​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ពីបទ​ប្រើ​អំពើហិង្សា​ដោយ​ចេតនា​

0

​ខេត្តបន្ទាយមានជ័យ​
​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឱ​បូ​រិន្ទ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បានឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​១១ ខែកក្កដា​នេះ​ថា​យោងតាម​ពាក្យបណ្ដឹង​ចុះ​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៥ របស់​ជនរងគ្រោះ​ឈ្មោះ រុំ​រ៉េត​ភេទ​ប្រុស​អាយុ ១៧​ឆ្នាំមាន​ទីលំនៅ​ភូមិ ប៉ោយប៉ែត សង្កាត់ និង​ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។ បាន​ប្ដឹង​ទៅលើ​ជនសង្ស័យ​ចំនួន​២​នាក់​ទី​១ ឈ្មោះ ដេ​ន​ដន ភេទ​ប្រុស​អាយុ​២៨​ឆ្នាំមាន​ស្រុកកំណើត​នៅ​ជំរំ​សាយ​អេ​ច​ព្រំដែន​កម្ពុជា​ថៃ​បច្ចុប្បន្ន ស្នាក់នៅ​បណ្ដោះ​បន្ទប់​ជួល​ក្នុងភូមិ ប៉ោយប៉ែត​សង្កាត់​និង​ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។ និង​ទី​២ ឈ្មោះ កែវ ណា​រៀម​ភេទ​ប្រុស អាយុ​២៥​ឆ្នាំមាន​ស្រុកកំណើត​នៅ​image (1)ជំរុំសាយធូ ព្រំដែន​កម្ពុជា ថៃ​បច្ចុប្បន្ន ស្នាក់​បណ្ដោះអាសន្ន នៅ​បន្ទប់​ជួល​ក្នុងភូមិ​ក្បាលកោះ​សង្កាត់​និង​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​។​ក្រោយពី​លោក​បានទទួល​ពាក្យបណ្តឹង​ហើយ​លោក​បាន​បញ្ជា​ឲ្យ​កូនចៅ​ក្រោ​ន​ឨ​វ៉ាត​ចុះ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ទាំង​២​នា់​តែម្តង​ចាប់​អំពី​ករណី​បទ​ប្រើ​អំពើ​ហឹ ង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ដែល​ប្រព្រឹត្ត​នៅវេលា​ម៉ោង​១២​យប់ ថ្ងៃទី​៩ ខែកក្កដា​ឆ្នាំ ២០១៥ នៅ​ចំណុច​ភូមិ ប៉ោយប៉ែត សង្កាត់​និង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​image (2)
​លោក​អនុសេនីយ៍ឯក​ជា​ដា​មេបញ្ជាការ អាវុធហត្ថ​មូលដ្ឋាន​ក្រុង​ប៉ោយប៉ែត​បាន​ប្រាប់​ឱ្យដឹងថា​ការចុះ​ប្រតិបត្តិការ​ឃាត់ខ្លួន​ជន សង្ស័យ​បាន​ចំនួន​២​នាក់​មកកាន់​មូលដ្ឋាន​អា​វុ​ហត្ថ​ក្រុង​ដើម្បី​ធ្វើការ​សាកសួរ​។​តាម​ការ​ស្ដាប់​ចម្លើយ​របស់​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា​រូបគេ​មិន​ធ្លាប់​ស្គាល់​ជនសង្ស័យ​ទាំង​២​នាក់​នោះទេ​ហើយក៏​មិន​ធ្លាប់មាន​គំនុំ​អ្វី​ទាំងអស់​ស្រាប់តែ​នៅវេលា​ម៉ោង​១២​និង​៣០​នាទី ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៥​ជនរងគ្រោះ​កំពុង​អង្គុយលេង​នៅ​វាលស្មៅ​កាស៊ីណូ​ផ្កាយ​៥​ហើយ​មិត្តភក្តិ​របស់គេ​ឈ្មោះ​ផល ភេទ​ប្រុស​បាន​ពឹងពាក់​ឲ្យ​ជូន​មនុស្ស​ស្រី​ពីរ​នាក់​ត្រឡប់ទៅផ្ទះ​វិញ​ពេលនោះ​ជនរងគ្រោះ​ក៏បាន​ជិ​:​ម៉ូតូ​ដឹក​មនុស្ស​ស្រី​ពីរ​នាក់​នោះ​ទៅផ្ទះ​វិញ ពេលទៅដល់​ផ្ទះ​ស្រាប់តែ​ជួប​និង​ជនសង្ស័យ​ពីរ​នាក់​គឺមាន​ឈ្មោះ​ដូចខាងលើ ហើយ​ជនសង្ស័យ​បាន​ព្រួត​គ្នា វាយ​ទៅលើ​ជនរងគ្រោះ​ដោយ​ប្រើ​ដៃ​និង​កាច់​កញ្ចក់​ម៉ូតូ​របស់​ជនរងគ្រោះ​វាយ​ទៅលើ​ជនរងគ្រោះ​ត្រូវចំ​ពីលើ​ក្បាល​ចំហៀង​ខាងឆ្វេង​បណ្ដាល​ឲ្យ​រងរបួស​បែកក្បាល​ហូរឈាម​សន្លប់​នៅនឹងកន្លែង​។​ក្រោយពី​សមត្ថកិច្ច ធ្វើការ​សាកសួរ​លើ​ជនសង្ស័យៗ បាន​ឆ្លើយ​សារភាពថា​ពួកគេ​ពិតជា​បាន​ប្រព្រឹត្ត​អំពើហិង្សា ទៅលើ​ជនរងគ្រោះ​ពិតប្រាកដ​មែន​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំង​២​នាក់​ទៅកាន់​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕