​ម៉ូតូ​ពី​គ្រឿង​ប្រ​លះ​គ្នា​យ៉ាង​ពេញទំហឹង​បណ្តាល​ឲ្យ​បាក់ជើង​ចំនួន​២​នាក់​និង​របួស​ស្រាយ​ម្នាក់​.​

0

ឧ​ត្ត​រ​មានជ័យ​.​កាលពី​វេលា​ម៉ោង​១៩​និង​២០​នាទី ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៥ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​ម៉ូតូ​បុក​ម៉ូតូ បណ្តាល​ឲ្យ​រងរបួស​ធ្ង​ន​ធ្ង​ចំនួន​២​នាក់​និង​ស្រាល​ម្នាក់ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៦៧B ខាងមុខ​ផ្សារ​បុរី ស្ថិតនៅ​ក្នុងភូមិ​អូរ​ជញ្ជៀន ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ។​សមត្ថកិច្ច​ប៉ូលិស​សណ្តាប់ធ្នាប់​ស្រុក​អន្លង់វែង​បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹងថា អ្នកបើក​ម៉ូតូ​ឈ្មោះ​លី ឃុន ភេទ​ប្រុស​អាយុ​៦០​ឆ្នាំ​រស់នៅ​ភូមិ​អូរ​ជញ្ជៀន ឃុំ​អន្លង់វែង ស្រុក​អន្លង់​វែ ខេត្ត​ឧ​ត្ត​រ​មានជ័យ បើក​ម៉ូតូ​សង សេរី​២០១៤​ពណ៍​ខ្មៅ​អត់​ស្លាក​IMG_6925លេខ រងរបួស​បាក់ជើង​ខាងឆ្វេង និង​អ្នករួមដំណើរ​ឈ្មោះ​លី ហួ ភេទ​ប្រុស​អាយុ​៧​ឆ្នាំ​រស់នៅ​ដូចខាងលើ បាក់ជើង​ខាងឆ្វេង​. អ្នកបង្ក​ហេតុ​ឈ្មោះ​នេ ឆ វ​ន័ ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​រស់នៅ​ភូមិ​លំ​ទង​ចាស់ ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ រងរបួស​ស្រាល បើក​ម៉ូតូ​សង​សេរី​២០១៣​ពណ៍​ខ្មៅ​អត់​ស្លាក​លេខ​។​នៅពេលដែល​សមត្ថកិច្ច​ប៉ូលិស​សណ្តាប់ធ្នាប់​ធ្វើការ​វាស់​វេ​ង​រួច​បាន​យក​ម៉ូតូ​ចំនួន​២​គ្រឿង​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អន្លង់វែង​រងចាំ​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​៕IMG_6929 IMG_6928 IMG_6926