​ស្ថិតនៅ​ភូមិ​ប្រើស​ក្អក​ឃុំ​ម្លូរ​ព្រៃ​២​ស្រុក​ឆែប​ខេត្តព្រះវិហារ​។​ឧបករណ៍​ថ្មីៗ​បំពាក់​អោយ​រោងចក្រ​សំរុក​ដឹកជញ្ជូន​យក​មកជា​បន្តបន្ទាប់​។​​ភាគី​មន្ទីរជំនាញ​និយាយថា​កិច្ចការ​សាងសង់​រោងចក្រ​ដ៍​ធំ​នេះ​ស្ថិតនៅក្រោម​ការឃ្លាំមើលរ​បស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC)​។​យើង​សង្ឃឹមថា​ប្រជាពលរដ្ឋ​ខេត្តព្រះវិហារ​នឹងមាន​ជីវភាព​ធូរធារ​និង​រីកចំរើន​នៅពេល​ខាងមុខ​តាមរយះ​ការវិនិយោគ​ចំណាយ​ដើមទុន​ដ៍​មហាសាល​នេះ​។​តំបន់ឧស្សាហកម្ម​មាន​លក្ខ​ណះ​ទំនើប​ដែល​បង្កប់ខ្លួន​ក្នុង​តំបន់​ដាច់​ស្រ​យ៉ា​លពី​ទី​រួម​ខេត្ត​នឹង​ក្លាយទៅជា​កូន​ទីក្រុង​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​យ៉ាង​ពិសេស​មួយ​ក្នុង​ប្រវត្តិសាស្ដ្រ​ដែល​ពលរដ្ឋ​ខេត្តព្រះវិហារ​មិន​នឹកស្មាន​ដល់​ទាល់តែសោះ​។​20150618_160819
​អាជ្ញាធរ​រួមមាន​មន្ទីរជំនាញ​និង​អង្គភាព​រដ្ឋ​ពាក់ព័ន្ធ​មួយចំនួន​បាន​ចូលរួម​សហការ​ជាមួយ​ក្រុមហ៊ុន​ចិន​រ៉ូ​យ​ហ្វេ​ង​ចុះ​សិក្សា​វាយតម្លៃ​ចំនួន​តួលេខ​ផ្ទៃដី​ព្រៃឈើ​ដែល​មានចែង​នៅក្នុង​អាជ្ញាប័ណ្ណ​វិនិយោគ​និង​រក​ដំណោះស្រាយ​ផលប៉ះពាល់​ដីស្រែ​ចំការ​របស់​ប្រជាពលរដ្ឋ​អស់​រយះពេល​ជាង​៣​ឆ្នាំ​។​កិច្ចសហការ​នេះ​បាន​ជំរុញ​អោយ​ក្រុមហ៊ុន​ចិន​មានលទ្ធភាព​ដំណើរការ​កម្មវិធី​វិនិយោគ​របស់ខ្លួន​បាន​រលូន​រហូតមកដល់​ពេលនេះ​បើទោះបី​មានការ​ប្រឆាំង​តវ៉ា​បាត់បង់​ដីស្រែ​ចំការ​ពី​អ្នកភូមិ​ជនជាតិភាគតិច​កួយ​ខ្លះៗ​ក៍ដោយ​។​មន្ដ្រី​មួយរូប​បានអោយដឹងថា​មន្ដ្រី​ជំនាញ​បច្ចេកទេស​ក្រុមហ៊ុន​រ៉ូ​យ​ហ្វេ​ង​បានធ្វើ​ផែនទី​ភូមិសាស្ដ្រ​អំពី​ផ្ទៃដី​វិនិយោគ​មួយ​ដើម្បី​មាន​ភាពច្បាស់លាស់​ងាយស្រួល​គ្រប់គ្រង​ផ្ទៃដី​ត្រូវ​ដាំ​អំពៅ​។​ក្នុង​ផែនទី​បានកំណត់​រួចស្រេច​ថា​ផ្ទៃដី​ណា​អាច​ដាំ​អំពៅ​បាន​និង​ផ្ទៃដី​ណា​ជា​របស់​អ្នកភូមិ​ដែល​មិនទាន់​ដោះស្រាយ​ផលប៉ះពាល់​រួច​នៅ​ទ្បើ​យ​។​​ភ្នាក់ងារ​រាយការណ៍​ថា​ពេលនេះ​ក្រុមហ៊ុន​ចិន​កំពុង​ជួប​បញ្ហា​ខ្វះ​ពូជអំពៅ​ហើយ​បាន​ងាក​ទៅ​ដាំ​ស្រូវ​បណ្តោះអាសន្ន​សិន​លើ​ផ្ទៃដី​វិនិយោគ​ដែល​នៅ​ទំនេរ​រាប់រយ​ហិកតា​។​ពូជស្រូវ​មួយចំនួន​ក្រុមហ៊ុន​ចិន​បាន​ទិញ​ពី​មន្ទីរ​កសិកម្ម​ខេត្តព្រះវិហារ​និង​ពូជស្រូវ​មួយចំនួនទៀត​ពង្វាស់​ជាមួយ​អ្នកភូមិ​ដោយ​ចែក​ផលប្រយោជន៍​៥០​ភាគរយ​ម្នាក់​ហើយ​បានធ្វើ​កិច្ចសន្យា​ត្រឹមត្រូវ​។​​លោក​ពឹង​ទ្រី​ដា​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តព្រះវិហារ​បានអោយដឹង​ថា​នៅក្នុង​របាយការណ៍​ក្រុមហ៊ុន​ចិន​គឺ​លទ្ធផល​សាងសង់​រោងចក្រ​ស្ករស​បាន​ប្រមាណ​៧០​ភាគរយ​ក្នុងនោះ​ម៉ូ​ទ័​រ​និង​ធុង​ស​ម្ងួ​ត​ស្ករស​បាន​តម្លើង​រួចរាល់​ហើយ​។​ក្រុមហ៊ុន​សំអាត​ផ្ទៃដី​វិនិយោគ​បាន​ប្រមាណ​៣៥០០០​ហិកតា​រីឯ​ដំណាំ​អំពៅ​ក្រុមហ៊ុន​ដាំ​បាន​ប្រមាណ​១​ម៉ឺន​ហិកតា​រួចហើយ​ក្នុងនោះ​មាន​បុគ្គលិក​កម្មករ​ខ្មែរ​ប្រុស​ស្រី​ធ្វើការ​ចំនួន​២​ពាន់​នាក់​។​​លោក​បន្តថា​ក្រុមហ៊ុន​បាន​ងាក​ទៅ​ដាំ​ស្រូវ​បាន​ចំនួន​រាប់រយ​ហិកតា​ដោយសារ​ខ្វះ​ពូជអំពៅ​គឺ​នៅ​ខែវិច្ឆិការ​ឆ្នាំ​២០១៥​ខាងមុខ​ក្រុមហ៊ុន​នឹង​បន្តការងារ​វិនិយោគ​ដាំ​អំពៅ​ទ្បើង​វិញ​។​រោងចក្រ​ស្ករ​សនឹង​ដំណើរការ​ផលិតកម្មរ​បស់​ខ្លួន​យ៉ាងយូរ​នៅក្នុង​ខែមករា​ឆ្នាំ​២០១៦​ខាងមុខ​។​លោក​លើកទ្បើង​ថា​តួលេខ​ផ្ទៃដី​វិនិយោគ​មិន​គ្រប់​ចំនួន​ដូច​នៅក្នុង​អាជ្ញាប័ណ្ណ​នោះទេ​ព្រោះ​ផ្ទៃដី​មួយចំនួន​ប៉ះពាល់​ដីស្រែ​ចំការ​របស់​អ្នកភូមិ​តម្រូវអោយ​ក្រុមហ៊ុន​កាត់​វា​ចេញ​ខ្លះ​៕