ខេត្តបន្ទាយមានជ័យ ល្បែងហ្កេមយ៉ាងធំមួយមិនដឹងថាម្ចាស់ល្បែងហ្កេមនោះយកលុយប៉ុន្មានទៅបង់ឲ្យសមិត្តកិច្ចនិងអាជ្ញាធរដែនដីទើបដល់ថ្នាក់ហ៊ានបើកល្បែងហ្កេមនេះនៅចំកណ្តាលផ្សារហ៊ុយឡេងយោគជ័យបានម៉ាសេរីយ៉ាងដូចច្នេះ។ល្បែងហ្កេមដែលគេបើកយ៉ាងចំហរឲ្យក្មេងចូលលេងតាមចិត្តនោះនៅចំកណ្តាលបេះដូងផ្សារហ៊ុយឡេងជោគជ័យតែម្តង ស្ថិតនៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។បើតាមការអះអាងរបស់អាជីវករលក់ដូរនៅជិតនោះគាត់បាននិយាយប្រាប់អ្នកយកព៌ត័មានឲ្យដឹងថាល្បែងនេះគេចាប់បើកឲ្យក្មេងចូលលេងជាច្រើនថ្ងៃមកហើយគាត់បាននិយាយបន្តទៀតថាគ្រាន់តែបើកល្បែងហ្កេមនេះភ្លាមក្មេងៗនៅទីនោះពិសេសកូនអាជីវករតែម្តងនាំគ្នាសំរុកចូលលេងយ៉ាងគគ្រឹកគគ្រេងភ្លេចបាយភ្លេចទឹកពិសេសទៀតនោះគឺក្មេងអត់ទៅរៀនតែម្តងគឺឆ្លក់និងល្បែងហ្កេមនេះយ៉ាងខ្លាំងហើយគាត់បាននិយាយបន្តទៀតថាម្តាយឪពុកឲ្យលុយកូនទៅសាលារៀនតែក្មេងៗទាំងអស់នោះគេចពីសាលាចូលមកលេងល្បែងហ្កេមដោយគ្មានខ្វាយខ្វាល់អ្វីទាំងអស់។ចំណែកលោកប្រធានផ្សារហ៊ុយឡេងជោគជ័យវិញគាត់បាននិយាយប្រាប់អ្នកយកព៌ត័មានឲ្យដឹងថាកាត់បានទទួលស្គាល់ថាពិតជាមានគេបើកល្បែងហ្កេមនេះពិតប្រាកដតែគេជួលស្តង់របស់គាត់យកទៅបើកដាក់លេងល្បែងហ្កេមនេះជាយូរខែមកហើយរឿងបើកល្បែងហ្កេមនេះមិនពាក់ពន្ធ័និងលោកតេ។តែបើតាមការអះអាងរបស់អាជីវករផ្សារហ៊ុយឡេងនោះនៅទីនោះបាននិយាយថាលោកប្រធានផ្សារហ៊ុយឡេងចេញចូលៗក្នុងស្តង់បើកល្បែងហ្កេមនេះដើម្បីគិតពីលុយអ្នកចូលលេងល្បែងហ្កេមនេះ។អាជីវករបាននិយាយបន្តទៀតថាថ្មីៗនេះមានសមិត្តកិច្ចមួយក្រុមបានចុះមកធ្វើការហាមឃាត់ដែរតែក្រោយដែលសមិត្តកិច្ចបាននិយាយនិងម្ចាស់ល្បែងហ្កេមនេះមិនដឹងថាឲ្យលុយប៉ុន្មានដល់សមិត្តកិច្ចទើបនាំគ្នាចេញទៅវិញបាត់អស់ហើយហ្កេមនោះនៅតែបន្តលេងតែដដែល។អាជីវករបាននាំគ្នានិយាយបន្តទៀតថាល្បែងហ្កេមដ៏ធំមួយនេះគ្មាននណាអាចបង្ក្រាបបានឡើយមិនដឹងថាខ្សែអ្នកបើកហ្កេមនេះធំប៉ុណ្ណាទើបសមិត្តកិច្ចមិនហា៊នបង្ក្រាបយ៉ាងដូច្នេះគាត់បន្តទៀតថាបើល្បែងហ្កេមបង្ក្រាបមិនបានហើយឲ្យក្មេងចូលទៅលេងបានម៉ាសេរីទៀតនោះប្រាកដជាក្មេងនៅទីនោះនិងក្មេងមកតាមម្តាយមកលក់ឥវ៉ាន់ចូលលេងហើយគេចពីសាលាទៅថ្ងៃអនាគតក្មេងទាំងអស់នោះនិងអាចក្លាយទៅជាក្មេងពាលទៅគំរាមកំហែងទាលុយពីម៉ែឨដើម្បីយកមកលេងល្បែងហ្កេមនេះជាមិនខានឡើយគាត់បាននិយាយបន្តទៀតថាការបង្ក្រាបល្បែងហ្កេមនេះម្តេចនិងកើតបើសមិត្តកិច្ចមកយកតែលុយពីម្ចាស់ល្បែងហ្កេមនេះយ៉ាងដូច្នេះនោះទើបនិនអាចបង្ក្រានបាន៕